ថ្ងៃបញ្ចប់នៃក្រុងបាប៊ីឡូន យេរេមា 51:50-64 05 November 2026

៥០ នែ ឯងរាល់គ្នាដែលបានរួចពីដាវអើយ ចូរទៅចុះកុំបង្អង់ឡើយ ចូរនឹកដល់ព្រះយេហូវ៉ាពីទីចំងាយ ហើយឲ្យក្រុងយេរូសាឡិមចូលក្នុងគំនិតឯងដែរ ៥១ យើងរាល់គ្នាត្រូវខ្មាស ដោយបានឮពាក្យត្មះតិះដៀល យើងរាល់គ្នាបានឡើងមុខក្រហមហើយ ដ្បិតមានសាសន៍ដទៃចូលទៅក្នុងទីបរិសុទ្ធរបស់ព្រះវិហារនៃព្រះយេហូវ៉ា ៥២ ហេតុនោះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល នឹងមានគ្រាមកដល់ ដែលអញនឹងសំរេចទោស ដល់អស់ទាំងរូបឆ្លាក់របស់គេ ហើយពួកគេដែលត្រូវរបួសក៏នឹងថ្ងូរ នៅពេញក្នុងស្រុក ៥៣ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ទោះបើក្រុងបាប៊ីឡូននឹងលើកខ្លួនឡើងដល់ផ្ទៃមេឃ ហើយចំរើនកំឡាំងនៃទីខ្ពស់របស់គេ ឲ្យរឹងរឹតតែមាំមួនឡើងក៏ដោយ គង់តែអញនឹងឲ្យពួកបំផ្លាញឡើងទៅដល់គេដែរ។៥៤ មានឮសូរសំរែកចេញពីក្រុងបាប៊ីឡូនមក និងសូរនៃការបំផ្លាញយ៉ាងសំបើម មកពីស្រុករបស់ពួកខាល់ដេ ៥៥ ដ្បិតព្រះយេហូវ៉ាទ្រង់រំលាងក្រុងបាប៊ីឡូន ហើយក៏បំផ្លាញសំឡេងយ៉ាងធំឲ្យបាត់ចេញពីវាទៅ រលកគេឮសន្ធឹកដូចជាទឹកធំ ក៏ឮសូររបស់គេចេញមក ៥៦ ដ្បិតមេបំផ្លាញបានមកលើវាហើយ គឺលើក្រុងបាប៊ីឡូន ពួកខ្លាំងពូកែរបស់វាត្រូវគេចាប់បាន ហើយធ្នូទាំងប៉ុន្មានរបស់គេត្រូវបាក់ខ្ទេចខ្ទី ពីព្រោះព្រះយេហូវ៉ាទ្រង់ជាព្រះដែលសងសំណង ទ្រង់នឹងតបស្នងជាមិនខាន ៥៧ ឯពួកមេទ័ព ពួកអ្នកប្រាជ្ញ ពួកចៅហ្វាយ ពួកនាយ និងពួកមនុស្សខ្លាំងពូកែទាំងប៉ុន្មានរបស់វា នោះអញនឹងធ្វើឲ្យស្រវឹង គេនឹងដេកលក់ទៅជារៀងរាបដរាប ឥតភ្ញាក់ឡើងវិញឡើយ នេះជាព្រះបន្ទូលនៃមហាក្សត្រ ដែលព្រះនាមទ្រង់ជាព្រះយេហូវ៉ានៃពួកពលបរិវារ ៥៨ ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលថា កំផែងយ៉ាងក្រាស់របស់ក្រុងបាប៊ីឡូននឹងត្រូវរលំអស់រលីង ហើយទ្វារដ៏ខ្ពស់ទាំងប៉ុន្មាននឹងត្រូវភ្លើងឆេះ គឺយ៉ាងនោះដែលជនជាតិទាំងឡាយបានខំធ្វើការ ឲ្យតែបានទទេៗ ហើយសាសន៍ទាំងប៉ុន្មានឲ្យតែបានជាចំណីភ្លើងដែរ គេនឹងនឿយហត់ទៅ។៥៩ នេះជាពាក្យ ដែលហោរាយេរេមាបានផ្តាំ ដល់សេរ៉ាយ៉ា ជាកូននេរីយ៉ា ដែលជាកូនម៉ាសេយ៉ា ក្នុងកាលដែលលោកបានទៅឯក្រុងបាប៊ីឡូន ជាមួយនឹងសេដេគាស្តេចយូដា នៅឆ្នាំទី៤ក្នុងរាជ្យទ្រង់ រីឯសេរ៉ាយ៉ានេះលោកជាចៅហ្វាយស្លូតល្អ ៦០ យេរេមាក៏សរសេរចុះក្នុងសៀវភៅ ពីគ្រប់ទាំងការអាក្រក់ ដែលត្រូវកើតដល់ក្រុងបាប៊ីឡូន គឺគ្រប់ពាក្យទាំងនេះដែលបានកត់ទុក ពីដំណើរក្រុងបាប៊ីឡូនហើយ ៦១ យេរេមាក៏ជំរាបសេរ៉ាយ៉ាថា កាលណាលោកទៅដល់ក្រុងបាប៊ីឡូនហើយ នោះត្រូវឲ្យលោកអានមើលអស់ទាំងព្រះបន្ទូលនេះ ៦២ បន្ទាប់មកត្រូវថា ឱព្រះយេហូវ៉ាអើយ ទ្រង់បានមានព្រះបន្ទូលសេចក្តីទាំងនេះពីដំណើរទីនេះ ដើម្បីនឹងកាត់ចេញ ឲ្យឥតមានអ្វីនៅទៀតឡើយ ទោះមនុស្ស ឬសត្វក្តី គឺឲ្យទីនេះបាននៅចោលស្ងាត់ជារៀងរាបដរាបទៅ ៦៣ រួចកាលណាលោកអានមើលសៀវភៅនេះសព្វគ្រប់ហើយ នោះត្រូវយកថ្មមកចងភ្ជាប់ ហើយបោះទំលាក់ទៅកណ្តាលទន្លេអ៊ើប្រាតទៅ ៦៤ រួចត្រូវថា ក្រុងបាប៊ីឡូននឹងលិចបាត់យ៉ាងដូច្នេះដែរ ឥតដែលងើបឡើងវិញឡើយ ដោយព្រោះការអាក្រក់ដែលអញនឹងនាំមកលើវា នោះគេនឹងនឿយហត់ទៅ។
ការយល់ដឹងពីអត្ថបទ
ទ្រង់បញ្ជាជនជាតិយូដាដែលត្រូវបាននិរទេសឱ្យគេចចេញពីក្រុងបាប៊ីឡូន ហើយប្រើប្រាស់វិធីបង្រៀនដ៏គួរឱ្យចាប់អារម្មណ៍តាមរយៈសកម្មភាពជាក់ស្តែងមួយ គឺការទម្លាក់ក្រាំងមួយដែលមានវត្ថុធ្ងន់ជាប់នឹងវាចូលទៅក្នុងទន្លេអឺប្រាត ដើម្បីបញ្ជាក់ថាទីក្រុងបាប៊ីឡូននឹងដួលរលំជាស្ថាពរ។ ព្រះជាម្ចាស់បង្គាប់ដល់អ្នកជាប់ឈ្លើយដែលនៅរស់រានមានជីវិតពីសេចក្ដីស្លាប់ ឱ្យចាកចេញពីក្រុងបាប៊ីឡូនជាបន្ទាន់។ ទ្រង់ប្រាប់ពួកគេកុំឱ្យមានអារម្មណ៍សុខស្រួល ឬចាត់ទុកទឹកដីបរទេសនោះថាជាផ្ទះរបស់ខ្លួនឡើយ។ ពួកគេត្រូវតែចងចាំជានិច្ចអំពីក្រុងយេរូសាឡិម និងព្រះវិហាររបស់ព្រះជាម្ចាស់។ប្រជាជនយូដាមានអារម្មណ៍អាម៉ាស់យ៉ាងខ្លាំង ដោយសារតែសត្រូវបរទេសបានចូលទៅក្នុងព្រះវិហារដ៏បរិសុទ្ធរបស់ព្រះជាម្ចាស់នៅក្រុង យេរូសាឡិម។ ព្រះជាម្ចាស់សន្យាថានឹងដាក់ទោសដល់រូបព្រះ និងរូបចម្លាក់នានារបស់ក្រុងបាប៊ីឡូន។ជញ្ជាំងថ្មដ៏ធំសម្បើម និងទ្វារក្រុងដ៏ខ្ពស់របស់ក្រុងបាប៊ីឡូន នឹងត្រូវគេដុតបំផ្លាញរហូតក្លាយជាធូលីដី។ កិច្ចខិតខំប្រឹងប្រែងដ៏ធំធេងរបស់ពួកគេនឹងក្លាយជាឥតប្រយោជន៍។ លោកយេរេមាបានកត់ត្រាទុកនូវគ្រោះមហន្តរាយទាំងអស់ដែលនឹងកើតឡើងចំពោះក្រុងបាប៊ីឡូន នៅលើក្រាំងមួយ។លោកយេរេមាបានប្រគល់ក្រាំងនោះទៅឱ្យមេដឹកនាំម្នាក់ឈ្មោះ សេរ៉ាយ៉ា ដែលត្រូវធ្វើដំណើរទៅកាន់ក្រុងបាប៊ីឡូន។លោកសេរ៉ាយ៉ាត្រូវអានក្រាំងនោះ រួចចងថ្មធ្ងន់មួយជាប់នឹងវា ហើយបោះវាចូលទៅក្នុង កណ្តាលទន្លេអឺប្រាត។ លោកសេរ៉ាយ៉ាត្រូវនិយាយថា៖ «ដូចគ្នានេះដែរ ក្រុងបាប៊ីឡូននឹងលិចលង់ ហើយមិនអាចងើបឡើងវិញបានឡើយ»។
១. តើខគម្ពីរមួយណាដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ?
.....................................................................................................................................................។
២. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ? ទូលបង្គំនឹងទទួលតាមបង្គាប់ទ្រង់។
.....................................................................................................................................................។
៣. តើទ្រង់បានសន្យាថានឹងប្រទានអ្វីមកខ្ញុំ ពេលដែលបានស្តាប់តាម ហើយដើរតាមព្រះបន្ទូលទ្រង់។
.....................................................................................................................................................។
សេចក្តីអធិស្ឋាន
.....................................................................................................................................................។
Carry the Word into your day.
What is one thing God is inviting you to put into practice? Pause, reflect, and respond in prayer.
Prayer