Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា ឆ្នាំ២០២៥ អំពីជំនឿ (ហេព្រើរ 11:7-16)

by | Oct 8, 2025 | QT Books

ការអធិស្ឋាន

ការអានអត្ថបទ

 ដោយសារ​សេចក្តី​ជំនឿ នោះ​ព្រះ​បាន​មាន​ព្រះបន្ទូល​ពន្យល់​លោក​ណូអេ ពី​ការ​ដែល​មើល​មិន​ទាន់​ឃើញ​នៅ​ឡើយ ហើយ​ដោយ​លោក​មាន​សេចក្តី​កោតខ្លាច បាន​ជា​លោក​ធ្វើ​ទូក​១​យ៉ាង​ធំសំរាប់​នឹង​ជួយ​សង្គ្រោះ​ដល់​ពួក​គ្រួសារ​របស់​លោក ហើយ​លោក​បាន​កាត់​ទោស​លោកីយ៍​ដោយ​ការ​នោះ ក៏​ត្រឡប់​ជា​អ្នក​គ្រង​សេចក្តី​សុចរិត ដែល​ត្រូវ​ខាង​សេចក្តី​ជំនឿ ទុក​ជា​មរដក​ដែរ។ ដោយសារ​សេចក្តី​ជំនឿ កាល​ព្រះ​បាន​ហៅ​លោក​អ័ប្រាហាំ នោះ​លោក​ក៏​បាន​ស្តាប់​បង្គាប់ លោក​ចេញ​ទៅ​ឯ​កន្លែង​ដែល​ត្រូវ​ទទួល​ជា​មរដក គឺ​ចេញ​ទៅ​ឥត​មាន​ដឹង​ជា​ទៅ​ឯ​ណា​ទេ  ដោយសារ​សេចក្តី​ជំនឿ នោះ​លោក​បាន​ស្នាក់​នៅ​ក្នុង​ស្រុក ដែល​ទ្រង់​បាន​សន្យា​ឲ្យ ដូច​ជា​នៅ​ប្រទេស​ដទៃ ក៏​នៅ​តែ​ក្នុង​ត្រសាល ជា​មួយ​នឹង​អ៊ីសាក ហើយ​និង​យ៉ាកុប ជា​អ្នក​គ្រង​សេចក្តី​សន្យា​ដដែល ទុក​ជា​មរដក​ជា​មួយ​គ្នា ១០ ពី​ព្រោះ​លោក​រង់ចាំ​ក្រុង​១ ដែល​មាន​ឫស​ជញ្ជាំង ដែល​ព្រះ​ទ្រង់​ជា​អ្នក​គូរ ហើយ​ជា​ជាង​សង់។១១ ដោយសារ​សេចក្តី​ជំនឿ នោះ​នាង​សារ៉ា​ក៏​ទទួល​អំណាច ឲ្យ​មាន​គភ៌​បង្កើត​កូន​បាន ហើយ​នាង​បង្កើត​កូន​មក ក្នុង​កាល​ដែល​ហួស​អាយុ​ហើយ ពី​ព្រោះ​នាង​បាន​រាប់​ព្រះ​ដែល​សន្យា​នោះ ទុក​ជា​ស្មោះត្រង់ ១២ ដូច្នេះ ក៏​មាន​មនុស្ស​១​ហ្វូង ដូច​ផ្កាយ​នៅ​លើ​មេឃ ហើយ​ដូច​ខ្សាច់​នៅ​មាត់​សមុទ្រ ដែល​រាប់​មិន​ចេះ​អស់ បាន​កើត​មក​អំពី​មនុស្ស​តែ​ម្នាក់ ដែល​អ្នក​នោះ​ក៏​ទុក​ដូច​ជា​ស្លាប់​ហើយ​ដែរ។១៣ ពួក​អ្នក​ទាំង​នោះ​បាន​ស្លាប់​ក្នុង​សេចក្តី​ជំនឿ ឥត​ទទួល​សេចក្តី​ដែល​បាន​សន្យា​ទាំង​ប៉ុន្មាន​ទេ តែ​គេ​បាន​ឃើញ​ពី​ចំងាយ ហើយ​ក៏​ទទួល​គំនាប់​ដែរ ទាំង​យល់​ព្រម​ថា ខ្លួន​គេ​ជា​អ្នក​ដទៃ ដែល​គ្រាន់​តែ​សំណាក់នៅ​ផែនដី​ប៉ុណ្ណោះ ១៤ ពួក​អ្នក​ដែល​និយាយ​ដូច្នោះ នោះ​សំដែង​ថា គេ​ជា​អ្នក​រក​ស្រុក​សំរាប់​ខ្លួន​គេ​ពិត ១៥ ហើយ​បើ​សិន​ជា​គេ​រឭក​ស្រុក ដែល​គេ​ទើប​នឹង​ចេញ​មក​នោះ នោះ​គេ​នឹង​មាន​ឱកាស​ត្រឡប់​ទៅ​វិញ​បាន ១៦ តែ​ឥឡូវ​នេះ គេ​សង្វាត​ចង់​បាន​ស្រុក​១​ដ៏​ប្រសើរ​ជាង គឺ​ខាង​ស្ថានសួគ៌​វិញ បាន​ជា​ព្រះ​ទ្រង់​គ្មាន​សេចក្តី​ខ្មាស ដោយ​គេ​ហៅ​ទ្រង់​ជា​ព្រះ​នៃ​គេ​នោះ​ឡើយ ដ្បិត​ទ្រង់​បាន​រៀបចំ​ទី​ក្រុង​១​ឲ្យ​គេ​ហើយ។

By faith Noah, when warned about things not yet seen, in holy fear built an ark to save his family. By his faith he condemned the world and became heir of the righteousness that is in keeping with faith.

By faith Abraham, when called to go to a place he would later receive as his inheritance, obeyed and went, even though he did not know where he was going. By faith he made his home in the promised land like a stranger in a foreign country; he lived in tents, as did Isaac and Jacob, who were heirs with him of the same promise. 10 For he was looking forward to the city with foundations, whose architect and builder is God.

តើទ្រង់នឹងប្រទានព្រះបន្ទូលអ្វីដល់ទូលបង្គំនៅថ្ងៃនេះ? ខ្ញុំនឹងទទួល

ហេតុអ្វីបានជាព្រះអង្គប្រទានព្រះបន្ទូលនេះមកខ្ញុំ?

តើខ្ញុំគួរអនុវត្តព្រះបន្ទូលដែលព្រះអង្គប្រទានមកខ្ញុំដោយរបៀបណា?

ការយល់ដឹងអំពីអត្ថបទ

                                     អំពី​ជំនឿ

ជំនឿរបស់លោកអ័ប្រាហាំធ្វើអោយគាត់ចេញដំណើរទៅរកទឹកដីសន្យា ប៉ុន្ដែគាត់មិនបានដឹងថា ទឹកដីនោះនៅទីណាឡើយ។លើសពីនេះទៅទៀត ជំនឿនេះបានធ្វើអោយលោកមានចិត្ដអត់ធ្មត់ នៅពេលព្រះមានបន្ទូលសន្យាមិនទាន់សម្រេចក្នុងជីវិតលោក។គាត់សង្ឃឹមថា ព្រះបន្ទូលសន្យានឹងបានសម្រេចក្នុងកម្រិតដ៏អស្ចារ្យ ព្រោះតែជំនឿរបស់គាត់ដែរ។នាងសារ៉ាជាប្រពន្ធគាត់ ក៍មានជំនឿដូចគាត់ដែរ ពួកគេជឿលើព្រះបន្ទូលសន្យាដែលថា ព្រះនឹងប្រទានកូនប្រុសមួយអោយពួកគេ ហើយកូនប្រុសនោះនឹងបង្កើតជាកូនចៅជាច្រើនជំនាន់ទៀតសម្រាប់គាត់។លោកអ័ប្រាហាំនិងគ្រួសារគាត់មិនបានបោះបង់ការតស៊ូ​ ហើយវិលត្រលប់ទៅស្រុកកំណើតរបស់ខ្លួនវិញឡើយ(មេសូប៉ូតាមា)។ពួកគេបានទទឹងរងចាំការសម្រេចដ៏គ្រប់លក្ខណ៍មួយ ដែលល្អប្រសើរជាងជីវិតរបស់គេនៅលើផែនដី ក្រោយពេលគេលាចាកផែនដីនេះទៅ(លោកុ២៣:៤)។ពេលព្រះជាម្ចាស់បានប្រាប់អោយអ័ប្រាហាំបានថ្វាយកូន(អ៊ីសាក)ជាយញ្ញបូជាគឺព្រះអង្គបានសាកល្បងជំនឿរបស់គាត់តែប៉ុណ្ណោះ ពីព្រោះអ៊ីសាកគឺជាអ្នកដែលព្រះសន្យាអោយធ្វើជាកូនចៅជំនាន់ក្រោយ។

សួរព្រះម្តងទៀត

ការអធិស្ឋាន

Explore More Articles

ពួកសង្ឃ របាក្សត្រទី១ 24:1-19  12 August 2026

ពួកសង្ឃ របាក្សត្រទី១ 24:1-19 12 August 2026

១ឯ​ផ្នែក​របស់​ពួក​កូន​ចៅ​អើរ៉ុន គឺ​យ៉ាង​នេះ ក្នុង​ពួក​កូន​របស់​អើរ៉ុន​នោះ មាន​ណាដាប អ័ប៊ីហ៊ូវ អេលាសារ និង​អ៊ីថាម៉ារ ២ តែ​ណាដាប និង​អ័ប៊ីហ៊ូវ គេ​ស្លាប់​មុន​ឪពុក​ទៅ ឥត​មាន​កូន​ទេ ដូច្នេះ អេលាសារ និង​អ៊ីថាម៉ារ​បាន​ធ្វើ​ការងារ​ជា​សង្ឃ​វិញ ៣ ឯ​ដាវីឌ...

read more
ចូររក្សាបញ្ញើត្រសាលជំនុំរបស់ព្រះយេហូវ៉ា   របាក្សត្រទី១ 23:21-32  11 August 2026

ចូររក្សាបញ្ញើត្រសាលជំនុំរបស់ព្រះយេហូវ៉ា របាក្សត្រទី១ 23:21-32 11 August 2026

២១ ឯ​កូន​របស់​ម្រ៉ារី គឺ​ម៉ាស់លី និង​មូស៊ី កូន​របស់​ម៉ាស់លី គឺ​អេលាសារ និង​គីស ២២ ឯ​អេលាសារ​គាត់​ស្លាប់​ទៅ ឥត​មាន​កូន​ប្រុស​ទេ មាន​តែ​កូន​ស្រីៗ ហើយ​កូន​ចៅ​គីស ជា​បង​ប្អូន​គេ​ក៏​យក​នាង​ទាំង​នោះ ធ្វើ​ជា​ប្រពន្ធ ២៣ ឯ​កូន​របស់​មូស៊ី គឺ​ម៉ាស់លី អេឌើរ និង​យេរេម៉ូត...

read more
មុខងាររបស់ពួកលេវី    របាក្សត្រទី១ 23:1-20   10 August 2026

មុខងាររបស់ពួកលេវី របាក្សត្រទី១ 23:1-20 10 August 2026

១រីឯ​ដាវីឌ កាល​ទ្រង់​មាន​វ័យ​កន្លង បាន​ស្កប់ស្កល់​នឹង​ព្រះជន្ម​ទ្រង់​ហើយ នោះ​ទ្រង់​តាំង​សាឡូម៉ូន ជា​ព្រះរាជបុត្រា​ឡើង ជា​ស្តេច​លើ​ពួក​អ៊ីស្រាអែល ២ ទ្រង់​បាន​ប្រមូល​ពួក​អ្នក ដែល​ជា​កំពូល​លើ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពួក​សង្ឃ និង​ពួក​លេវី​មក ៣ ឯ​ពួក​លេវី...

read more