
សូមអធិស្ឋានអំពីពាក្យដែលអ្នកនឹងផ្តល់ឱ្យខ្ញុំនៅថ្ងៃនេះ។ 1. ព្រះអើយ តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ?(ស្វែងរកពាក្យដែលអ្នកបានផ្តល់ឱ្យក្នុងអត្ថបទ) | ១៧ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា ចូរឲ្យឯងរាល់គ្នាពិចារណាចុះ រួចឲ្យហៅពួកស្រីអ្នកយំ ឲ្យគេមក ចូរចាត់ទៅហៅពួកស្រីវាងវៃឲ្យមកដែរ ១៨ ត្រូវឲ្យគេប្រញាប់ឡើង នឹងលើកបទទំនួញឲ្យយើង ដើម្បីឲ្យភ្នែកយើងបានស្រក់ទឹកចុះ ហើយឲ្យត្របកភ្នែកយើងបានចេញទឹកល្ហល្ហាច ១៩ ដ្បិតមានឮសំឡេងទ្រហោយំ ពីក្រុងស៊ីយ៉ូនមកថា ឱម៉្លេះសមយើងវេទនាយ៉ាងណាហ្ន៎ យើងមានសេចក្តីខ្មាសជ្រប់មុខ ដោយព្រោះយើងត្រូវចោលស្រុក ហើយដោយព្រោះគេបានគេបានរំលំទីលំនៅរបស់យើងបង់ ២០ ប៉ុន្តែ ឱពួកស្រីៗអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ហើយឲ្យត្រចៀកទទួលព្រះបន្ទូលពីព្រះឱស្ឋទ្រង់ផង ត្រូវឲ្យបង្រៀនកូនស្រីរបស់ឯងរាល់គ្នា ឲ្យចេះទ្រហោយំ ហើយឲ្យអ្នកជិតខាងទាំងប៉ុន្មានចេះទួញទំនួញ ២១ ពីព្រោះសេចក្តីស្លាប់បានឡើងចូលមក តាមបង្អួចយើង ក៏បានចូលមកក្នុងដំណាក់របស់យើងដែរ ដើម្បីនឹងបំបាត់កូនក្មេងពីខាងក្រៅ ហើយពួកកំឡោះៗពីផ្លូវចេញ ២២ ចូរប្រាប់ចុះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា សាកសពនៃមនុស្សនឹងធ្លាក់ចុះ ដូចជាជីនៅវាលស្រែ ហើយដូចជាកណ្តាប់ស្រូវតាមក្រោយអ្នកច្រូតឥតមានអ្នកណាប្រមូលវិញឡើយ។ ២៣ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថាកុំបីឲ្យអ្នកប្រាជ្ញអួតពីប្រាជ្ញារបស់ខ្លួនឡើយ ក៏កុំឲ្យមនុស្សខ្លាំងពូកែអួតពីកំឡាំងខ្លួនឬអ្នកមានអួតពីទ្រព្យសម្បត្តិរបស់ខ្លួនដែរ ២៤ ឯអ្នកដែលអួត នោះត្រូវឲ្យអួតតែពីសេចក្តីនេះវិញ គឺថាខ្លួនមានយោបល់ ហើយក៏ស្គាល់ដល់អញថា អញជាព្រះយេហូវ៉ាដែលប្រោសផ្សាយសេចក្តីសប្បុរស សេចក្តីយុត្តិធម៌ និងសេចក្តីសុចរិតនៅផែនដី ដ្បិតអញរីករាយចិត្តចំពោះសេចក្តីទាំងនោះហើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ ២៥ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល នឹងមានគ្រាមកដល់ ដែលអញនឹងវាយផ្ចាលពួកកាត់ស្បែក ដែលកាត់មិនស្មោះត្រង់ ២៦ គឺសាសន៍អេស៊ីព្ទ សាសន៍យូដា សាសន៍អេដំម ហើយពួកកូនចៅអាំម៉ូន និងម៉ូអាប់ ព្រមទាំងអស់អ្នកនៅទីរហោស្ថាន ដែលកាត់ជ្រុងពុកចង្កាផង ដ្បិតបណ្តាសាសន៍ទាំងប៉ុន្មាន មិនកាត់ស្បែកទេ ពួកវង្សអ៊ីស្រាអែលទាំងអស់ ក៏មិនបានកាត់ស្បែកចិត្តដែរ។ | |
| 2. ព្រះជាម្ចាស់ហេតុអ្វីបានជាព្រះអង្គប្រទានពាក្យនេះមកខ្ញុំ?(ហេតុអ្វីបានជាអ្នកបានទទួលសារនេះ?) 3.តើយើងគួរអនុវត្តពាក្យដែល ព្រះបានផ្ដល់ឲ្យយើងនៅថ្ងៃនេះ ហើយរស់នៅតាមរបៀបណា? សូមប្រទានកម្លាំងដល់ទូលបង្គំ ដើម្បីរស់នៅតាមព្រះបន្ទូលដែលព្រះអង្គបានប្រទានដល់ទូលបង្គំនៅថ្ងៃនេះ។ |
Carry the Word into your day.
What is one thing God is inviting you to put into practice? Pause, reflect, and respond in prayer.
PrayerDevotional texts are available in their original Khmer. Navigation and reading tools follow your selected language.