Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ព្រះបានធ្វើកិច្ចការដ៏អស្ចារ្យដែលនាំឲ្យយើងមានអំណរសប្បាយ ទំនុកដំកើង 126:1-6 06 July 2026

by | Jul 7, 2026 | QT Books

កាល​ព្រះយេហូវ៉ា​ទ្រង់​បាន​នាំ​ពួកឈ្លើយ​មក​ឯ​ក្រុង​ស៊ីយ៉ូន​វិញនោះ​យើង​រាល់​គ្នា​បាន​ដូច​ជា​មនុស្ស​ដែល​យល់សប្តិ​ទេ គ្រា​នោះ មាត់​យើង​បាន​ពេញ​ដោយ​ការ​សើច​សប្បាយហើយ​អណ្តាត​ក៏​ពេញ​ដោយ​បទ​ចំរៀងនោះ​នៅ​គ្រប់​ទាំង​សាសន៍​មាន​គេ​ថាព្រះយេហូវ៉ា​ទ្រង់​បាន​ធ្វើ​ការ​យ៉ាង​ធំ​សំរាប់​ពួក​នោះ​ពិត ព្រះយេហូវ៉ា​បាន​ធ្វើ​ការ​យ៉ាង​ធំ​សំរាប់​យើង​មែនហើយ​ក៏​អរ​ណាស់​ដែរ ឱ​ព្រះយេហូវ៉ា​អើយ សូម​នាំ​ពួក​យើង​ខ្ញុំ​ដែល​ជា​ឈ្លើយឲ្យ​ត្រឡប់​មក​វិញ ដូច​ជា​ទឹក​ជ្រោះ​នៅ​ស្រុក​ខាង​ត្បូង អស់​អ្នក​ដែល​សាបព្រោះ ដោយ​ស្រក់​ទឹក​ភ្នែកនោះ​នឹង​បាន​ច្រូត​វិញ ដោយ​ច្រៀង​អរ​សប្បាយ ឯ​អ្នក​ដែល​កណ្តៀត​ពូជ សំរាប់​សាបព្រោះចេញ​ទៅ​ទាំង​យំនោះ​ប្រាកដ​ជា​នឹង​ចូល​មក​វិញ​ដោយ​អំណរព្រម​ទាំង​យក​កណ្តាប់​មក​ផង។

ការយល់ដឹងពីអត្ថបទ

មានវេលាមួយនោះ ព្រះជាម្ចាស់បានរំដោះក្រុងយេរ៉ូសាឡិមពីពួកសត្រូវ ដែលចូលមកឆក់ប្លន់យកទ្រព្យសម្បត្ដិ និងបម្រុងកម្ទេចរាជធានីនេះចោល។ពួកជនជាតិអ៊ីស្រាអែលរីករាយក្រោមការសង្គ្រោះរបស់ព្រះជាម្ចាស់។ប៉ុន្ដែបញ្ហារបស់ពួកគេមិនទាន់បានបញ្ចប់ទេមានកិច្ចការធ្ងន់ធ្ងរជាច្រើននៅចំពោះមុខ ដែលពួកគេត្រូវដោះស្រាយ ដើម្បីស្រោចស្រង់ទឹកដីរបស់គេឡើង      វិញ។ពួកគេពឹងអាងលើព្រះជាម្ចាស់ ដែលនឹងផ្គត់ផ្គង់ទឹកសម្រាប់តំបន់ណេកិបដែលស្ងួតហួតហែង ប៉ុន្ដែគេដឹងថា គេត្រូវតែធ្វើការងារយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលយ៉ាងយូរ ដើម្បីអោយបានទទួលលទ្ធផលល្អពីទឹកដីរបស់គេម្ដងទៀត មេរៀនដែលពួកអ្នកដំណើរបានទទួលនោះ គឺពួកគេត្រូវតែមានការតស៊ូបើគេចង់រីករាយនឹងព្រះពររបស់ព្រះជាម្ចាស់។

ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ

……………………………………………………………………………………………………………………………………………………………………………………។

១. ហេតុអ្វីបានជាព្រះប្រទានខគម្ពីរនេះខ្ញុំនៅថ្ងៃនេះ? ខ្ញុំនឹងធ្វើតាមបង្គាប់របស់ទ្រង់។

……………………………………………………………………………………………………………………………………………………………………………………។

២. ប្រសិនបើខ្ញុំធ្វើតាមបង្គាប់ទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីមកដល់ទូលបង្គំ?

……………………………………………………………………………………………………………………………………………………………………………………។

សេចក្តីអធិស្ឋាន

……………………………………………………………………………………………………………………………………………………………………………………។

Explore More Articles

ពាក្យអធិស្ឋានរបស់ស្តេចដាវីឌ របាក្សត្រទី១ 29:10-19  26 August 2026

ពាក្យអធិស្ឋានរបស់ស្តេចដាវីឌ របាក្សត្រទី១ 29:10-19 26 August 2026

១០ ហេតុ​នោះ ដាវីឌ​ទ្រង់​ក៏​បង្គំ​ទូល​ដល់​ព្រះយេហូវ៉ា នៅ​ចំពោះ​ពួក​ជំនុំ​ទាំង​អស់​គ្នា​ថា ឱ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​អ៊ីស្រាអែល ឰយុកោ​យើង​រាល់​គ្នា​អើយ សូម​ឲ្យ​ទ្រង់​បាន​ព្រះពរ​នៅ​អស់​កល្ប​ជានិច្ច ១១ ឱ​ព្រះយេហូវ៉ា​អើយ ភាព​ដ៏​ធំ និង​ព្រះចេស្តា សិរីល្អ ជ័យជំនះ...

read more
ដង្វាយសំរាប់ការសាងសង់ព្រះវិហារ    របាក្សត្រទី១ 29:1-9  25 August 2026

ដង្វាយសំរាប់ការសាងសង់ព្រះវិហារ របាក្សត្រទី១ 29:1-9 25 August 2026

១លំដាប់​មក ស្តេច​ដាវីឌ​ទ្រង់​មាន​ព្រះបន្ទូល​ដល់​ពួក​ជំនុំ​ទាំង​អស់​គ្នា​ថា សាឡូម៉ូន ជា​បុត្រ​យើង​នេះ គឺ​ជា​បុត្រ​១​ដែល​ព្រះ​បាន​រើស​ទុក ទ្រង់​នៅ​ក្មេង​ខ្ចី​នៅ​ឡើយ ហើយ​ការ​នេះ​ធំ​ណាស់ ដ្បិត​ព្រះវិហារ​នេះ​មិន​មែន​សំរាប់​មនុស្ស...

read more
ចូរមានកំឡាំង និងចិត្តក្លាហានឡើង    របាក្សត្រទី១ 28:11-21  24 August 2026

ចូរមានកំឡាំង និងចិត្តក្លាហានឡើង របាក្សត្រទី១ 28:11-21 24 August 2026

១១ នោះ​ដាវីឌ​ក៏​ប្រគល់​គំរូ​នៃ​របស់​ទាំង​ប៉ុន្មាន ដល់​សាឡូម៉ូន ជា​បុត្រ​ទ្រង់ គឺ​ជា​គំរូ​នៃ​បាំងសាច មន្ទីរ​ទាំង​ប៉ុន្មាន ឃ្លាំង បន្ទប់​ខាង​លើ បន្ទប់​ខាង​ក្នុង និង​កន្លែង​ដាក់​ទី​សន្តោស​ប្រោះ ១២ ហើយ​នឹង​គំរូ​នៃ​របស់​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ដោយ​ព្រះវិញ្ញាណ...

read more