
| ៧ អញបានលះលែងគ្រួសាររបស់អញហើយ ក៏បានបោះបង់ចោលមរដករបស់អញដែរ ឯអ្នកស្ងួនសំឡាញ់នៃដួងចិត្តអញ នោះបានប្រគល់ទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវផង ៨ពួកដែលជាមរដករបស់អញ គេបានត្រឡប់ដូចជាសិង្ហនៅក្នុងព្រៃដល់អញ គេបានបព្ចោញសំឡេងទាស់នឹងអញ ហេតុនោះបានជាអញស្អប់គេ ៩ ពួកដែលជាមរដករបស់អញ បានត្រឡប់ជាសត្វហើរសម្បុរពញ្លក់ដែលចាប់រំពា អស់ទាំងសត្វហើរដែលចាប់រំពាបានឡោមព័ទ្ធវាហើយចូរទៅប្រមូលអស់ទាំងសត្វជើង៤នាំមកឲ្យហែកស៊ីចុះ ១០ មានអ្នកគង្វាលជាច្រើនបានបំផ្លាញចំការទំពាំងបាយជូររបស់អញ គេបានជាន់ឈ្លីដីជាចំណែករបស់អញ គេបានធ្វើឲ្យចំណែកដែលគាប់ចិត្តអញ ទៅជាទីខូចបង់ហើយ ១១ គេបានធ្វើឲ្យទៅជាទីអន្តរធាន ទីនោះសោយសោករកអញ ដោយត្រូវខូចបង់ ស្រុកទាំងមូលត្រូវអន្តរធានទៅ ដោយព្រោះគ្មានមនុស្សណាយកចិត្តទុកដាក់ឡើយ ១២ មានពួកទ័ពបំផ្លាញឡើងមកលើគ្រប់ទាំងទីខ្ពស់ត្រងិលនៅទីរហោស្ថាន ដ្បិតដាវនៃព្រះយេហូវ៉ាកំពុងតែស៊ី ចាប់តាំងពីចុងស្រុកម្ខាង ទៅដល់ចុងស្រុកម្ខាង ឥតមានមនុស្សណាមានសេចក្តីសុខឡើយ ១៣ គេបានសាបព្រោះស្រូវសាលី តែច្រូតបានបន្លាវិញ គេបានខំធ្វើទាល់តែឈឺខ្លួន ឥតបានផលប្រយោជន៍អ្វីសោះ ហើយឯងរាល់គ្នានឹងត្រូវខ្មាស ចំពោះផលរបស់ឯងដែរដោយព្រោះសេចក្តីខ្ញាល់ដ៏សហ័សរបស់ព្រះយេហូវ៉ា។១៤ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូល ទាស់នឹងអស់អ្នកជិតខាងដ៏អាក្រក់របស់ខ្ញុំថា ឯពួកអ្នកដែលពាល់ប៉ះដល់មរដកដែលអញបានចែកដល់ពួកអ៊ីស្រាអែល ជារាស្ត្ររបស់អញឲ្យគ្រងបាន នោះមើល អញនឹងដករំលើងគេចេញពីស្រុកទៅ ហើយនឹងដករំលើងពួកវង្សយូដាចេញពីកណ្តាលគេដែរ ១៥ រួចក្រោយដែលអញបានដករំលើងគេទៅហើយ នោះអញនឹងត្រឡប់ចិត្ត មកអាណិតមេត្តាដល់គេ ព្រមទាំងនាំគេ ឲ្យវិលត្រឡប់មកវិញ គឺគ្រប់គ្នាដល់មរដករបស់គេ ហើយដល់ស្រុករបស់គេរៀងខ្លួនផង ១៦ យ៉ាងនោះបើគេនឹងខ្នះខ្នែងរៀនតាមផ្លូវរបស់រាស្ត្រអញ ឲ្យអស់ពីចិត្ត ហើយនឹងស្បថដោយនូវឈ្មោះអញថា ដូចជាព្រះយេហូវ៉ាទ្រង់មានព្រះជន្មរស់នៅ បែបដូចជាគេបានបង្រៀនរាស្ត្រអញ ឲ្យស្បថដោយនូវព្រះបាលដែរ នោះគេនឹងបានស្អាងឡើង នៅកណ្តាលរាស្ត្រអញជាពិត ១៧ តែបើគេមិនព្រមស្តាប់តាមទេ នោះអញនឹងដករំលើងសាសន៍នោះទៅ គឺទាំងដករំលើង ហើយបំផ្លាញផង នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ |
សូមអធិស្ឋានអំពីពាក្យដែលព្រះជាម្ចាស់នឹងផ្តល់ឱ្យខ្ញុំនៅថ្ងៃនេះ។ 1. ព្រះអើយ តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ?(ស្វែងរកពាក្យដែលអ្នកបានផ្តល់ឱ្យក្នុងអត្ថបទ) 2. ព្រះជាម្ចាស់ហេតុអ្វីបានជាព្រះអង្គប្រទានពាក្យនេះមកខ្ញុំ?(ហេតុអ្វីបានជាអ្នកបានទទួលសារនេះ?) 3. តើយើងគួរអនុវត្តពាក្យដែល ព្រះបានផ្ដល់ឲ្យយើងនៅថ្ងៃនេះ ហើយរស់នៅតាមរបៀបណា? < ការយល់ដឹងអំពីអត្ថបទ > ព្រះបានធានានិងលោកយេរេមា ព្រះបានធានានឹងលោកយេរេមាថា យុត្ដិធម៌នៅតែមានជានិច្ចព្រះអង្គនឹងដាក់ទណ្ឌកម្មមនុស្សទុច្ចរិតតាមពេលវេលាដ៏សមរម្យរបស់ព្រះអង្គ។ យូដាអាចប្រៀបធៀបទៅនឹងមនុស្សក្នុងគ្រួសាររបស់ព្រះ និងជាអ្នកដែលព្រះអង្គស្រលាញ់បំផុត ប៉ុន្ដែពួកបានប្រឆាំងនឹងទ្រង់ដូចជាសត្វសាហាវឬដូចសត្វត្មាត។ ហេតុនេះព្រះនឹងប្រើសត្វសាហាវទាំងនោះ(សាសន៍ដទៃជាសត្រូវ)អោយមកខាំស៊ីជាអាហារ។ តាមរូបភាពផ្សេងទៀត យូដាប្រៀបដូចទៅនឹងចម្ការទំពាំងបាយជូររបស់ព្រះជាម្ចាស់។ប៉ុន្ដែពួកអ្នកដឹកនាំប្រទេសជាតិបានជាន់កម្ទេចចម្ការទំពាំងបាយជូរនេះចោល បន្ទាប់មកពួកខ្មាំងសត្រូវនឹងចូលមក បំផ្លាញចម្ការនោះចោលទាំងស្រុង។យូដានឹងបានទទួលនៅផ្លែផ្កានៃអំពើបាបរបស់ខ្លួនជាមិនខាន។ តែមិនមែនត្រឹមតែយូដាទេ ដែលត្រូវគេដណ្ដើមទឹកដីនោះសូម្បីអ្នកជិតខាងយូដាក៍ដូច្នោះដែរ។ ទោះបីជាយ៉ាងណា បើមានសាសន៍ណាដែលបដិសេធព្រះបាល ហើយស្បថចំពោះព្រះយេហូវ៉ាថានឹងចុះចូលចំពោះព្រះអង្គ នោះទ្រង់នឹងនាំគេត្រឡប់មកស្រុកកំណើតរបស់គេវិញដូចយូដាដែរ។ <សូម អធិស្ឋាន> សូមប្រទានកម្លាំងដល់ទូលបង្គំ ដើម្បីរស់នៅតាមព្រះបន្ទូលដែលព្រះអង្គបានប្រទានដល់ទូលបង្គំនៅថ្ងៃនេះ។ |
Carry the Word into your day.
What is one thing God is inviting you to put into practice? Pause, reflect, and respond in prayer.
PrayerDevotional texts are available in their original Khmer. Navigation and reading tools follow your selected language.