Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ព្រះរាជវង្សស្តេចសូល ១របាក្សត្រ 9:28-44 30 June 2026

by | Jun 29, 2026 | QT Books

២៨ មាន​ពួក​គេ​ខ្លះ ជា​អ្នក​ថែ​រក្សា​ភាជនៈ ដែល​សំរាប់​ការងារ ដ្បិត​កាល​ណា​គេ​យក​គ្រឿង​ទាំង​នោះ​ចេញ​ចូល នោះ​ក៏​ត្រូវ​រាប់​គ្រប់​ពេល​វេលា ២៩ មាន​ខ្លះ​ទៀត​បាន​តាំង​ឡើង ឲ្យ​ត្រួត​មើល​ប្រដាប់​ទាំង​ប៉ុន្មាន និង​ភាជនៈ​របស់​ទី​បរិសុទ្ធ ព្រម​ទាំង​ម្សៅ​យ៉ាង​ម៉ដ្ត ស្រា​ទំពាំងបាយជូរ និង​ប្រេង កំញាន ហើយ​នឹង​គ្រឿង​ក្រអូប​ផង ៣០ មាន​អ្នក​ខ្លះ​ជា​កូន​របស់​ពួក​សង្ឃ ធ្វើ​ជា​អ្នក​ផ្សំ​គ្រឿង​ក្រអូប ៣១ ឯ​ម៉ាធិធា ជា​ពួក​លេវី​ម្នាក់ ដែល​ជា​កូន​ច្បង​របស់​សាលូម​ក្នុង​ពួក​កូរេ គាត់​មាន​ការងារ​ត្រួត​មើល​នំ​ទាំង​ប៉ុន្មាន ដែល​ចំអិន​ក្នុង​ជើងក្រាន ៣២ ហើយ​បង​ប្អូន​គេ​ខ្លះ ដែល​ជា​ពួក​កេហាត់​ដូច​គ្នា ក៏​ត្រួត​មើល​ការ​ធ្វើ​នំបុ័ង​តាំង​ទុក​រាល់​តែ​ថ្ងៃ​ឈប់​សំរាក ៣៣ ឯ​ពួក​អ្នក​ចំរៀង ដែល​សុទ្ធ​តែ​ជា​កំពូល​លើ​វង្ស​របស់​ពួក​ឪពុក​ក្នុង​ពួក​លេវី គេ​អាស្រ័យ​នៅ​ក្នុង​បន្ទប់​ទាំង​ប៉ុន្មាន ហើយ​ក៏​ទំនេរ​ពី​ការ​ឯ​ទៀត ដ្បិត​គេ​ធ្វើ​ការងារ​របស់​គេ​ទាំង​យប់​ទាំង​ថ្ងៃ ៣៤ នេះ​ជា​ពួក​អ្នក​ដែល​ជា​កំពូល លើ​វង្ស​នៃ​ពួក​ឪពុក​ក្នុង​ពួក​លេវី តាម​ពង្សាវតារ​គេ គឺ​ជា​មេ​ទាំង​អស់ ហើយ​គេ​អាស្រ័យ​នៅ​ក្នុង​ក្រុង​យេរូសាឡិម។ ៣៥ ឯ​យេហ៊ីអែល ជា​អ្នក​តាំង​ក្រុង​គីបៀន ក៏​នៅ​ក្នុង​ទី​ក្រុង​នោះ​ឯង ប្រពន្ធ​គាត់​ឈ្មោះ​ម្អាកា ៣៦ ឯ​កូន​ច្បង គឺ​អាបដូន រួច​ស៊ើរ គីស បាល នើរ ណាដាប៣៧កេដោរ អ័ហ៊ីយ៉ូរ សាការី និង​មីកឡូត៣៨ឯ​មីកឡូត​ក៏​បង្កើត​សាំម៉ា ពួក​អ្នក​ទាំង​នោះ​ក៏​អាស្រ័យ​នៅ​ជា​មួយ​នឹង​បង​ប្អូន​គេ នៅ​ក្នុង​ក្រុង​យេរូសាឡិម​ដែរ។៣៩ ឯ​នើរ​គាត់​បង្កើត​គីស គីស​បង្កើត​សូលៗ​បង្កើត​យ៉ូណាថាន ហើយ​ម៉ាលគី-ស៊ូអា អ័ប៊ីន៉ាដាប់ និង​អែស-បាល ៤០ កូន​របស់​យ៉ូណាថាន គឺ​មេរីប-បាលៗ​បង្កើត​មីកា ៤១ ឯ​កូន​របស់​មីកា គឺ​ពីថូន មែលេក ថាក់រា និង​អ័ហាស ៤២ ឯ​អ័ហាស​គាត់​បង្កើត​យ៉ារ៉ាៗ​បង្កើត​អ័លេមេត អាសម៉ាវែត និង​ស៊ីមរីៗ​បង្កើត​ម៉ូសា៤៣ ម៉ូសា​បង្កើត​ប៊ីនា រួច​ប៊ីនា​មាន​កូន​ឈ្មោះ​រេផាយ៉ា រេផាយ៉ា​មាន​កូន​ឈ្មោះ​អេលាសារ ហើយ​អេលាសារ​មាន​កូន​ឈ្មោះ​អ័សេល ៤៤ ឯ​អ័សេល​មាន​កូន​ប្រុស​៦ ឈ្មោះ​របស់​គេ គឺ​អាសរីកាម បូករូវ អ៊ីសម៉ាអែល ស្អារា អូបាឌា និង​ហាណាន នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​អ័សេល។

ការយល់ដឹងពីអត្ថបទ

អ្នកសរសេរព្រះគម្ពីរបានលើកយកពង្សាវលី(បញ្ជីរាយនាម) របស់ស្ដេចសូលមកនិយាយម្ដងទៀត។ទោះបីជាយ៉ាងណាក៍ដោយ អ្នកចងក្រងឯកសារនេះមិនបានរៀបរាប់ពីការសោយរាជ្យរបស់ស្ដេចសូលទេ ពីព្រោះលោកយកចិត្ដទុកដាក់ទៅលើតែរាជវង្សរបស់ស្ដេចដាវីឌតែប៉ុណ្ណោះ។គាត់លើកយកមរណៈភាពរបស់ស្ដេចសូលមកនិយាយ ដោយសារតែចង់ភ្ជាប់ទៅនឹងរាជ្យរបស់ស្ដេចដាវីឌតែប៉ុណ្ណោះ។នេះជាការជំនុំជម្រះរបស់ព្រះជាម្ចាស់ចំពោះស្ដេចសូលដែលមិនស្ដាប់បង្គាប់ និងមិនស្មោះត្រង់ចំពោះព្រះជាម្ចាស់។ ដូច្នេះការដែលអ្នកនិពន្ធលើកយករឿងរ៉ាវខ្លះរបស់ស្ដេចសូលមកនិយាយដើម្បីលើកសរសើរដល់ក្ដីជំនឿរបស់ស្ដេចដាវីឌ ហើយបង្អាប់ក្ដីជំនឿរបស់ស្ដេចសូលតែប៉ុណ្ណោះមែនទេ?……ចំពោះគំនិតរបស់ខ្ញុំគឺវាមិនខុសពីគំនិតរបស់អ្នកនិពន្ធព្រះគម្ពីរដែរ ដ្បិតទ្រង់បរិសុទ្ធ ហើយយុត្ដិធម៌ ទ្រង់ស្រលាញ់អស់អ្នកណាដែលស្រលាញ់ទ្រង់ ហើយក៍មិនសព្វព្រះទ័យចំពោះអ្នកណាដែលស្អប់ដល់ទ្រង់ដែរ។

ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ

…………………………………………………………………………………………………………………………………………………………………………………………………………។

១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ? ខ្ញុំនឹងទទួលតាមទ្រង់។

…………………………………………………………………………………………………………………………………………………………………………………………………………។

២. ប្រសិនបើកូនធ្វើតាមបង្គាប់ទ្រង់ហើយតើទ្រង់នឹងប្រទានអ្វីដល់ទូលបង្គំ?

…………………………………………………………………………………………………………………………………………………………………………………………………………។

សេចក្តីអធិស្ឋាន

…………………………………………………………………………………………………………………………………………………………………………………………………………។

 

Explore More Articles

ស្តេចដាវីឌទទួលជ័យជំនះលើពួកភីលីស្ទីន   របាក្សត្រទី១ 14:1-17  20 July 2026

ស្តេចដាវីឌទទួលជ័យជំនះលើពួកភីលីស្ទីន របាក្សត្រទី១ 14:1-17 20 July 2026

១រីឯ​ហ៊ីរ៉ាម ជា​ស្តេច​ក្រុង​ទីរ៉ុស ទ្រង់​ចាត់​សារ​មក​ឯ​ដាវីឌ ព្រម​ទាំង​ផ្ញើ​ឈើ​តាត្រៅ និង​ជាង​រៀប​ថ្ម ហើយ​ជាង​ឈើ ដើម្បី​នឹង​សង់​ដំណាក់​ថ្វាយ​ទ្រង់ ២ ដាវីឌ​ក៏​យល់​ឃើញ​ថា ព្រះយេហូវ៉ា​បាន​តាំង​ទ្រង់​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រាអែល​ពិត...

read more
ការដង្ហែហិបនៃសេចក្តីសញ្ញាចូលក្រុងយេរូសាឡិម របាក្សត្រទី១ 13:1-14   18 July 2026

ការដង្ហែហិបនៃសេចក្តីសញ្ញាចូលក្រុងយេរូសាឡិម របាក្សត្រទី១ 13:1-14 18 July 2026

១ ដាវីឌ​ទ្រង់​បាន​ពិគ្រោះ​ជា​មួយ​នឹង​ពួក​មេទ័ព​ធំ​តូច គឺ​ជា​អ្នក​នាំ​មុខ​ទាំង​អស់ ២ ហើយ​ទ្រង់​មាន​ព្រះបន្ទូល​នឹង​ពួក​ជំនុំ​អ៊ីស្រាអែល​ទាំង​អស់​ថា បើ​ការ​នេះ​ពេញ​ចិត្ត​ដល់​អ្នក​រាល់​គ្នា ហើយ​ក៏​កើត​អំពី​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា​ដែរ...

read more
ពួកអ្នកខ្លាំងពូកែរបស់ស្តេចដាវីឌ មកពីក្រុងហេប្រុន   របាក្សត្រទី១ 12:23-40  17 July 2026

ពួកអ្នកខ្លាំងពូកែរបស់ស្តេចដាវីឌ មកពីក្រុងហេប្រុន របាក្សត្រទី១ 12:23-40 17 July 2026

២៣ ឯ​ពួក​មេ​ទាំង​ប៉ុន្មាន ជា​អ្នក​កាន់​គ្រឿង​សស្ត្រាវុធ​ដែល​មក​ឯ​ដាវីឌ នៅ​ក្រុង​ហេប្រុនដើម្បី​នឹង​បង្វែរ​រាជ្យ​របស់​សូល​មក​ឯ​ដាវីឌ​វិញ តាម​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា នោះ​មាន​ចំនួន ដូច​កត់​ទុក​ខាង​ក្រោម​នេះ ២៤ គឺ​ពួក​កូន​ចៅ​យូដា ដែល​កាន់​ខែល និង​លំពែង...

read more