
< អត្ថបទ > ១ ឱព្រះអង្គអើយសូមស្តាប់សេចក្ដីអំពាវនាវរបស់ទូលបង្គំសូមទ្រង់សំកាំងស្តាប់ពាក្យទូលបង្គំអធិស្ឋានផង២កាលណាចិត្តទូលបង្គំត្រូវបង្គ្របនោះទូលបង្គំនឹងអំពាវនាវដល់ទ្រង់ពីចុងផែនដីផងសូមនាំទូលបង្គំទៅឯថ្មដាដែលខ្ពស់ជាងទូលបង្គំ ៣ ដ្បិតទ្រង់បានធ្វើជាទីជ្រកឲ្យទូលបង្គំគឺជាប៉មយ៉ាងមាំ ឲ្យរួចពីខ្មាំងសត្រូវ ៤ ទូលបង្គំនឹងអាស្រ័យនៅក្នុងពន្លារបស់ទ្រង់ជានិច្ចទូលបង្គំនឹងជ្រកនៅទីកំបាំង ក្រោមស្លាបទ្រង់។ –បង្អង់ ៥៙ ដ្បិត ឱព្រះអង្គអើយ ទ្រង់បានឮសេចក្ដីដែលទូលបង្គំបន់ហើយទ្រង់បានប្រោសប្រទានឲ្យទូលបង្គំបានមរដកដែលត្រូវខាងពួកអ្នកដែលកោតខ្លាចដល់ព្រះនាមទ្រង់ ៦ ទ្រង់នឹងចំរើនជីវិតទូលបង្គំដ៏ជាស្តេចឲ្យវែងអស់ទាំងឆ្នាំនៃជីវិតទូលបង្គំ នឹងបានដូចជាអាយុរបស់មនុស្សជាច្រើនដំណតទៅ ៧ ទូលបង្គំនឹងអាស្រ័យនៅចំពោះព្រះជាដរាបតទៅឱសូមរៀបសេចក្ដីសប្បុរស នឹងសេចក្ដីពិតឲ្យបានរក្សាទូលបង្គំផង ៨ យ៉ាងនោះ ទូលបង្គំនឹងច្ <សូម អធិស្ឋាន> សូម អធិស្ឋាន អំពីពាក្យដែលព្រះជាម្ចាស់ផ្តល់ឱ្យខ្ញុំនៅថ្ងៃនេះ។ 1. ព្រះអើយ តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ?(ស្វែងរកពាក្យដែលអ្នកបានផ្តល់ឱ្យក្នុងអត្ថបទ) | 2. ព្រះជាម្ចាស់ហេតុអ្វីបានជាព្រះអង្គប្រទានពាក្យនេះមកខ្ញុំ?(ហេតុអ្វីបានជាអ្នកបានទទួលសារនេះ?) 3. តើយើងគួរអនុវត្តពាក្យដែល ព្រះបានផ្ដល់ឲ្យយើងនៅថ្ងៃនេះ ហើយរស់នៅតាមរបៀបណា? | < ការយល់ដឹងអំពីអត្ថបទ > សូមទ្រង់សំកាំងស្តាប់ពាក្យទូលបង្គំ ស្ដេចដេវីឌបាននឿយហត់ពីការធ្វើសង្គ្រាមខ្លាំងណាស់ ហើយទ្រង់ក៍បានឃ្លាតឆ្ងាយពីក្រុមគ្រួសាររបស់ទ្រង់ជាយូរមកហើយដែរដូច្នេះទ្រង់ចង់ស្វែងរកភាពស្ងប់ស្ងាត់ និងសុខស្រួលក្នុងចិត្ដ។ ស្ដេចដាវីឌបានដឹងយ៉ាងច្បាស់ថា ព្រះនឹងនាំគាត់អោយមកវិញ គឺមកកាន់ក្រុងយេរ៉ូសាឡិមវិញដោយសុវត្ថិភាព ហើយព្រះក៍នឹងប្រទានកម្លាំងយ៉ាងរឹងមាំដល់ប្រជារាស្ដ្រអ៊ីស្រអែលតាមពាក្យសេចក្ដីសន្យារបស់ទ្រង់និងតាមព្រះហឫទ័យនៃព្រះ។ពួកហ្វូងមនុស្សដែលនៅជាមួយនឹងទ្រង់(ស្ដេចដេវីឌ)ក៍បានផ្ដល់ការគាំទ្រចំពោះការអធិស្ឋាននេះដែរម្យ៉ាងវិញទៀត ស្ដេចវីឌបានឆ្លើយតបថាទ្រង់នឹងបន្ដកិច្ចការទាំងនេះដោយស្មោះត្រង់បំផុត ដ្បិតព្រះគឺជាប្រភពកម្លាំងរបស់គាត់។បើមើលពីខាងក្រៅពួកសត្រូវច្បាស់ជាគិតថា ដាវីឌគឺជាមនុស្សដែលទន់ជ្រាយ ជាមនុស្សទន់ខ្សោយ តែតាមពិតទៅ ស្ដេចដេវីឌគឺជាមនុស្សរឹងមាំ ខ្លាំងពូកែ ក្លាហាន ដ្បិតគ្រប់ការទាំងអស់ដាវីឌបានទុកចិត្ដលើព្រះជាម្ចាស់គ្រប់កាលៈទេសៈទាំងអស់។ |
<សូម អធិស្ឋាន>
ប្រទានកម្លាំងដល់ទូលបង្គំ ដើម្បីរស់នៅតាមព្រះបន្ទូលដែលព្រះអង្គបានប្រទានដល់ទូលបង្គំនៅថ្ងៃនេះ។
Carry the Word into your day.
What is one thing God is inviting you to put into practice? Pause, reflect, and respond in prayer.
PrayerDevotional texts are available in their original Khmer. Navigation and reading tools follow your selected language.