Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ទណ្ឌកម្មរបស់អ្នកប្រព្រឹត្តកំផិត, យេរេមា 13:15-27, 14th, Jan, 2026

by | Jan 13, 2026 | QT Books

< អានអត្ថបទ >

១៥ ចូរ​ស្តាប់ ហើយ​ផ្ទៀង​ត្រចៀក​ចុះ កុំ​ឲ្យ​តាំង​ចិត្ត​ឆ្មើងឆ្មៃ​ឡើយ ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​បាន​មាន​ព្រះបន្ទូល​ហើយ ១៦ ចូរ​សរសើរដំកើង​ដល់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ចុះ ក្រែង​ទ្រង់​ធ្វើ​ឲ្យ​ងងឹត ហើយ​អ្នក​រាល់​គ្នា​ចំពប់​ជើង​នៅ​លើ​ភ្នំ​ងងឹត ហើយ​កំពុង​ដែល​អ្នក​រាល់​គ្នា​សង្ឃឹម​នឹង​បាន​ពន្លឺ នោះ​ទ្រង់​នឹង​បំប្រែ​ឲ្យ​ទៅ​ជា​ម្លប់​នៃ​សេចក្តី​ស្លាប់ និង​ជា​ងងឹត​យ៉ាង​ក្រាស់​វិញ ១៧ តែ​បើ​អ្នក​រាល់​មិន​ព្រម​ស្តាប់​ទេ នោះ​ព្រលឹង​ខ្ញុំ​នឹង​យំ​សោក​ក្នុង​ទី​សំងាត់ ដោយ​ព្រោះ​សេចក្តី​អំនួត​របស់​អ្នក​រាល់​គ្នា ហើយ​ភ្នែក​ខ្ញុំ​នឹង​យំ​សស្រាក់ ពី​ព្រោះ​ហ្វូង​ចៀម​របស់​ព្រះយេហូវ៉ា​បាន​ត្រូវ​គេ​ចាប់​ដឹក​ទៅ​ជា​ឈ្លើយ​ហើយ។១៨ ចូរ​ទូល​ដល់​មហាក្សត្រ និង​អគ្គមហេសី​ថា សូម​ឲ្យ​គង់​ចុះ​នៅ​ទី​ទាប​វិញ ដ្បិត​ក្បាំង​ព្រះសិរ គឺ​ជា​មកុដ​នៃ​សិរីល្អ​របស់​ទ្រង់​បាន​ធ្លាក់​ចុះ​ហើយ ១៩ អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​ត្បូង​នឹង​បិទ​ជិត​ហើយ ឥត​មាន​អ្នក​ណា​នឹង​បើក​វិញ​បាន​ឡើយ ពួក​យូដា​ទាំង​អស់​បាន​ត្រូវ​ដឹក​ទៅ​ជា​ឈ្លើយ អើ គេ​ត្រូវ​ដឹកនាំ​ទៅ​ជា​ឈ្លើយ​ទាំង​អស់​ហើយ ២០ ចូរ​ងើប​ភ្នែក​ឡើង ហើយ​មើល​ពួក​អ្នក​ដែល​មក​ពី​ទិស​ខាង​ជើង ឯ​ហ្វូង​ចៀម​ដែល​បាន​ប្រគល់​ដល់​ឯង គឺ​ជា​ហ្វូង​ដ៏​ល្អ​របស់​ឯង នោះ​តើ​នៅ​ឯ​ណា។ ២១ តើ​ឯង​នឹង​ថា​ដូច​ម្តេច ក្នុង​កាល​ដែល​ទ្រង់​តាំង​ពួក​មិត្រ​សំឡាញ់​របស់​ឯង​ឡើង ឲ្យ​គ្រប់គ្រង​លើ​ឯង ដ្បិត​គឺ​ខ្លួន​ឯង​ហើយ ដែល​បាន​បង្ហាត់​បង្រៀន​គេ​ឲ្យ​ធ្វើ​ដូច្នេះ នោះ​តើ​សេចក្តី​ទុក្ខ​ព្រួយ​ដូច​ជា​ស្ត្រី ដែល​ឈឺ​ចាប់​នឹង​សំរាល​កូន មិន​ចាប់​ឯង​ទេ​ឬ ២២ ហើយ​បើ​ឯង​នឹក​សួរ​ក្នុង​ចិត្ត​ថា ហេតុ​អ្វី​បាន​ជា​ការ​ទាំង​នេះ​កើត​ដល់​អញ​ដូច្នេះ នោះ​គឺ​ដោយ​ព្រោះ​អំពើ​ទុច្ចរិត​ដ៏​បរិបូរ​របស់​ឯង​ទេ បាន​ជា​សំពត់​របស់​ឯង​ត្រូវ​បើក​សើយ​ឡើង ហើយ​ឯង​ត្រូវ​នៅ​កែងជើង​ទទេ​ផង ២៣ តើ​សាសន៍​អេធីយ៉ូពី​នឹង​បំផ្លាស់​បំប្រែ​សម្បុរ​ស្បែក​របស់​ខ្លួន​បាន​ឬ​ទេ ឬ​ខ្លា​រខិន​នឹង​ផ្លាស់​សម្បុរ​ពព្លាក់​របស់​វា​ទៅ​បាន​ដែរ បើ​បាន នោះ​ឯង​រាល់​គ្នា​ដែល​ធ្លាប់​ប្រព្រឹត្ត​អាក្រក់ នឹង​អាច​ប្រព្រឹត្ត​ល្អ​វិញ​ក៏​បាន​ដែរ ២៤ ដូច្នេះ អញ​នឹង​កំចាត់កំចាយ​ឯង​ដូច​ជា​ចំបើង​ដែល​រសាត់​ទៅ​បាត់ ដោយ​ខ្យល់​ពី​ទី​រហោស្ថាន ២៥ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា នេះ​ហើយ​ជា​ចំណែក​របស់​ឯង​រាល់​គ្នា ជា​ចំណែក​ដែល​អញ​វាល់​ឲ្យ​ឯង​ដោយ​ព្រោះ​ឯង​បាន​ភ្លេច​អញ ហើយ​ទុក​ចិត្ត​នឹង​សេចក្តី​កំភូត​វិញ ២៦ ហេតុ​នោះ​អញ​នឹង​បើក​សើយ​សំពត់​របស់​ឯង​ឡើង​គ្រប​លើ​មុខ​ឯង ហើយ​កេរខ្មាស​របស់​ឯង​នឹង​បាន​ឃើញ​ច្បាស់ ២៧ អញ​បាន​ឃើញ​អំពើ​គួរ​ខ្ពើម​ឆ្អើម​របស់​ឯង​ហើយ គឺ​ជា​ការ​កំផិត និង​សូរ​ឆ្លើយ​ឆ្លង​រក​គ្នា​របស់​ឯង ព្រម​ទាំង​សេចក្តី​ឥត​ខ្មាស​នៃ​ការ​កំផិត​របស់​ឯង នោះ​លើ​អស់​ទាំង​ទី​ទួល​នៅ​វាល​ផង វេទនា​ដល់​ឯង ក្រុង​យេរូសាឡិម​អើយ ឯង​មិន​ព្រម​ឲ្យ​បាន​ស្អាត​ទេ តើ​នឹង​នៅ​តែ​ដូច្នេះ​ដល់​កាល​ណា​ទៀត។

សូមអធិស្ឋានអំពីពាក្យដែលព្រះជាម្ចាស់នឹងផ្តល់ឱ្យខ្ញុំនៅថ្ងៃនេះ។

1.ព្រះអើយ តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ?(ស្វែងរកពាក្យដែលអ្នកបានផ្តល់ឱ្យក្នុងអត្ថបទ)

2.ព្រះជាម្ចាស់ហេតុអ្វីបានជាព្រះអង្គប្រទានពាក្យនេះមកខ្ញុំ?(ហេតុអ្វីបានជាអ្នកបានទទួលសារនេះ?)

3.តើ​យើង​គួរ​អនុវត្ត​ពាក្យ​ដែល​ ព្រះបាន​ផ្ដល់​ឲ្យ​យើង​នៅ​ថ្ងៃ​នេះ ហើយ​រស់នៅ​តាម​របៀប​ណា?

<ការយល់ដឹងអំពីអត្ថបទ >

​​​​     ស្តេច​អ៊ីស្រាអែល​រក​យុត្តិធម៌​ជូន​ស្ត្រី​អ្នក​ភូមិ​ស៊ូណែម

យេរេមាបានដាស់តឿនទៀតថា សូមកុំអោយមានអំនួតធ្វើអី សូមបន្ទាបខ្លួនចុះ ហើយបែរទៅរកព្រះជាម្ចាស់វិញ មិនដូច្នោះទេ ពួកគេនឹងធ្លាក់ទៅក្រោមការជំនុំជម្រះរបស់ព្រះជាម្ចាស់ជាមិនខាន។មហាក្សត្រ និងញាតិវង្សរបស់ស្ដេចនឹងរងការឈឺចាប់ពេលត្រូវគេដោះអស់បណ្ដាស័ក្ដ និងមើលងាយដូចជាប្រជាជនសាមញ្ញា ហើយត្រូវចាប់ទៅស្រុកបាប៊ីឡូនព្រមទាំងរស់នៅតំបន់ឆ្ងាយៗ។ តើពួកយូដានឹងតក់ស្លុតយ៉ាងណាទៅ ពេលឃើញពួកបាប៊ីឡូនចូលមកលុកលុយស្រុករបស់ខ្លួនយ៉ាងនេះ។ពួកគេនេះនឹងវាយប្រហារយូដាយ៉ាងសាហាវដូចជាសត្វចចកសម្លាប់ចៀម។អំពើបាបរបស់ពួកយូដាមានទង្ងន់ធ្ងន់ណាស់រហូតដល់ថ្នាក់មិនអាចកែប្រែបាន។រាស្ដ្រយូដានឹងត្រូវគេបណ្ដេញចេញពីស្រុកកំណើតរបស់ខ្លួនហើយក៍ក្លាយជាឈ្លើយ។យូដាបានធ្វើមារយាថដូចជាស្ដ្រីពេស្យា ពួកគេនឹងត្រូវព្រះដាក់ទណ្ឌកម្មអោយសាធារណជនបានឃើញ។

<សូម អធិស្ឋាន>

សូម​ប្រទាន​កម្លាំង​ដល់​ទូលបង្គំ ដើម្បី​រស់នៅ​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​ទូលបង្គំ​នៅ​ថ្ងៃ​នេះ។

Explore More Articles

អញនឹងបោះឯងរាល់គ្នាចេញ, យេរេមា 16:1-13, 20th, Jan, 2026

អញនឹងបោះឯងរាល់គ្នាចេញ, យេរេមា 16:1-13, 20th, Jan, 2026

< អានអត្ថបទ > ១ ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ទៀត​ថា ២ មិន​ត្រូវ​ឲ្យ​ឯង​យក​ប្រពន្ធ ឬ​បង្កើត​កូន​ប្រុស​កូន​ស្រី​នៅ​ទី​នេះ​ទេ ៣ ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ពី​ដំណើរ​កូន​ប្រុស​កូន​ស្រី​ដែល​កើត​នៅ​ទី​នេះ ហើយ​ពី​ម្តាយ​ដែល​សំរាល​វា​មក...

read more
ទុក្ខលំបាករបស់យេរេមា, យេរេមា 15:10-21, 19th, Jan, 2026

ទុក្ខលំបាករបស់យេរេមា, យេរេមា 15:10-21, 19th, Jan, 2026

< អានអត្ថបទ > ១០ ម៉ែ​អើយ វរហើយ​ខ្ញុំ ដ្បិត​ម៉ែ​បាន​បង្កើត​ខ្ញុំ​មក​ជា​មនុស្ស​ទទឹង​ទាស់ ហើយ​ជជែក​បន្ទោស​ដល់​លោកីយ៍​ទាំង​មូល ខ្ញុំ​មិន​បាន​ឲ្យ​អ្នក​ណា​ខ្ចី ក៏​មិន​បាន​ខ្ចី​ពី​គេ​ផង​ដែរ...

read more

ការអធិប្បាយថ្ងៃអាទិត្យ , 18th, Jan, 2026

< អានអត្ថបទ > ចំណងជើង    : អត្ថបទ          : អ្នកអធិប្បាយ  : សូមអធិស្ឋានអំពីពាក្យដែលព្រះជាម្ចាស់នឹងផ្តល់ឱ្យខ្ញុំនៅថ្ងៃនេះ។ 1.     ព្រះអើយ តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ?(ស្វែងរកពាក្យដែលអ្នកបានផ្តល់ឱ្យក្នុងអត្ថបទ) 2.     ...

read more