គេបង្ខាំងសេចក្តីពិត ដោយសេចក្តីទុច្ចរិត រ៉ូម 1:18-32

១៨ ពីព្រោះសេចក្តីក្រោធរបស់ព្រះ បានសំដែងមកពីស្ថានសួគ៌ ទាស់នឹងគ្រប់ទាំងសេចក្តីទមិលល្មើស និងសេចក្តីទុច្ចរិតរបស់មនុស្ស ដែលគេបង្ខាំងសេចក្តីពិត ដោយសេចក្តីទុច្ចរិត ១៩ ព្រោះការអ្វីដែលអាចនឹងស្គាល់ពីព្រះបាន នោះបានសំដែងមកក្នុងពួកគេហើយ ដោយព្រះទ្រង់សំដែងការនោះឲ្យគេឃើញជាក់ ២០ ដ្បិតអ្វីៗ របស់ទ្រង់ ដែលរកមើលមិនឃើញ តាំងពីកំណើតលោកីយ៍មក ទោះទាំងព្រះចេស្តាដ៏នៅអស់កល្បជានិច្ច និងនិស្ស័យជាព្រះរបស់ទ្រង់ នោះឃើញច្បាស់វិញ ដោយពិចារណាយល់របស់ទាំងប៉ុន្មាន ដែលទ្រង់បានបង្កើតមក ២១ ព្រោះកាលគេបានស្គាល់ព្រះ នោះគេមិនបានដំកើងទ្រង់ ទុកជាព្រះទេ ក៏មិនដឹងគុណទ្រង់ដែរ គេកើតមានគំនិតឥតប្រយោជន៍វិញ ហើយចិត្តគេ ដែលឥតយោបល់ ក៏បានត្រឡប់ជាងងឹតទៅ ២២ គេអួតខ្លួនថា មានប្រាជ្ញា បានជាគេត្រឡប់ទៅជាល្ងង់ល្ងើវិញ ២៣ គឺគេបំផ្លាស់សិរីល្អនៃព្រះដែលមិនចេះខូច ឲ្យទៅជារូប មើលទៅដូចជាមនុស្ស ដែលតែងតែខូចវិញ ហើយដូចជាសត្វស្លាប សត្វជើង៤ និងសត្វលូនវារដែរ ២៤ ហេតុនោះបានជាព្រះទ្រង់ប្រគល់គេទៅឯសេចក្តីស្មោកគ្រោក តាមចិត្តគេប្រាថ្នាចង់បាន ឲ្យបានបង្អាប់ដល់រូបកាយគេទៅវិញទៅមក ២៥ គេបានផ្លាស់សេចក្តីពិតនៃព្រះ ឲ្យទៅជាសេចក្តីភូតភរវិញ ក៏កោតខ្លាច ហើយគោរពបូជាដល់របស់ដែលកើតមក ជាជាងដល់ព្រះ ដែលបង្កើតរបស់ទាំងនោះមក ជាព្រះដែលមានព្រះពរអស់កល្បជានិច្ច អាម៉ែន ២៦ ហេតុនោះបានជាព្រះទ្រង់ប្រគល់គេ ទៅក្នុងសេចក្តីរំជួលដ៏អាស្រូវបារាយ ដ្បិតទាំងពួកស្រីៗ របស់គេ ក៏បានផ្លាស់ប្រែទំនៀមទំលាប់ពីបវេណីចេញ ឲ្យខុសពីធម្មតា ២៧ ហើយពួកប្រុសៗក៏បែបដូច្នោះដែរ គេបានលះចោលទំនៀមទំលាប់របស់ស្ត្រីពីបវេណីចេញ ហើយបង្កើតឲ្យមានសេចក្តីសំរើបរោលរាល ដល់គ្នាទៅវិញទៅមក គឺប្រុសប្រព្រឹត្តនឹងប្រុសៗ ជាការដ៏អាក្រក់ជួជាតិ នោះគេក៏ទទួលរង្វាន់ចំពោះខ្លួនគេ ដែលសំណំនឹងសេចក្តីកំហុសរបស់ខ្លួន ២៨ ហើយដោយព្រោះគេមិនចូលចិត្តនឹងស្គាល់ដល់ព្រះសោះ បានជាទ្រង់ប្រគល់គេទៅតាមគំនិតចោលម្សៀតវិញ ដើម្បីឲ្យបានសំរេចការដែលមិនគួរគប្បីធ្វើ ២៩ ជាមនុស្សមានពេញដោយសេចក្តីទុច្ចរិតគ្រប់យ៉ាង គឺសេចក្តីកំផិត សេចក្តីកំណាច សេចក្តីលោភ និងសេចក្តីព្យាបាទ ក៏មានសេចក្តីឈ្នានីស និងការកាប់សំឡាប់ ឈ្លោះប្រកែក កិច្ចកល គំនិតខិលខូចដ៏ពោរពេញផង ៣០ ជាមនុស្សចែចូវ បេះបួយ ស្អប់ព្រះ ព្រហើនឈ្លានពាន មានះកាន់ខ្លួន អួតអាង ជាមេបង្កើតការអាក្រក់ ហើយមិនស្តាប់បង្គាប់តាមឪពុកម្តាយ ៣១ ឥតយោបល់ មានចិត្តមិនទៀង មិនចេះស្រឡាញ់តាមធម្មតា ក៏ឥតមានសេចក្តីមេត្តាករុណាសោះ ៣២ គេក៏ស្គាល់សេចក្តីជំនុំជំរះដ៏សុចរិតរបស់ព្រះថា អស់អ្នកដែលប្រព្រឹត្តការយ៉ាងដូច្នោះ នោះគួរនឹងស្លាប់ហើយ ប៉ុន្តែគេមិនគ្រាន់តែប្រព្រឹត្តយ៉ាងនោះប៉ុណ្ណោះ គឺគេចូលចិត្តយល់ព្រមនឹងអស់អ្នកណា ដែលប្រព្រឹត្តដូច្នោះផងដែរ។
ការយល់ដឹងពីអត្ថបទ
ព្រះចេស្ដាដ៏អស់កល្បជានិច្ច និងលក្ខណៈសម្បត្តិដែលមើលមិនឃើញរបស់ព្រះ ត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈការបង្កើតរបស់ទ្រង់ ដែលធ្វើឱ្យមនុស្សគ្មានលេសសម្រាប់ភាពមិនយកចិត្តទុកដាក់ចំពោះទ្រង់ឡើយ។ ជំនួសឱ្យការគោរព ឬការអរព្រះគុណដល់ព្រះ មនុស្សបែរទៅគោរពបូជារូបព្រះវិញ ដោយផ្លាស់ប្ដូរភាពរុងរឿងរបស់ព្រះដ៏ជាព្រះបង្កើត ទៅជាការគោរពដល់អ្វីៗដែលត្រូវបានបង្កើតឡើងវិញ។
ការជំនុំជំរះរបស់ព្រះជារឿយៗត្រូវបានបង្ហាញតាមរយៈការដែលទ្រង់អនុញ្ញាតឱ្យមនុស្សជួបប្រទះនូវផលវិបាកដ៏បំផ្លិចបំផ្លាញ ដែលកើតចេញពីជម្រើសនៃការបះបោររបស់ពួកគេផ្ទាល់។ ការបដិសេធព្រះធ្វើឱ្យខូចខាតដល់ការវិនិច្ឆ័យខាងសីលធម៌របស់មនុស្ស ដែលនាំឱ្យមានអំពើអាក្រក់ជាច្រើនដូចជា ភាពអំនួត ការបោកបញ្ឆោត និងអំពើហិង្សា ជាកន្លែងដែលមនុស្សមិនត្រឹមតែប្រព្រឹត្តអំពើបាបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកទឹកចិត្តអ្នកដទៃឱ្យប្រព្រឹត្តដូចគ្នាទៀតផង។
១. តើខគម្ពីរមួយណាដែលព្រះបានប្រទានមកខ្ញុំនៅថ្ងៃនេះ?
.................................................................................................................................?
២. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ? ទូលបង្គំនឹងទទួលតាមបង្គាប់ទ្រង់។
...................................................................................................................................។
៣. តើទ្រង់នឹងប្រទានអ្វីដល់អ្នកដែលបានស្តាប់បង្គាប់ទ្រង់?
...................................................................................................................................។
សេចក្តីអធិស្ឋាន
...................................................................................................................................។
Carry the Word into your day.
What is one thing God is inviting you to put into practice? Pause, reflect, and respond in prayer.
Prayer