ព្រះបន្ទូលមកកាន់ក្រុងបាប៊ីឡូន យេរេមា 51:1-19 02 November 2026

១ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើលអញនឹងបង្កើតឲ្យមានខ្យល់ ដែលបំផ្លាញទាស់នឹងក្រុងបាប៊ីឡូន ហើយទាស់នឹងពួកអ្នកនៅកណ្តាលសាសន៍ដែលលើកខ្លួនឡើងទាស់នឹងអញដែរ ២ អញនឹងចាត់មនុស្សដទៃឲ្យទៅឯក្រុងបាប៊ីឡូន អ្នកទាំងនោះនឹងអុំគេ ហើយនឹងរំលីងទាំងអស់ ចេញពីស្រុកទៅ ដ្បិតនៅថ្ងៃអន្តរាយ អ្នកទាំងនោះនឹងឡោមព័ទ្ធជុំវិញគេ ៣ ចូរយឹតធ្នូបាញ់ពួកអ្នកដែលយឹតធ្នូចុះ ព្រមទាំងអ្នកដែលក្រោកឡើង ទាំងពាក់អាវក្រោះផង កុំឲ្យប្រណីពួកកំឡោះៗរបស់គេឡើយ ត្រូវឲ្យបំផ្លាញពលទ័ពគេឲ្យអស់រលីងទៅ ៤ គេនឹងត្រូវដួលស្លាប់ នៅក្នុងស្រុករបស់ពួកខាល់ដេ គេនឹងត្រូវចាក់ទំលុះនៅផ្លូវទីក្រុង។៥ ដ្បិតព្រះនៃពួកអ៊ីស្រាអែល និងពួកយូដា គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មិនបានព្រាត់ប្រាសពីគេឡើយ ទោះបើស្រុកគេមានពេញ ដោយទោស ចំពោះព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលក៏ដោយ ៦ ចូរឲ្យគ្រប់ទាំងមនុស្សរត់ចេញពីកណ្តាលក្រុងបាប៊ីឡូន ដើម្បីឲ្យរួចជីវិតចុះ កុំឲ្យខ្លួនត្រូវកាត់ចេញ ដោយសេចក្តីទុច្ចរិតរបស់គេឡើយ ដ្បិតនេះគឺវេលាកំណត់នៃសេចក្តីសងសឹករបស់ព្រះយេហូវ៉ា ទ្រង់នឹងតបស្នងដល់គេ ៧ ពីដើមបាប៊ីឡូនជាពែងមាសនៅព្រះហស្តនៃព្រះយេហូវ៉ា ជាពែងដែលឲ្យផែនដីទាំងមូលស្រវឹង សាសន៍ទាំងប៉ុន្មានបានផឹកស្រាទំពាំងបាយជូររបស់គេ ហេតុនោះបានជាសាសន៍ទាំងអស់បានត្រឡប់ជារវើរវាយទៅ ៨ ក្រុងបាប៊ីឡូនស្រាប់តែរំលំ ហើយត្រូវបំផ្លាញទៅភ្លាម ចូរទ្រហោយំនឹងវាចុះ ត្រូវឲ្យយកប្រទាលមុខសះទៅបិទឲ្យវាបាត់ឈឺ បើសិនជានឹងមើលឲ្យជាបាន ៩ យើងរាល់គ្នាចង់តែមើលបាប៊ីឡូនឲ្យជាដែរ តែវាមិនបានជាសោះ ចូរយើងលះចោលវាទៅ ហើយត្រឡប់ទៅឯស្រុកយើងរៀងខ្លួនវិញ ដ្បិតទោសវាលូតរហូតដល់លើ គឺបានឡើងទៅដល់ផ្ទៃមេឃតែម្តង ១០ ព្រះយេហូវ៉ាទ្រង់បាននាំសេចក្តីសុចរិតរបស់យើងចេញមកហើយ ចូរមក យើងនឹងថ្លែងប្រាប់នៅក្រុងស៊ីយ៉ូន ពីការនៃព្រះយេហូវ៉ា ជាព្រះនៃយើង។១១ ចូរសំរួចព្រួញឲ្យមុត ចូរចាប់ខែលកាន់ឲ្យមាំចុះ ព្រះយេហូវ៉ា ទ្រង់បានដាស់វិញ្ញាណរបស់ពួកស្តេចសាសន៍មេឌីឡើង ពីព្រោះទ្រង់មានគំនិតទាស់នឹងបាប៊ីឡូន ដើម្បីនឹងបំផ្លាញចេញ ដ្បិតនេះជាសេចក្តីសងសឹករបស់ព្រះយេហូវ៉ា គឺជាការសងសឹកស្នងព្រះវិហារនៃទ្រង់ ១២ ចូរដំឡើងទង់ជ័យទាស់នឹងកំផែងក្រុងបាប៊ីឡូនចុះ ត្រូវឲ្យពួកយាមបានកំឡាំងឡើង ចូរដាក់ពួកចាំយាម ហើយរៀបទ័ពបង្កប់ទៅ ដ្បិតព្រះយេហូវ៉ាទ្រង់បានសំរេច ហើយបានបង្ហើយការ ដែលទ្រង់មានព្រះបន្ទូលពីដំណើរពួកអ្នកនៅក្រុងបាប៊ីឡូន ១៣ ឱក្រុងដែលតាំងនៅលើទីទឹកជាច្រើន ហើយមានទ្រព្យសម្បត្តិដ៏បរិបូរអើយ ចុងបំផុតរបស់ឯងបានមកដល់ហើយ សេចក្តីលោភរបស់ឯងក៏ដល់កំណត់ផង ១៤ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានស្បថដោយព្រះអង្គទ្រង់ថា ពិតប្រាកដជាអញនឹងធ្វើឲ្យឯងបានពេញដោយមនុស្ស ដូចជាពេញដោយដង្កូវ ហើយគេនឹងស្រែកឡើងទាស់នឹងឯង។១៥ ឯព្រះទ្រង់បានបង្កើតផែនដី ដោយសារព្រះចេស្តា ទ្រង់ក៏បានតាំងលោកីយ៍ឡើង ដោយប្រាជ្ញារបស់ទ្រង់ ក៏បានលាតផ្ទៃមេឃ ដោយយោបល់ទ្រង់ ១៦ កាលណាទ្រង់បព្ចោញព្រះសូរសៀង នោះមានឮសូរសន្ធឹកនៃទឹកនៅលើមេឃ ហើយទ្រង់បណ្តាលឲ្យចំហាយទឹកឡើងពីចុងផែនដី ទ្រង់បង្កើតផ្លេកបន្ទោរសំរាប់ភ្លៀង ក៏បព្ចោញខ្យល់ពីឃ្លាំងនៃទ្រង់ផង ១៧ គ្រប់គ្នាបានត្រឡប់ជាមនុស្សកំរោល ហើយក៏ឥតមានដំរិះផង គ្រប់ទាំងជាងទងបានត្រូវខ្មាស ដោយសាររូបឆ្លាក់របស់គេ ដ្បិតរូបសិតរបស់គេជាសេចក្តីភូតភរ គ្មានខ្យល់ដង្ហើមនៅក្នុងវាឡើយ ១៨ វាសុទ្ធតែឥតប្រយោជន៍ ជារបស់ក្លែងបញ្ឆោតទទេ នៅគ្រាដែលធ្វើទោសវា នោះវានឹងសូន្យបាត់ទៅ ១៩ ឯចំណែករបស់ពួកយ៉ាកុប មិនមែនដូច្នោះទេ ដ្បិតគឺទ្រង់ដែលជបសូនរបស់សព្វសារពើ ហើយសាសន៍អ៊ីស្រាអែលជាពូជអំបូរដែលជាមរដករបស់ទ្រង់ ព្រះនាមទ្រង់ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ។
ការយល់ដឹងពីអត្ថបទ
នៅពេលស្រូវទុំកសិករដែលច្រូតប្រមូលផលស្រូវរួច គេបោកបែនហើយយកទៅរោយដើម្បីយកសម្ដីស្រូវចេញរួចហើយទើបគេប្រមូលយកគ្រាប់សូ្រវទៅដាក់ទុកក្នុងជង្រុក។ដូចគ្នាដែរ នៅពេលព្រះជាម្ចាស់រែងចម្រាញ់បាប៊ីឡូន ព្រះអង្គនឹងញែកបាប៊ីឡូន និងរាស្ដ្ររបស់ទ្រង់ដែលរស់នៅក្រោមការគ្រប់គ្រងរបស់គេចេញពីគ្នា។ព្រះអង្គនឹងជំនុំជម្រះពួកមនុស្សមួយចំនួន ហើយរក្សាទុកអ្នកផ្សេងទៀតសម្រាប់ព្រះអង្គផ្ទាល់។
ព្រះជាម្ចាស់បានប្រើបាប៊ីឡូនសម្រាប់ដាក់ទណ្ឌកម្មជាតិសាសន៍ដទៃទៀត ប៉ុន្ដែឥឡូវនេះបាប៊ីឡូននឹងរងទុក្ខវេទនា នៅក្រោមសេចក្ដីក្រោធរបស់ព្រះអង្គវិញម្ដង។ បាប៊ីឡូនប្រៀបបានទៅនឹងមនុស្សស្រវឹងម្នាក់ដែលដួល ហើយខំក្រោកឡើងវិញមិនរួច ហើយដូចជាអ្នករងរបួសម្នាក់ដែលមិនអាចជាសះស្បើយឡើងវិញបាន ក្នុងពេលជាមួយគ្នានេះ ជាតិសាសន៍ដែលបាប៊ីឡូនធ្លាប់ធ្វើបាបនោះនឹងមានសេរីភាពរួចពីការត្រួតត្រារបស់គេ ហើយអាចវិលត្រឡប់ទៅស្រុកកំណើតវិញ។
១. តើខគម្ពីរមួយណាដែលព្រះទ្រង់ប្រទានមកខ្ញុំនៅថ្ងៃនេះ?
.................................................................................................................................................។
២. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកកាន់ខ្ញុំដូចច្នេះ? ទូលបង្គំនឹងស្តាប់តាមបង្គាប់ទ្រង់។
.................................................................................................................................................។
៣. បន្ទាប់ពីកូនបានស្តាប់បង្គាប់ទ្រង់ហើយ តើនឹងទ្រង់នឹងប្រទានអ្វីមកដល់ទូលបង្គំ ?
.................................................................................................................................................។
សេចក្តីអធិស្ឋាន
.................................................................................................................................................។
Carry the Word into your day.
What is one thing God is inviting you to put into practice? Pause, reflect, and respond in prayer.
Prayer