Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ព្រះបន្ទូលសំរាប់ស្តេចសេដេគា, យេរេមា 21:1-14, 30th, Jan, 2026

by | Jan 26, 2026 | QT Books

<អត្ថបទ>

 នេះ​ជា​ព្រះបន្ទូល ដែល​មក​ពី​ព្រះយេហូវ៉ា ដល់​យេរេមា ក្នុង​កាល​ដែល​ស្តេច​សេដេគា​បាន​ចាត់​ផាសហ៊ើរ​ជា​កូន​ម៉ាលគា និង​សេផានា ជា​កូន​ម្អាសេយ៉ា​ដ៏​ជា​សង្ឃ​មក​ឯ​លោក​ដោយ​ពាក្យ​ថា  សូម​ទូល​សួរ​ដល់​ព្រះយេហូវ៉ា​ឲ្យ​យើង​ផង ដ្បិត​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន ច្បាំង​នឹង​យើង​ហើយ ប្រហែល​ជា​ព្រះយេហូវ៉ា​ទ្រង់​នឹង​ប្រោស​យើង តាម​អស់​ទាំង​ការ​អស្ចារ្យ​របស់​ទ្រង់ ដើម្បី​ឲ្យ​ស្តេច​នោះ​បាន​ថយ​ចេញ​ពី​យើង​ទៅ​ទេ​ដឹង។ ដូច្នេះ យេរេមា​ឆ្លើយ​តប​ថា ចូរ​អ្នក​រាល់​គ្នា​ទូល​តប​នឹង​សេដេគា​យ៉ាង​នេះ ព្រះយេហូវ៉ា ជា​ព្រះ​នៃ​សាសន៍អ៊ីស្រាអែល ទ្រង់​មាន​ព្រះបន្ទូល​ថា មើល អញ​នឹង​បំបែរ​គ្រឿង​សស្ត្រាវុធ​ដែល​នៅ​ក្នុង​ដៃ​ឯង​រាល់​គ្នា​នោះ​ឲ្យត្រឡប់​ថយ ជា​គ្រឿង​ដែល​ប្រើ​ច្បាំង​ត​នឹង​ស្តេច​បាប៊ីឡូន ហើយ​នឹង​ពួក​ខាល់ដេ ដែល​ឡោមព័ទ្ធ​ឯង​រាល់​គ្នា​ខាង​ក្រៅ​កំផែង​អញ​នឹង​ប្រមូល​គេ​មក​នៅ​កណ្តាល​ទី​ក្រុង​នេះ  ហើយ​ខ្លួន​អញ​ក៏​នឹង​ច្បាំង​ត​នឹង​ឯង​រាល់​គ្នា ដោយ​ដៃ​លូក​ចេញ និង​ដើម​ដៃ​ខ្លាំង​ពូកែ គឺ​ដោយ​សេចក្តី​កំហឹង សេចក្តី​ក្រោធ និង​សេចក្តី​គ្នាន់ក្នាញ់​ជា​ខ្លាំង  អញ​នឹង​ប្រហារ​ពួក​អ្នក​នៅ​ក្រុង​នេះ ទាំង​មនុស្ស និង​សត្វ​ផង គេ​នឹង​ត្រូវ​ស្លាប់​ដោយ​អាសន្នរោគ​យ៉ាង​ធំ  ហើយ​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា លំដាប់​នោះ អញ​នឹង​ប្រគល់​សេដេគា ជា​ស្តេច​យូដា ហើយ​ពួក​មហាតលិក និង​បណ្តាជន​ទាំងឡាយ គឺ​អស់​អ្នក​នៅ​ក្នុង​ទី​ក្រុង​នេះ ដែល​សល់​ពី​អាសន្នរោគ ពី​ដាវ ហើយ​ពី​អំណត់អត់ ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន គឺ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំងសត្រូវ​គេ ជា​ពួក​អ្នក​ដែល​ស្វែង​រក​ជីវិត​គេ ស្តេច​នោះ​នឹង​ប្រហារ​គេ ដោយ​មុខ​ដាវ ឥត​ប្រណី ឥត​មេត្តា ឥត​អាណិតអាសូរ​ឡើយ។ ហើយ​ឯង​ត្រូវ​ប្រាប់​ដល់​ជនជាតិ​នេះ​ថា ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ មើល អញ​ដាក់​ផ្លូវ​ជីវិត និង​ផ្លូវ​ស្លាប់​នៅ​មុខ​ឯង​រាល់​គ្នា  អ្នក​ណា​ដែល​នៅ​ជាប់​ក្នុង​ក្រុង​នេះ និង​ត្រូវ​ស្លាប់​ដោយ​ដាវ ដោយ​អំណត់អត់ ហើយ​ដោយ​អាសន្នរោគ តែ​ឯ​អ្នក​ណា​ដែល​ចេញ​ទៅ​ខាង​ពួក​ខាល់ដេ ជា​ខ្មាំង​ដែល​ឡោមព័ទ្ធ​ឯង​រាល់​គ្នា នោះ​នឹង​រស់​នៅ​វិញ ហើយ​នឹង​បាន​ជីវិត​ខ្លួន​ទុក​ដូច​ជា​របឹប ១០ ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា អញ​បាន​តាំង​មុខ​ទាស់​នឹង​ទី​ក្រុង​នេះ សំរាប់​ជា​ការ​អាក្រក់ មិន​មែន​ជា​ការ​ល្អ​ទេ ទី​ក្រុង​នេះ​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​បាប៊ីឡូន ស្តេច​នោះ​នឹង​ដុត​ដោយ​ភ្លើង​ចោល។១១ ត្រូវ​ឲ្យ​ឯង​ប្រាប់​ពី​ដំណើរ​វង្សា​នៃស្តេច​យូដា​ថា ចូរ​ស្តាប់​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​ចុះ ១២ ឱ​ពួក​វង្ស​ដាវីឌ​អើយ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា ចូរ​សំរេច​តាម​សេចក្តី​យុត្តិធម៌ ចាប់​តាំង​ពី​ពេល​ព្រលឹម​ស្រាង​ចុះ ហើយ​ដោះ​អ្នក​ណា​ដែល​ត្រូវ​គេ​ប្លន់ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​សង្កត់សង្កិន​នោះ​ផង ក្រែង​សេចក្តី​ក្រោធ​របស់​អញ​ចេញ​ទៅ​ដូច​ជា​ភ្លើង ហើយ​ឆេះ​ជា​ខ្លាំង ដល់ម៉្លេះ​បាន​ជា​គ្មាន​អ្នក​ណា​អាច​នឹង​ពន្លត់​បាន​ឡើយ ដោយ​ព្រោះ​អំពើ​អាក្រក់​ដែល​ឯង​រាល់​គ្នា​ប្រព្រឹត្ត ១៣ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា​នែ ឯង​ដែល​អាស្រ័យ​នៅ​ច្រក​ភ្នំ ជា​ថ្មដា​នៅ​វាល​អើយ អញ​ទាស់​នឹង​ឯង​ហើយ ឯង​អួត​ថា តើ​អ្នក​ណា​នឹង​ចុះ​មក​ទាស់​នឹង​យើង ឬ​អ្នក​ណា​នឹង​ចូល​មក​ក្នុង​ទី​លំនៅ​របស់​យើង​បាន ១៤ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា អញ​នឹង​ផ្ចាល​ឯង​ឲ្យ​សម​តាម​ផល​ការ​ដែល​ឯង​បាន​ប្រព្រឹត្ត គឺ​អញ​នឹង​បង្កាត់​ភ្លើង​នៅ​ក្នុង​ព្រៃ​ឯង ភ្លើង​នោះ​នឹង​ឆេះ​បំផ្លាញ​របស់​ទាំង​អស់​ដែល​នៅ​ជុំវិញ​ផង។

 សូមអធិស្ឋានអំពីពាក្យដែលព្រះជាម្ចាស់នឹងផ្តល់ឱ្យខ្ញុំនៅថ្ងៃនេះ។
1. ព្រះអើយ តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ?(ស្វែងរកពាក្យដែលអ្នកបានផ្តល់ឱ្យក្នុងអត្ថបទ)
2. ព្រះជាម្ចាស់ហេតុអ្វីបានជាព្រះអង្គប្រទានពាក្យនេះមកខ្ញុំ?(ហេតុអ្វីបានជាអ្នកបានទទួលសារនេះ?)
3. តើ​យើង​គួរ​អនុវត្ត​ពាក្យ​ដែល​ ព្រះបាន​ផ្ដល់​ឲ្យ​យើង​នៅ​ថ្ងៃ​នេះ ហើយ​រស់នៅ​តាម​របៀប​ណា?

< ការយល់ដឹងអំពីអត្ថបទ >

ព្រះបន្ទូលសំរាប់ស្តេចសេដេគា

រជ្ជកាលចុងក្រោយរបស់យូដាគឺស្ដេចសេដេគា ទ្រង់បានផ្ញើសំបុត្រទៅលោកយេរេមា សុំអោយគាត់ជួយអធិស្ឋានអង្វរព្រះជាម្ចាស់អោយជួយសង្គ្រោះក្រុងយេរ៉ូសាឡិមពីពួកក្រុងបាប៊ីឡូនផង។ យេរេមាបានតបទៅវិញថា ព្រះនឹងមិនសង្គ្រោះយេរ៉ូសាឡិមទេ ហើយព្រះថែមទាំងជួយដល់ពួកបាប៊ីឡូនប្រឆាំងនឹងអ៊ីស្រាអែលទៀតផងក៍មានមនុស្សជាច្រើននៅក្នុងក្រុងនឹងត្រូវស្លាប់តែអ្នកដែលនៅរស់នឹងត្រូវចាប់ជាឈ្លើយបញ្ជូនទៅបាប៊ីឡូនទាំងអស់។លោកយេរេមាបានបន្ដប្រាប់អ្នកដឹកនាំយូដាថា ពួកគេត្រូវតែកែទម្រង់ប្រព័ន្ធដ៏អយុត្ដិធម៌ ដែលកំពុងរីករាលដាលពីសង្គមយូដា។បើគេមិនធ្វើដូច្នោះទេ ព្រះជាម្ចាស់នឹងបំផ្លាញជាតិសាសន៍របស់គេទុកជាការជំនុំជម្រះ។យូដាជាអ្នកធ្វើបាបខ្លួនឯង។ពួកគេនឹងស្ដាយក្រោយជាមិនខានបើគេគិតថា កំផែងការពារក្រុងនេះអាចមានសុវត្ថិភាពដល់ពួកគេ។

សូមព្រប្រទាន​កម្លាំង​ដល់​ទូលបង្គំ ដើម្បី​រស់នៅ​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​ទូលបង្គំ​នៅ​ថ្ងៃ​នេះ។

 

Explore More Articles

សក្ខីភាពរបស់លោកយ៉ូហាន-បាទីស្ទ យ៉ូហាន 3:22-30  16 March 2026

សក្ខីភាពរបស់លោកយ៉ូហាន-បាទីស្ទ យ៉ូហាន 3:22-30 16 March 2026

២២ ក្រោយ​នោះ​មក ព្រះយេស៊ូវ និង​ពួក​សិស្ស​ទ្រង់​ក៏​មក​ក្នុង​ស្រុក​យូដា ទ្រង់​គង់​នៅ​ទី​នោះ​ជា​មួយ​នឹង​គេ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជទឹក​ផង ២៣ ឯ​យ៉ូហាន គាត់​កំពុង​តែ​ធ្វើ​បុណ្យ​ជ្រមុជទឹក នៅ​ស្រុក​អេណូន ជិត​ភូមិ​សាលិម ព្រោះ​នៅ​ទី​នោះ​មាន​ទឹក​ច្រើន ហើយ​ចេះ​តែ​មាន​គេ​មក...

read more
ព្រះយេស៊ូសន្ទនាជាមួយលោកនីកូដេម យ៉ូហាន 3:1-21  14 March 2026

ព្រះយេស៊ូសន្ទនាជាមួយលោកនីកូដេម យ៉ូហាន 3:1-21 14 March 2026

 ១ រីឯ​នៅ​ក្នុង​ពួក​ផារិស៊ី មាន​ចៅហ្វាយ​សាសន៍​យូដា​ម្នាក់ ឈ្មោះ​នីកូដេម ២ លោក​ក៏​មក​ឯ​ព្រះយេស៊ូវ​ទាំង​យប់ ទូល​ថា លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា លោក​ជា​គ្រូ​មក​ពី​ព្រះ​ពិត ដ្បិត​គ្មាន​អ្នក​ណា​អាច​នឹង​ធ្វើ​ទី​សំគាល់ ដែល​លោក​ធ្វើ​ទាំង​នេះ​បាន​ទេ...

read more
ព្រះយេស៊ូវដេញអ្នកលក់ដូរចេញពីព្រះវិហារ យ៉ូហាន 2:13-25  13 March 2026

ព្រះយេស៊ូវដេញអ្នកលក់ដូរចេញពីព្រះវិហារ យ៉ូហាន 2:13-25 13 March 2026

១៣ រីឯ​បុណ្យ​រំលង​របស់​សាសន៍​យូដា​ក៏​ជិត​ដល់ នោះ​ព្រះយេស៊ូវ​ទ្រង់​យាង​ឡើង​ទៅ​ឯ​ក្រុង​យេរូសាឡិម ១៤ កាល​ទ្រង់​ឃើញ​ពួក​អ្នក​លក់​គោ លក់​ចៀម លក់​ព្រាប និង​ពួក​អ្នក​ដូរ​ប្រាក់ អង្គុយ​នៅ​ក្នុង​ព្រះវិហារ ១៥ នោះ​ទ្រង់​ក៏​យក​ខ្សែ​ធ្វើ​ជា​រំពាត់...

read more