
| ១៣ នោះខ្ញុំទូលថា ឱព្រះអម្ចាស់យេហូវ៉ាអើយ មើលពួកហោរាតែងតែប្រាប់គេថា ឯងរាល់គ្នានឹងមិនឃើញដាវទេ ក៏មិនត្រូវសេចក្តីអំណត់អត់ដែរ គឺអញនឹងឲ្យឯងរាល់គ្នាមានសេចក្តីសុខនៅទីនេះជាពិត ១៤ រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំថា ពួកហោរាគេទាយកុហកដោយនូវឈ្មោះអញទេ អញមិនបានចាត់ប្រើគេឡើយ ក៏មិនបានបង្គាប់គេ ឬនិយាយនឹងគេដែរ គេទាយប្រាប់ឯងរាល់គ្នាពីការជាក់ស្តែងដែលមិនពិត ជាទំនាយតាមរបៀន គឺជាសេចក្តីឥតប្រយោជន៍ទទេ ហើយជាសេចក្តីបញ្ឆោតនៃចិត្តខ្លួនគេវិញ ១៥ ដូច្នេះ ឯពួកហោរាដែលទាយដោយនូវឈ្មោះអញ ឥតមានអញចាត់ប្រើឡើយ ជាអ្នកដែលថាដាវ និងសេចក្តីអំណត់អត់នឹងមិនមកក្នុងស្រុកនេះទេ នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលពីពួកហោរានោះថា គេនឹងត្រូវវិនាសអស់ទៅ ដោយសារដាវ និងសេចក្តីអំណត់នោះឯង ១៦ ហើយពួកជនដែលគេបានទាយប្រាប់នោះនឹងត្រូវបោះចោលទៅក្នុងផ្លូវនៃក្រុងយេរូសាឡិម ដោយព្រោះសេចក្តីអំណត់ហើយនឹងដាវដែរ ឥតមានអ្នកណានឹងកប់ខ្មោចគេឡើយ គឺទាំងខ្លួនគេ ប្រពន្ធគេ និងកូនប្រុសកូនស្រីគេផង ពីព្រោះអញនឹងចាក់អំពើលាមកអាក្រក់របស់គេទៅលើគេវិញ ១៧ ឯងត្រូវប្រាប់ពាក្យនេះដល់គេថា សូមឲ្យខ្ញុំហូរទឹកភ្នែកសស្រាក់ទាំងយប់ទាំងថ្ងៃ ឥតឈប់ឈរឡើយ ពីព្រោះកូនក្រមុំរបស់សាសន៍ខ្ញុំបានត្រូវខ្ទេចខ្ទី ជាការបាក់បែកយ៉ាងធំ ដោយរបួសជាទំងន់ ១៨ បើខ្ញុំចេញទៅឯវាល នោះមើល មានសុទ្ធតែសាកសពដែលស្លាប់ដោយដាវ ហើយបើខ្ញុំចូលទៅក្នុងទីក្រុងវិញ នោះមើល មានសុទ្ធតែមនុស្សដែលឈឺ ដោយអត់ឃ្លាន ដ្បិតពួកហោរា និងពួកសង្ឃ តែងតែចុះឡើងក្នុងស្រុកឥតដឹងអ្វីទេ។១៩ តើទ្រង់បានបោះបង់ចោលពួកយូដាជាដាច់ខាតឬតើព្រះហឫទ័យទ្រង់ស្អប់ខ្ពើមក្រុងស៊ីយ៉ូនឬអី ហេតុអ្វីបានជាទ្រង់វាយយើងរាល់គ្នា ហើយមិនឲ្យជាឡើងវិញសោះ យើងខ្ញុំបានរង់ចាំ ថានឹងបានសេចក្តីសុខ តែឥតមានអ្វីល្អមកឡើយ ក៏សង្ឃឹមនឹងបានជា តែមើល បានតែសេចក្តីភ័យវិញ ២០ ឱព្រះយេហូវ៉ាអើយយើងខ្ញុំទទួលស្គាល់អំពើអាក្រក់របស់យើងខ្ញុំហើយ ព្រមទាំងសេចក្តីទុច្ចរិតរបស់ពួកព្ធយុកោយើងខ្ញុំផង ដ្បិតយើងខ្ញុំបានធ្វើបាបនឹងទ្រង់ពិត ២១ សូមកុំស្អប់យើងខ្ញុំឡើយ ដោយយល់ដល់ព្រះនាមទ្រង់ សូមកុំបង្អាប់បល្ល័ង្កនៃសិរីល្អរបស់ទ្រង់ សូមនឹកចាំឡើងវិញ ហើយកុំផ្តាច់សេចក្តីសញ្ញា ដែលទ្រង់បានតាំងនឹងយើងខ្ញុំឡើយ ២២ ក្នុងអស់ទាំងព្រះឥតប្រយោជន៍របស់សាសន៍ដទៃ តើមានណាមួយបង្អុរឲ្យមានភ្លៀងធ្លាក់មកបានឬ តើផ្ទៃមេឃនឹងឲ្យធ្លាក់ភ្លៀង១មេបានឬទេឱព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំអើយ តើមិនមែនជាទ្រង់វិញទេឬអី ដូច្នេះយើងខ្ញុំនឹងទន្ទឹងចាំតែទ្រង់ ដ្បិតគឺទ្រង់ហើយដែលបានធ្វើគ្រប់ការទាំងនេះ។ |
សូមអធិស្ឋានអំពីពាក្យដែលព្រះជាម្ចាស់នឹងផ្តល់ឱ្យខ្ញុំនៅថ្ងៃនេះ។ 1. ព្រះអើយ តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ?(ស្វែងរកពាក្យដែលអ្នកបានផ្តល់ឱ្យក្នុងអត្ថបទ) 2. ព្រះជាម្ចាស់ហេតុអ្វីបានជាព្រះអង្គប្រទានពាក្យនេះមកខ្ញុំ?(ហេតុអ្វីបានជាអ្នកបានទទួលសារនេះ?) 3. តើយើងគួរអនុវត្តពាក្យដែល ព្រះបានផ្ដល់ឲ្យយើងនៅថ្ងៃនេះ ហើយរស់នៅតាមរបៀបណា? < ការយល់ដឹងអំពីអត្ថបទ > ពាក្យទូលអង្វររបស់យេរេមាចំពោះព្រះយេហូវ៉ា លោកយេរេមាបានប្រាប់ព្រះជាម្ចាស់ថា ពួកហោរាបានធានានឹងប្រជារាស្ដ្រថា មហន្ដរាយទាំងនេះមិនកើតឡើងចំពោះពួកគេឡើយ ព្រះបានឆ្លើយឡើងថា ពួកហោរាទាំងនោះសុទ្ធតែជាហោរាក្លែងក្លាយ ពួកគេនឹងត្រូវទទួលទណ្ឌកម្មយ៉ាងអាម៉ាស់ ហើយអស់អ្នកដែលជឿតាមពួកហោរាទាំងនោះក៍ត្រូវមានវាសនាមិនខុសគ្នាដែរ។ប្រជារាស្ដ្របាននាំគ្នាស្វាគមន៍ពួកហោរាក្លែងក្លាយទាំងនោះពីព្រោះក្រោមការធានាបែបនេះ ពួកគេអាចបង្កើនការអាក្រក់ដោយមិនញញើតពីទណ្ឌកម្មរបស់ព្រះឡើយ។ឃើញដូច្នេះលោកយេរេមាបានយំនៅកណ្ដាលចំណោមហ្វូងមនុស្សដោយការឈឺចាប់។ ទោះបីជាព្រះមិនបានឆ្លើយតបចំពោះការទូលអង្វររបស់គាត ក្នុងពេលអតីតកាលក៍ដោយលើកនេះគាត់ព្យាយាមអង្វរព្រះជាថ្មីម្ដងទៀត។គាត់បានសារភាពបាបជំនួសពួកគេ(ប្រជាជន)ហើយសុំអោយព្រះប្រទានក្ដីមេត្ដាករុណាចំពោះពួកគេ ព្រមទាំងប្រទានអោយមានទឹកភ្លៀងធ្លាក់មក។គាត់សុំកុំអោយព្រះអង្គបោះបង់ចោលរាស្ដ្រនៃទ្រង់ ហើយរក្សាទុកនៅសម្ព័ន្ធមេត្រីរវាងព្រះនឹងពួកគេ(ប្រជាជនយូដា)។ <សូម អធិស្ឋាន> សូមប្រទានកម្លាំងដល់ទូលបង្គំ ដើម្បីរស់នៅតាមព្រះបន្ទូលដែលព្រះអង្គបានប្រទានដល់ទូលបង្គំនៅថ្ងៃនេះ។ |
Carry the Word into your day.
What is one thing God is inviting you to put into practice? Pause, reflect, and respond in prayer.
PrayerDevotional texts are available in their original Khmer. Navigation and reading tools follow your selected language.