Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ថ្ងៃពុធ ទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ព្រះយេស៊ូវមានឋានៈធំជាងលោកម៉ូសេ(ហេព្រើរ 3:1-19)

by | Sep 24, 2025 | QT Books

ការអធិស្ឋាន

ការអានអត្ថបទ

១ ដូច្នេះ បងប្អូនបរិសុទ្ធ ដែលមានចំណែកក្នុងការងារស្ថានសួគ៌អើយ ចូរពិចារណាពីព្រះយេស៊ូវ ជាសាវ័ក និងជាសំដេចសង្ឃ ដែលយើងថា យើងជឿតាមនោះចុះ ២ គឺដែលទ្រង់ស្មោះត្រង់ដល់ព្រះដែលតាំងទ្រង់ ដូចជាលោកម៉ូសេក៏ស្មោះត្រង់ ក្នុងដំណាក់នៃព្រះទាំងមូលដែរ ៣ ដ្បិតដែលមនុស្សសង់ផ្ទះតែងមានកេរ្តិ៍ឈ្មោះ លើសជាងផ្ទះនោះយ៉ាងណា នោះទ្រង់ក៏បានរាប់ជាគួរនឹងសិរីល្អ លើសជាងលោកម៉ូសេយ៉ាងនោះដែរ ៤ ព្រោះគ្រប់ទាំងផ្ទះតែងមានគេធ្វើ តែឯអ្នកដែលបានធ្វើគ្រប់របស់ទាំងអស់ នោះគឺជាព្រះវិញ ៥ ហើយលោកម៉ូសេក៏ស្មោះត្រង់ នៅក្នុងដំណាក់នៃទ្រង់ទាំងមូលមែន ទុកដូចជាអ្នកបំរើ សំរាប់ជាទីបន្ទាល់ ពីការដែលត្រូវថ្លែងប្រាប់មកតាមក្រោយ ៦ តែព្រះគ្រីស្ទ ទ្រង់ស្មោះត្រង់ ទុកដូចជាព្រះរាជបុត្រា ដែលត្រួតលើដំណាក់ទ្រង់វិញ គឺយើងរាល់គ្នានេះជាដំណាក់នោះ បើយើងកាន់ចិត្តមោះមុត និងសេចក្តីអំនួត ចំពោះសេចក្តីសង្ឃឹមនេះ យ៉ាងខ្ជាប់ខ្ជួនដរាបដល់ចុងបំផុតមែន។៧ ដូច្នេះ ចូរប្រយ័ត្នបងប្អូនអើយ ក្រែងមានពួកអ្នករាល់គ្នាណាមួយ មានចិត្តអាក្រក់ ដោយមិនជឿ ព្រមទាំងបោះបង់ចោលព្រះដ៏មានព្រះជន្មរស់នៅ ៨ ដូចជាព្រះវិញ្ញាណបរិសុទ្ធបានមានព្រះបន្ទូលថា «នៅថ្ងៃនេះ បើឯងរាល់គ្នាឮសំឡេងទ្រង់ ៩ នោះកុំឲ្យតាំងចិត្តរឹងរូសឡើយ ដូចកាលគ្រាបះបោរ នៅថ្ងៃដែលមានសេចក្តីល្បួង នៅក្នុងទីរហោស្ថាន ១០ ជាកន្លែងដែលពួកឰយុកោឯងរាល់គ្នាបានល្បងអញ ទាំងសាកអញមើល ហើយក៏ឃើញការអញធ្វើ នៅរវាង៤០ឆ្នាំផងនោះ ១១ ដូច្នេះ អញក៏គ្នាន់ក្នាញ់នឹងមនុស្សដំណនោះ ហើយនិយាយថា វារាល់គ្នាចេះតែមានចិត្តវង្វេងជាដរាប ហើយមិនបានស្គាល់ផ្លូវរបស់អញសោះ ១២ បានជាអញស្បថទាំងកំហឹងថា វារាល់គ្នាមិនត្រូវចូលទៅក្នុងសេចក្តីសំរាករបស់អញសោះឡើយ» ១៣ តែចូរកំឡាចិត្តគ្នាទៅវិញទៅមកជារាល់ថ្ងៃវិញ ក្នុងកាលដែលនៅតែហៅថា «ថ្ងៃនេះ»នៅឡើយ ក្រែងអ្នករាល់គ្នាណាមួយមានចិត្តរឹងរូស ដោយសេចក្តីបញ្ឆោតរបស់អំពើបាប ១៤ ដ្បិតបើយើងរាល់គ្នាកាន់ខ្ជាប់ តាមសេចក្តីជំនឿដើម ដរាបដល់ចុងបំផុតមែន នោះពិតជាយើងបានត្រឡប់ជាអ្នកមានចំណែកជាមួយនឹងព្រះគ្រីស្ទហើយ ១៥ កំពុងដែលនៅមានសេចក្តីថា «នៅថ្ងៃនេះ បើឯងរាល់គ្នាឮសំឡេងទ្រង់ នោះកុំឲ្យតាំងចិត្តរឹងរូស ដូចកាលគ្រាបះបោរនោះឡើយ» ១៦ ចុះតើអ្នកណាដែលឮ រួចកើតបះបោរនោះ តើមិនមែនជាអស់អ្នក ដែលលោកម៉ូសេបាននាំចេញពីស្រុកអេស៊ីព្ទទេឬអី ១៧ តើឯទ្រង់គ្នាន់ក្នាញ់នឹងអ្នកណា នៅរវាង៤០ឆ្នាំនោះ តើមិនមែននឹងអស់អ្នកដែលបានធ្វើបាប ដែលសាកសពរបស់គេបានដួល នៅទីរហោស្ថានទេឬអី ១៨ ហើយតើទ្រង់បានស្បថនឹងអ្នកណាថា «វារាល់គ្នាមិនត្រូវចូល ទៅក្នុងសេចក្តីសំរាក របស់អញសោះឡើយ» បើមិនមែននឹងអស់អ្នក ដែលមិនស្តាប់បង្គាប់ទេ ១៩ ដូច្នេះ យើងឃើញថា អ្នកទាំងនោះពុំអាចនឹងចូលបានទេ ដោយព្រោះគេមិនជឿ។

តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ? ខ្ញុំនឹងទទួល

ហេតុអ្វីបានជាព្រះអង្គប្រទានពាក្យនេះមកខ្ញុំ?

តើខ្ញុំគួររស់នៅជាមួយពាក្យទាំងនេះដោយរបៀបណា?

ការយល់ដឹងអំពីអត្ថបទ

     ព្រះយេស៊ូវ​មាន​ឋានៈ​ធំ​ជាង​លោក​ម៉ូសេ

ម៉ូសេគឺជាសាវករបស់ព្រះហើយជាអ្នកតំណាងដែលព្រះអង្គបានបញ្ជូនមកកាន់ប្រជារាស្ដ្ររបស់ទ្រង់។ ព្រះបានតែងតាំងលោកអ៊ើរ៉ុនជាសម្ដេចសង្ឃជាអ្នកដែលអាចចូលទៅរកព្រះ ជំនួសមុខអោយពួកកូនចៅអ៊ីស្រាអែល តែចំពោះព្រះគ្រីស្ទមានឋានៈខ្ពស់ជាងពួកលោកទាំងពីរនាក់ទៀត។ព្រះគ្រីស្ទស្មោះត្រង់ចំពោះកិច្ចការដែលព្រះអង្គធ្វើដូចជាលោកម៉ូសេដែរ តែព្រះអង្គមានឋានៈធំជាងលោកម៉ូសេឆ្ងាយណាស់។ព្រះគម្ពីរបានព្រមានដល់ពួកយូដាអំពីបទពិសោធន៍ខ្លះៗដែលគេធ្លាប់ឆ្លងកាត់ក្នុងទីរហោស្ថាន(និក្ខ.១៧:១-៧)បទពិសោធន៍ទាំងនោះបានបង្ហាញថា អ្នកដែលមើលទៅដូចជារាស្ដ្ររបស់ព្រះ អាចជាអ្នកមិនជឿ មានកំហឹងនិងការរអ៊ូរទាំ ដូច្នេះទើបពួកគេមិនអាចសម្រេចនៅសេចក្ដីសន្យារបស់ព្រះក្នុងការទទួលកេរ្ដិ៍មរដក។ពួកគេគួរតែប្រឆាំងនឹងភាពទន់ខ្សោយខាងជំនឿ និងភាពរឹងចចេស ដោយលើកទឹកចិត្ដគ្នាទៅវិញទៅមកក្នុងការរក្សាជំនឿរបស់ខ្លួន ដោយទុកចិត្ដព្រះរហូតដល់ទីបញ្ចប់វិញ។ ពួកគេគួតែចងចាំថា មានមនុស្សជាច្រើនបានមានសេរីភាពពីទឹកដីស្រុកអេស៊ីព្ទ

សួរព្រះម្តងទៀត

ការអធិស្ឋាន

Explore More Articles

ពាក្យអធិស្ឋានរបស់លោកយេរេមា  យេរេមា 32:16-32   17 September 2026

ពាក្យអធិស្ឋានរបស់លោកយេរេមា យេរេមា 32:16-32 17 September 2026

១៦ ក្រោយ​ដែល​ខ្ញុំ​បាន​ប្រគល់​សំបុត្រ​បញ្ចាំ​ដល់​បារូក​ជា​កូន​នេរីយ៉ា​ហើយ នោះ​ខ្ញុំ​ក៏​អធិស្ឋាន​ដល់​ព្រះយេហូវ៉ា​ថា ១៧ ឱ​ព្រះអម្ចាស់យេហូវ៉ា​អើយ មើល ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ដោយសារ​ព្រះចេស្តា​ដ៏​ធំ​របស់​ទ្រង់ និង​ព្រះពាហុ​ដ៏​លើក​សំរេច...

read more
លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15  16 September 2026

លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15 16 September 2026

១ នេះ​ជា​ព្រះបន្ទូល​ដែល​មក​ពី​ព្រះយេហូវ៉ា ដល់​យេរេមា ក្នុង​ឆ្នាំ​ទី​១០ នៃ​រាជ្យ​សេដេគា ស្តេច​យូដា ដែល​ត្រូវ​នឹង​ឆ្នាំ​ទី​១៨​នៃ​រាជ្យ​នេប៊ូក្នេសា ២ រីឯ​គ្រា​នោះ ពួក​ទ័ព​របស់​ស្តេច​បាប៊ីឡូន កំពុង​ឡោមព័ទ ច្បាំង​នឹង​ក្រុង​យេរូសាឡិម...

read more
ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18  15 September 2026

ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18 15 September 2026

១១ សូម​មើល​អក្សរ​ធំ​ទាំង​ម៉្លេះ​នេះ ដែល​ខ្ញុំ​សរសេរ​ដោយ​ដៃ​ខ្ញុំ ផ្ញើ​មក​អ្នក​រាល់​គ្នា ១២ អស់​អ្នក​ណា​ដែល​ចង់​បាន​ឫកពា​ល្អ​ខាង​សាច់​ឈាម នោះ​គេ​បង្ខំ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​កាត់​ស្បែក ដើម្បី​ឲ្យ​តែ​ខ្លួន​គេ​បាន​រួច​ពី​សេចក្តី​បៀត​បៀន...

read more