Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ថ្ងៃសៅរ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ដាស់តឿនឲ្យតស៊ូស្មោះត្រង់នឹងជំនឿ(ហេព្រើរ 5:11-6:12)

by | Sep 26, 2025 | QT Books

ការអធិស្ឋាន

ការអានអត្ថបទ

១១ យើងខ្ញុំមានសេចក្តីជាច្រើននឹងអធិប្បាយពីលោកនោះ ដែលពិបាកពន្យល់ ដ្បិតអ្នករាល់គ្នាបានត្រឡប់ជាព្រងើយនឹងការស្តាប់ ១២ គួរឲ្យអ្នករាល់គ្នាបានធ្វើជាគ្រូ ដោយព្រោះជឿជាយូរមកហើយ តែអ្នករាល់គ្នាត្រូវការ ឲ្យគេបង្រៀនទាំងខ្លឹមរបស់បថមសិក្សា នៃព្រះបន្ទូលម្តងទៀត ហើយមិនត្រូវការនឹងអាហាររឹង គឺត្រូវការនឹងទឹកដោះវិញ ១៣ ដ្បិតអស់អ្នកណាដែលទទួលទានទឹកដោះ នោះមិនប្រសប់ខាងឯព្រះបន្ទូលនៃសេចក្តីសុចរិតទេ ពីព្រោះអ្នកនោះជាកូនតូចនៅឡើយ ១៤ ឯអាហាររឹង នោះសំរាប់តែមនុស្សធំ ដែលបានបង្ហាត់ឥន្ទ្រីយ ដោយធ្លាប់ខ្លួនហើយ ដើម្បីឲ្យបានដឹងខុសត្រូវ។១ ដូច្នេះ ចូរឲ្យយើងឈប់ ខាងឯសេចក្តីបថមសិក្សានៃព្រះបន្ទូលព្រះគ្រីស្ទ ហើយខំឲ្យបានជឿនទៅមុខ ដរាបដល់ពេញខ្នាតចុះ មិនត្រូវតាំងសេចក្តីដើមនោះជាថ្មីឡើងវិញ ដូចជាសេចក្តីប្រែចិត្តចេញពីការស្លាប់ និងសេចក្តីជំនឿជឿដល់ព្រះ ២ ហើយនិងសេចក្តីបង្រៀនពីបុណ្យជ្រមុជ ការដាក់ដៃ សេចក្តីរស់ពីស្លាប់ឡើងវិញ និងសេចក្តីជំនុំជំរះកាត់ទោសដល់អស់កល្បជានិច្ចនោះឡើយ ៣ បើសិនជាព្រះទ្រង់អនុញ្ញាតឲ្យ នោះយើងរាល់គ្នានឹងធ្វើការនោះឯង ៤ ដ្បិតឯពួកអ្នកដែលបានភ្លឺម្តង ទាំងភ្លក់អំណោយទាននៃស្ថានសួគ៌ ក៏បានចំណែកនៃព្រះវិញ្ញាណបរិសុទ្ធ ៥ ហើយភ្លក់ព្រះបន្ទូលដ៏ល្អនៃព្រះ និងការឫទ្ធិបារមីរបស់បរលោកនាយ ៦ រួចធ្លាក់ទៅវិញ នោះគ្មានផ្លូវណានឹងនាំឲ្យគេប្រែចិត្តម្តងទៀតទេ ដោយព្រោះគេបានឆ្កាងព្រះរាជបុត្រានៃព្រះ ខាងឯខ្លួនគេរួចទៅហើយ ព្រមទាំងធ្វើឲ្យទ្រង់ហាលមុខនៅកណ្តាលជំនុំផង ៧ ដ្បិតដីណាបានបៀមទឹកភ្លៀង ដែលធ្លាក់មកជាញយៗ រួចបង្កើតជាបន្លែមានប្រយោជន៍ដល់អ្នកដែលភ្ជួររាស់ នោះបានទទួលព្រះពរហើយ ៨ តែដីណាដែលបង្កើតសុទ្ធតែបន្លា និងអញ្ចាញវិញ ដីនោះត្រូវបោះបង់ចោលចេញ ក៏ជិតនឹងត្រូវបណ្តាសាហើយ លុះដល់ចុងបំផុតនឹងត្រូវដុតចោលផង។៩ ពួកស្ងួនភ្ងាអើយ ទោះបើយើងខ្ញុំនិយាយដូច្នេះក៏ដោយ គង់តែយើងខ្ញុំទុកចិត្តខាងឯអ្នករាល់គ្នាថា បានសេចក្តីប្រសើរជាង គឺជាសេចក្តីដែលត្រូវខាងសេចក្តីសង្គ្រោះវិញ ១០ ដ្បិតព្រះទ្រង់មិនមែនជាអ្នករមឹលគុណ ដែលទ្រង់នឹងភ្លេចការអ្នករាល់គ្នាធ្វើ និងសេចក្តីស្រឡាញ់ ដែលអ្នករាល់គ្នាបានសំដែងដល់ព្រះនាមទ្រង់ ដោយបានបំរើពួកបរិសុទ្ធ ហើយក៏នៅតែបំរើទៀតនោះទេ ១១ តែយើងខ្ញុំចង់ឲ្យអ្នករាល់គ្នានិមួយៗ បានសំដែងចេញជាចិត្តឧស្សាហ៍ដូចគ្នាទាំងអស់ ប្រយោជន៍ឲ្យបានសេចក្តីជំនឿដ៏ពេញលេញរបស់សេចក្តីសង្ឃឹម ដរាបដល់ចុងបំផុត ១២ ដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើព្រងើយកន្តើយឡើយ គឺឲ្យត្រាប់តាមពួកអ្នក ដែលគ្រងបានសេចក្តីសន្យាទុកជាមរដក ដោយចិត្តជឿ ហើយអត់ធន់វិញ។

តើទ្រង់នឹងប្រទានព្រះបន្ទូលអ្វីដល់ទូលបង្គំនៅថ្ងៃនេះ? ខ្ញុំនឹងទទួល

ហេតុអ្វីបានជាព្រះអង្គប្រទានព្រះបន្ទូលនេះមកខ្ញុំ?

តើខ្ញុំគួរអនុវត្តព្រះបន្ទូលដែលព្រះអង្គប្រទានមកខ្ញុំដោយរបៀបណា?

ការយល់ដឹងអំពីអត្ថបទ

ពាក្យ​ដាស់តឿន​ឲ្យ​តស៊ូ​ស្មោះត្រង់​នឹង​ជំនឿ

ពួកគេ(យើងរាល់គ្នា)គួរតែក្លាយទៅជាគ្រីស្ទបរិស័ទរឹងមាំ តែបែរជាមានព្រលឹងវិញ្ញាណទន់ខ្សោយដូចជាទារកទៅវិញ។ ទោះបីគេធ្លាប់ឆ្លងកាត់ការសិក្សាព្រះបន្ទូលជាយូរមកហើយ ពេលនេះគេគួតែអាចក្លាយជាគ្រូបង្រៀនខ្លួនឯង។គេមិនខំរៀន មិនស្វែងយល់ព្រះបន្ទូលទេ ហេតុនេះគេមិនអាចនឹងប្រើព្រះបន្ទូលនេះ ដើម្បីនឹងដោះស្រាយបញ្ហាជីវិតរបស់ខ្លួនគេបានទេ។ ពួកគេប្រៀបនឹងទារកដែលត្រូវការទឹកដោះ មិនអាចដោះស្រាយបញ្ហា និងមិនអាចសម្រេចចិត្ដដោយខ្លួនឯងបាន ត្រូវតែរងចាំអ្នកដទៃដឹកនាំ។ផ្ទុយទៅវិញពួកមនុស្សដែលមានជំនឿរឹងមាំប្រៀបដូចមនុស្សពេញវ័យ ដែលអាចទទួលអាហារគ្រប់យ៉ាងបាន។ពួកគេអាចអប់រំខ្លួនឯងអោយចេះបែងចែកខុស និងត្រូវ ល្អនឹងអាក្រក់បានយ៉ាងល្អ។គ្រីស្ទបរិស័ទមិនមែនជាឈ្មោះមួយផ្សេងទៀតរបស់សាសនាយូដាទេ តែវាបានជំនួសសាសនាយូដាតែម្ដង ព្រោះការសុគតរបស់ព្រះយេស៊ូវគ្រីស្ទនៅលើឈើឆ្កាង បានធ្វើអោយសាសនាយូដាក្លាយទៅជាគ្មានប្រយោជន៍។អ្នកដែលបានចូលរួមក្នុងក្រុមជំនុំ

សួរព្រះម្តងទៀត

ការអធិស្ឋាន

 

Explore More Articles

ពួកសង្ឃ របាក្សត្រទី១ 24:1-19  12 August 2026

ពួកសង្ឃ របាក្សត្រទី១ 24:1-19 12 August 2026

១ឯ​ផ្នែក​របស់​ពួក​កូន​ចៅ​អើរ៉ុន គឺ​យ៉ាង​នេះ ក្នុង​ពួក​កូន​របស់​អើរ៉ុន​នោះ មាន​ណាដាប អ័ប៊ីហ៊ូវ អេលាសារ និង​អ៊ីថាម៉ារ ២ តែ​ណាដាប និង​អ័ប៊ីហ៊ូវ គេ​ស្លាប់​មុន​ឪពុក​ទៅ ឥត​មាន​កូន​ទេ ដូច្នេះ អេលាសារ និង​អ៊ីថាម៉ារ​បាន​ធ្វើ​ការងារ​ជា​សង្ឃ​វិញ ៣ ឯ​ដាវីឌ...

read more
ចូររក្សាបញ្ញើត្រសាលជំនុំរបស់ព្រះយេហូវ៉ា   របាក្សត្រទី១ 23:21-32  11 August 2026

ចូររក្សាបញ្ញើត្រសាលជំនុំរបស់ព្រះយេហូវ៉ា របាក្សត្រទី១ 23:21-32 11 August 2026

២១ ឯ​កូន​របស់​ម្រ៉ារី គឺ​ម៉ាស់លី និង​មូស៊ី កូន​របស់​ម៉ាស់លី គឺ​អេលាសារ និង​គីស ២២ ឯ​អេលាសារ​គាត់​ស្លាប់​ទៅ ឥត​មាន​កូន​ប្រុស​ទេ មាន​តែ​កូន​ស្រីៗ ហើយ​កូន​ចៅ​គីស ជា​បង​ប្អូន​គេ​ក៏​យក​នាង​ទាំង​នោះ ធ្វើ​ជា​ប្រពន្ធ ២៣ ឯ​កូន​របស់​មូស៊ី គឺ​ម៉ាស់លី អេឌើរ និង​យេរេម៉ូត...

read more
មុខងាររបស់ពួកលេវី    របាក្សត្រទី១ 23:1-20   10 August 2026

មុខងាររបស់ពួកលេវី របាក្សត្រទី១ 23:1-20 10 August 2026

១រីឯ​ដាវីឌ កាល​ទ្រង់​មាន​វ័យ​កន្លង បាន​ស្កប់ស្កល់​នឹង​ព្រះជន្ម​ទ្រង់​ហើយ នោះ​ទ្រង់​តាំង​សាឡូម៉ូន ជា​ព្រះរាជបុត្រា​ឡើង ជា​ស្តេច​លើ​ពួក​អ៊ីស្រាអែល ២ ទ្រង់​បាន​ប្រមូល​ពួក​អ្នក ដែល​ជា​កំពូល​លើ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពួក​សង្ឃ និង​ពួក​លេវី​មក ៣ ឯ​ពួក​លេវី...

read more