Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ពួកអ្នកដ៏ខ្លាំងពូកែរបស់ស្តេចដាវីឌ (ត) របាក្សត្រទី១ 11:20-47 ​14 July 2026

by | Jul 12, 2026 | QT Books

២០ ឯ​អ័ប៊ីសាយ ប្អូន​យ៉ូអាប់ ជា​កូន​សេរូយ៉ា លោក​ជា​មេ​លើ​អ្នក​ទាំង​៣​នាក់​នោះ ពី​ព្រោះ​លោក​បាន​ពួយ​លំពែង​សំឡាប់​មនុស្ស​៣០០​នាក់ ហើយ​មាន​ល្បី​ឈ្មោះ​ក្នុង​ពួក​៣​នាក់​នោះ ២១ ក្នុង​ពួក​៣​នាក់​នោះ គេ​រាប់​អាន​លោក​ជា​ជាង​២​នាក់​ឯ​ទៀត ហើយ​ក៏​តាំង​ឡើង​ធ្វើ​ជា​មេ​លើ​គេ ប៉ុន្តែ លោក​មិន​ដល់​ពួក​៣​នាក់​ខាង​ដើម​នោះ​ទេ។២២ ឯ​បេណាយ៉ា ជា​កូន​យេហូយ៉ាដា ដែល​ជា​កូន​របស់​អ្នក​ខ្លាំង​ពូកែ​ម្នាក់ នៅ​ក្រុង​កាបសៀល លោក​ជា​អ្នក​ដែល​បាន​ធ្វើ​ការ​យ៉ាង​ពូកែ លោក​បាន​សំឡាប់​កូន​ទាំង​២​របស់​អ័រាល ជា​សាសន៍​ម៉ូអាប់ ហើយ​ក៏​ចុះ​ទៅ​ក្នុង​រណ្តៅ​សំឡាប់​សត្វ​សិង្ហ​១ នៅ​ថ្ងៃ​មាន​ហិមៈ ២៣ ក៏​សំឡាប់​សាសន៍​អេស៊ីព្ទ​ម្នាក់ ជា​មនុស្ស​ធំ​សំបើម​កំពស់​៥​ហត្ថ សាសន៍​អេស៊ីព្ទ​នោះ​កាន់​លំពែង​១​ប៉ុន​ផ្សំ​ដំបាញ តែ​លោក​ចុះ​ទៅ​ឯ​វា កាន់​តែ​ដំបង​ទេ ក៏​កន្ត្រាក់​យក​លំពែង​ពី​ដៃ​របស់​មនុស្ស​សាសន៍​អេស៊ីព្ទ​នោះ រួច​ចាក់​សំឡាប់​ដោយ​លំពែង​របស់​វា​ទៅ ២៤ គឺ​ការ​យ៉ាង​នោះ​ដែល​បេណាយ៉ា​ជា​កូន​យេហូយ៉ាដា​បាន​ធ្វើ ហើយ​មាន​ល្បី​ឈ្មោះ​នៅ​ក្នុង​ពួក​ខ្លាំង​ពូកែ​ទាំង​៣​នាក់​នោះ ២៥ គេ​បាន​រាប់​អាន​លោក​ជា​ជាង​ពួក​៣០​នាក់​នោះ តែ​លោក​មិន​ដល់​ពួក​៣​នាក់​ខាង​ដើម​ទេ ដាវីឌ​ទ្រង់​ក៏​តាំង​លោក​ឲ្យ​ត្រួត​លើ​ពួក​ទាហាន​រក្សា​អង្គ។២៦ ឯ​មនុស្ស​ខ្លាំង​ពូកែ ក្នុង​ពួក​ពលទ័ព​ទាំង​ប៉ុន្មាន គឺ​អេសាអែល ជា​ប្អូន​យ៉ូអាប់ អែលហាណាន ជា​កូន​ដូដូរ ដែល​នៅ​ក្រុង​បេថ្លេហិម ២៧ សាំម៉ូត ជា​អ្នក​ស្រុក​ហារ៉ូ ហេលែស ជា​អ្នក​ស្រុក​ពេឡូន ២៨ អ៊ីរ៉ា ជា​កូន​អ៊ីកកែស​ជា​អ្នក​ក្រុង​ត្កូអា អ័បៀស៊ើរ ជា​អ្នក​នៅ​ក្រុង​អាន៉ាថោត ២៩ ស៊ីបាកាយ ជា​អ្នក​ស្រុក​ហ៊ូសាយ អ៊ីឡាយ ជា​អ្នក​ស្រុក​អ័ហូអា ៣០ ម៉ាហារ៉ាយ ជា​អ្នក​ក្រុង​នថូផា ហេលែប​កូន​ប្អាណា ជា​អ្នក​ក្រុង​នថូផា ៣១ អ៊ីតតាយ កូន​រីបាយ ជា​អ្នក​ក្រុង​គីបៀន ក្នុង​ពួក​កូន​ចៅ​បេនយ៉ាមីន បេណាយ៉ា​ជា​អ្នក​ស្រុក​ពីរ៉ាថូន ៣២ ហ៊ូរ៉ាយ ជា​អ្នក​ស្រុក​ណាហាលេ-កាអាស អ័បៀល ជា​អ្នក​ស្រុក​អើរ៉ាបា ៣៣ អាសម៉ាវែត​ជា​អ្នក​ស្រុក​បាហ៊ូរីម អេលីយ៉ាបា ជា​អ្នក​ស្រុក​ស្អាឡាប៊ីន ៣៤ និង​ពួក​កូន​ហាសេម ជា​អ្នក​ស្រុក​គីសូន យ៉ូណាថាន កូន​សាកេ ជា​អ្នក​ស្រុក​ហារ៉ារី ៣៥ អ័ហ៊ីយ៉ាម កូន​សាកើរ​ជា​អ្នក​ស្រុក​ហារ៉ារី អេលីផាល ជា​កូន​អ៊ើរ ៣៦ ហេភើរ ជា​អ្នក​ស្រុក​មេកេរ៉ា អ័ហ៊ីយ៉ា ជា​អ្នក​ស្រុក​ពេឡូន ៣៧ ហែស្រូ​ជា​អ្នក​ស្រុក​កើមែល ណ្អារ៉ាយ ជា​កូន​អែសបាយ ៣៨ យ៉ូអែល ជា​ប្អូន​ណាថាន់ មីបហា ជា​កូន​ហាគ្រី ៣៩ សេលេក​ជា​សាសន៍​អាំម៉ូន ណាហារ៉ាយ ជា​អ្នក​ស្រុក​បេរ៉ូត ដែល​កាន់​គ្រឿង​សស្ត្រាវុធ​ឲ្យ​យ៉ូអាប់ ជា​កូន​សេរូយ៉ា ៤០ អ៊ីរ៉ា​ជា​អ្នក​ស្រុក​យេធើ ការេប ជា​អ្នក​ស្រុក​យេធើ ៤១ អ៊ូរី ជា​សាសន៍​ហេត សាបាឌ ជា​កូន​អ័ឡាយ ៤២ អ័ឌីណា ជា​កូន​ស៊ីសា ក្នុង​ពួក​រូបេន ជា​អ្នក​ប្រធាន​ក្នុង​ពួក​រូបេន ព្រម​ទាំង​៣០​នាក់​នៅ​ជា​មួយ​ផង៤៣ ហាណាន ជា​កូន​ម្អាកា យេហូសាផាត ជា​អ្នក​ស្រុក​មីតនី ៤៤ អ៊ូស៊ីយ៉ា ជា​អ្នក​ស្រុក​អាសថារ៉ូត សាម៉ា និង​យេហ៊ីអែល កូន​ហូថាម ជា​អ្នក​ស្រុក​អារ៉ូអ៊ើ៤៥ យេឌីអែល ជា​កូន​ស៊ីមរី និង​យ៉ូហា​ជា​ប្អូន​គាត់ ជា​អ្នក​ស្រុក​ធីសា៤៦ អេលាល ជា​អ្នក​ស្រុក​ម៉ាហាវីម យេរីបាយ និង​យ៉ូសាវា ជា​កូន​អែលណ្អាម យីតម៉ា ជា​សាសន៍​ម៉ូអាប់ ៤៧ អេលាល អូបិឌ និង​យ្អាសៀល ជា​ពួក​អ្នក​ស្រុក​មេសូបាយ៉ា។

ការយល់ដឹងពីអត្ថបទ

នៅត្រង់វគ្គនេះគឺជា រាយបញ្ជីឈ្មោះអ្នកចម្បាំងកំពូលៗរបស់ដាវីឌ គឺ មានចំនួន30នាក់ «សាមសិបនាក់»។ ការទាំងនេះក៍វាបង្ហាញពីភាពក្លាហាន ភាពស្មោះត្រង់ និងតួនាទីដ៏សំខាន់របស់ពួកគេក្នុងការបង្កើតនគររបស់ព្រះ។ ហើយក៍មានបុរស3នាក់ទៀតដែលខ្លាំងជាង និងធំជាងអ្នកទាំង30នាក់នោះ មានបុរសជាច្រើនដែលបានសរសេរយ៉ាងលម្អិតនៅក្នុងខគម្ពីរទាំងនេះបង្ហាញថា ភាពស្មោះត្រង់ ការរួមគ្នាគឺជាមូលដ្ឋានគ្រឹះនៃភាពជាអ្នកដឹកនាំដ៏អស្ចារ្យ។ វាជាមេរៀនយ៉ាងសំខាន់សំរាប់យើងរាល់គ្នា ស្ដេចដាវីឌជាអ្នកដឹកនាំដែលមានក្ដីស្រលាញ់ ហើយចេះអាធ្យាស្រ័យដល់កូនចៅ ហើយកូនចៅមានការរួបរួមគ្នាបម្រើចៅហ្វាយ(ស្ដេចដាវីឌ)ដោយស្មោះត្រង់។ដូច្នេះអាណាចក្ររបស់ស្ដេចដាវីឌក៍រឹងមាំទៅតាមនឹងដែរ។ការរួបរួមគ្នានាំមកនៅជោគជ័យ និងឧត្ដមភាព។

ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ

…………………………………………………………………………………………………………………………………………………………………………………………។

១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ? កូននឹងធ្វើតាមបង្គាប់ទ្រង់។

…………………………………………………………………………………………………………………………………………………………………………………………។

២. តើខ្ញុំអាចអនុវត្តន៍ព្រះបន្តូលរបស់ព្រះ ក្នុងជីវិតប្រចាំថ្ងៃរបស់ខ្ញុំបានដោយវិធីណា?

…………………………………………………………………………………………………………………………………………………………………………………………។

៣. ប្រសិនបើខ្ញុំស្តាប់តាមបង្គាប់ទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីដល់ទូលបង្គំ?

…………………………………………………………………………………………………………………………………………………………………………………………។

សេចក្តីអធិស្ឋាន

…………………………………………………………………………………………………………………………………………………………………………………………។

Explore More Articles

ពួកសង្ឃ របាក្សត្រទី១ 24:1-19  12 August 2026

ពួកសង្ឃ របាក្សត្រទី១ 24:1-19 12 August 2026

១ឯ​ផ្នែក​របស់​ពួក​កូន​ចៅ​អើរ៉ុន គឺ​យ៉ាង​នេះ ក្នុង​ពួក​កូន​របស់​អើរ៉ុន​នោះ មាន​ណាដាប អ័ប៊ីហ៊ូវ អេលាសារ និង​អ៊ីថាម៉ារ ២ តែ​ណាដាប និង​អ័ប៊ីហ៊ូវ គេ​ស្លាប់​មុន​ឪពុក​ទៅ ឥត​មាន​កូន​ទេ ដូច្នេះ អេលាសារ និង​អ៊ីថាម៉ារ​បាន​ធ្វើ​ការងារ​ជា​សង្ឃ​វិញ ៣ ឯ​ដាវីឌ...

read more
ចូររក្សាបញ្ញើត្រសាលជំនុំរបស់ព្រះយេហូវ៉ា   របាក្សត្រទី១ 23:21-32  11 August 2026

ចូររក្សាបញ្ញើត្រសាលជំនុំរបស់ព្រះយេហូវ៉ា របាក្សត្រទី១ 23:21-32 11 August 2026

២១ ឯ​កូន​របស់​ម្រ៉ារី គឺ​ម៉ាស់លី និង​មូស៊ី កូន​របស់​ម៉ាស់លី គឺ​អេលាសារ និង​គីស ២២ ឯ​អេលាសារ​គាត់​ស្លាប់​ទៅ ឥត​មាន​កូន​ប្រុស​ទេ មាន​តែ​កូន​ស្រីៗ ហើយ​កូន​ចៅ​គីស ជា​បង​ប្អូន​គេ​ក៏​យក​នាង​ទាំង​នោះ ធ្វើ​ជា​ប្រពន្ធ ២៣ ឯ​កូន​របស់​មូស៊ី គឺ​ម៉ាស់លី អេឌើរ និង​យេរេម៉ូត...

read more
មុខងាររបស់ពួកលេវី    របាក្សត្រទី១ 23:1-20   10 August 2026

មុខងាររបស់ពួកលេវី របាក្សត្រទី១ 23:1-20 10 August 2026

១រីឯ​ដាវីឌ កាល​ទ្រង់​មាន​វ័យ​កន្លង បាន​ស្កប់ស្កល់​នឹង​ព្រះជន្ម​ទ្រង់​ហើយ នោះ​ទ្រង់​តាំង​សាឡូម៉ូន ជា​ព្រះរាជបុត្រា​ឡើង ជា​ស្តេច​លើ​ពួក​អ៊ីស្រាអែល ២ ទ្រង់​បាន​ប្រមូល​ពួក​អ្នក ដែល​ជា​កំពូល​លើ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពួក​សង្ឃ និង​ពួក​លេវី​មក ៣ ឯ​ពួក​លេវី...

read more