Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

រាស្ត្រដែលជាប់ជាឈ្លើយសឹក ហើយវិលមករស់នៅក្រុងយេរូសាឡិមវិញ ១របាក្សត្រ 9:10-27 29 June 2026

by | Jun 29, 2026 | QT Books

១០ ក្នុង​ពួក​សង្ឃ នោះ​មាន​យេដាយ៉ា យេហូយ៉ារីប យ៉ាគិន ១១ អ័សារា​ជា​កូន​របស់​ហ៊ីលគីយ៉ា ដែល​ជា​កូន​របស់​មស៊ូឡាមៗ ជា​កូន​សាដុកៗ​ជា​កូន​មេរ៉ាយ៉ូតៗ ជា​កូន​អ័ហ៊ីទូប ដែល​ជា​អ្នក​ត្រួតត្រា​ក្នុង​ព្រះវិហារ​នៃ​ព្រះ ១២ ព្រម​ទាំង​អ័ដាយ៉ា ជា​កូន​យេរ៉ូហាំ ដែល​ជា​កូន​ផាសហ៊ើរៗ​ជា​កូន​ម៉ាលគា ហើយ​មាន​ម្អាសាយ ជា​កូន​អ័ឌីអែល ដែល​ជា​កូន​យ៉ាសេរ៉ាៗ​ជា​កូន​មស៊ូឡាមៗ​ជា​កូន​មស៊ីលេមីតៗ​ជា​កូន​អ៊ីមមើរ ១៣ ហើយ​នឹង​បង​ប្អូន​គេ ដែល​សុទ្ធ​តែ​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ទាំង​អស់​មាន​១៧៦០​នាក់ ជា​ពួក​មនុស្ស​ស្ទាត់​ណាស់ ក្នុង​ការងារ​ខាង​ព្រះវិហារ​នៃ​ព្រះ។១៤ ក្នុង​ពួក​លេវី នោះ​មាន​សេម៉ាយ៉ា ជា​កូន​ហាស៊ូប ដែល​ជា​កូន​អាសរីកាមៗ​ជា​កូន​ហាសាបយ៉ា ក្នុង​ពួក​កូន​ចៅ​ម្រ៉ារី ១៥ ព្រម​ទាំង​បាកបាការ ហេរេស កាឡាល និង​ម៉ាថានា ជា​កូន​មីកា ដែល​ជា​កូន​ស៊ីកគ្រីៗ​ជា​កូន​អេសាភ ១៦ ហើយអូបាឌា ជា​កូន​សេម៉ាយ៉ា ដែល​ជា​កូន​កាឡាលៗ​ជា​កូន​យេឌូថិន ហើយ​មាន​បេរេគា ជា​កូន​អេសា ដែល​ជា​កូន​អែលកាណា នៅ​ភូមិ​ទាំង​ប៉ុន្មាន​នៃ​ពួក​នថូផា។១៧ ក្នុង​ពួក​អ្នក​ឆ្មាំ​ទ្វារ នោះ​មាន​សាលូម អ័កគូប ថាលម៉ូន អ័ហ៊ីម៉ាន និង​បង​ប្អូន​គេ ឯ​សាលូម​នេះ គាត់​ជា​មេ​គេ ១៨ ពី​ដើម​រៀង​មក អ្នក​ទាំង​នោះ​តែង​តែ​ចាំ​ទ្វារ​ស្តេច ជា​ទ្វារ​ទិស​ខាង​កើត ពួក​អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ពួក​ឆ្មាំ​ទ្វារ ក្នុង​ពួក​កូន​ចៅ​លេវី ១៩ ឯ​សាលូម ជា​កូន​កូរ៉ា ដែល​ជា​កូន​អេបៀសាប់ៗ​ជា​កូន​កូរេ និង​ពួក​បង​ប្អូន​ដែល​ជា​ជំនួរ​វង្ស​ឪពុក​គាត់ គឺ​ជា​ពួក​កូរេ គេ​ត្រួតត្រា​លើ​ការងារ​របស់​ពួក​ឆ្មាំ​ទ្វារ​នៃ​ត្រសាល ឯ​ពួក​ឰយុកោ​គេ​ក៏​បាន​ត្រួតត្រា​លើ​ត្រសាល​នៃ​ព្រះយេហូវ៉ា គឺ​ជា​ពួក​ឆ្មាំ​ទ្វារ​ដែរ២០ហើយ​ពី​ដើម​ភីនេហាស ជា​កូន​អេលាសារ គាត់​ជា​អ្នក​ត្រួតត្រា​លើ​គេ ព្រះយេហូវ៉ា​ទ្រង់​បាន​គង់​ជា​មួយ​នឹង​គាត់ ២១ ឯ​សាការី ជា​កូន​មសេលេមា គាត់​ជា​អ្នក​ឆ្មាំ​ទ្វារ​នៃ​ត្រសាល​ជំនុំ ២២ អស់​ពួក​អ្នក​ទាំង​នេះ ដែល​បាន​រើស ឲ្យ​ធ្វើ​ជា​អ្នក​ឆ្មាំ​ទ្វារ ទាំង​អស់​មាន​២១២​នាក់ បាន​រាប់​គេ​តាម​ពង្សាវតារ នៅ​ក្នុង​ភូមិ​គេ​ទាំង​ប៉ុន្មាន ជា​ពួក​អ្នក​ដែល​ដាវីឌ និង​សាំយូអែល ជា​អ្នក​មើលឆុត បាន​តាំង​ឡើង ឲ្យ​ធ្វើ​ការងារ​នោះ ២៣ ដូច្នេះ គេ និង​ពួក​កូន​ចៅ​គេ មាន​អំណាច​ត្រួតត្រា​លើ​ទ្វារ​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា គឺ​ជា​ត្រសាល​នៃ​រោង​ឧបោសថ តាម​លំដាប់​វេន២៤ មាន​ពួក​ឆ្មាំ​ទ្វារ នៅ​គ្រប់​ទាំង​៤​ទិស គឺ​ខាង​កើត ខាង​លិច ខាង​ជើង និង​ខាង​ត្បូង ២៥ ឯ​ពួក​បង​ប្អូន​គេ ដែល​នៅ​ឯ​ភូមិ​គេ​រៀង​ខ្លួន ក៏​ត្រូវ​ចូល​មក​នៅ​ជា​មួយ​ម្តងៗ​អស់​៧​ថ្ងៃ ២៦ ដ្បិត​ពួក​លេវី​ទាំង​៤​នាក់ ដែល​ជា​មេ​ពួក​ឆ្មាំ​ទ្វារ គេ​ជាប់​ធ្វើ​ការងារ​គេ ហើយ​ក៏​ត្រួត​លើ​បន្ទប់ និង​លើ​របស់​ថ្លៃ​វិសេស​ក្នុង​ព្រះវិហារ​នៃ​ព្រះ ២៧ គេ​មាន​ទី​អាស្រ័យ​នៅ​ជុំវិញ​ព្រះវិហារ​នៃ​ព្រះ ដ្បិត​ការងារ​បើក​ទ្វារ​រាល់​ព្រឹក នោះ​ស្រេច​នៅ​លើ​គេ

ការយល់ដឹងពីអត្ថបទ

គេបានរើសអោយមានអ្នកយាមព្រះវិហារក្រុងយេរ៉ូសឡិមជាថ្មីដូចជាពួកអ្នកយាមទ្វារោងឧបោសថ និងព្រះវិហារនៅសម័យចាស់ដែរ។អ្នកនិពន្ធបានកត់ត្រាការរៀបចំរបស់ស្ដេចដាវីឌ ពីពេលវេលាធ្វើការសម្រាប់ពួកអ្នកយាម និងភារកិច្ចរបស់ពួកគេនៅក្នុងព្រះវិហារនាសម័យដើម។សូម្បីក្នុងកិច្ចការប្រចាំថ្ងៃ ដូចជាការថែរក្សាសម្ភារៈក្នុងព្រះវិហារ ការដុតកំញាន គ្រឿងក្រអូប និងអាហារបរិសុទ្ធ ក៍ត្រូវបានរៀបចំ និងមើលការខុសត្រូវយ៉ាងហ្មត់ចត់បំផុតដែរ។ពួកតន្ដ្រីករ និងអ្នកចម្រៀងដែលត្រៀមខ្លួនជាស្រេចសម្រាប់បម្រើមិនថាពេលយប់ ឬពេលថ្ងៃ ពួកនេះបានរស់នៅក្នុងអាគារមួយចំនួនរបស់ព្រះវិហារ។

ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ

…………………………………………………………………………………………………………………………………………………………………………………។

១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ? ខ្ញុំនឹងទទួលតាមទ្រង់។

…………………………………………………………………………………………………………………………………………………………………………………។

២. ប្រសិនបើកូនធ្វើតាមព្រះបន្ទូលទ្រង់ហើយតើទ្រង់នឹងប្រទានអ្វីមកដល់ទូលបង្គំ?

…………………………………………………………………………………………………………………………………………………………………………………។

សេចក្តីអធិស្ឋាន

…………………………………………………………………………………………………………………………………………………………………………………។

Explore More Articles

ប៉ុលអង្វរលោកភីលេម៉ូន ភីលីម៉ូន 1:11-25  29 August 2026

ប៉ុលអង្វរលោកភីលេម៉ូន ភីលីម៉ូន 1:11-25 29 August 2026

១១ ពី​ដើម​ជា​អ្នក​គ្មាន​ប្រយោជន៍​ដល់​អ្នក​ទេ តែ​ឥឡូវ​នេះ មាន​ប្រយោជន៍​ដល់​ទាំង​អ្នក​នឹង​ខ្ញុំ​ផង ខ្ញុំ​ចាត់​គាត់​មក​ឯ​អ្នក​វិញ ១២ សូម​អ្នក​ទទួល​គាត់​ចុះ ព្រោះ​ជា​ដួង​ចិត្ត​របស់​ខ្ញុំ​ហើយ ១៣ ខ្ញុំ​ចង់​ទុក​គាត់​ឲ្យ​នៅ​ជា​មួយ​នឹង​ខ្ញុំ​ណាស់...

read more
សេចក្តីស្រឡាញ់ និងជំនឿរបស់ភីលេម៉ូន ភីលីម៉ូន 1:1-10   28 August 2026

សេចក្តីស្រឡាញ់ និងជំនឿរបស់ភីលេម៉ូន ភីលីម៉ូន 1:1-10 28 August 2026

១  សំបុត្រ​ប៉ុល ជា​សិស្ស​របស់​ព្រះគ្រីស្ទយេស៊ូវ ដែល​ខ្ញុំ​ជាប់​គុក​នេះ និង​ធីម៉ូថេ ជា​បង​ប្អូន យើង​ខ្ញុំ​ផ្ញើ​មក​អ្នក​ភីលេម៉ូន ជា​សំឡាញ់​ស្ងួនភ្ងា ដែល​ធ្វើ​ការ​ជា​មួយ​នឹង​យើង​ខ្ញុំ ២ ហើយ​មក​នាង​អាប់ភា ជា​អ្នក​ស្ងួនភ្ងា និង​អ្នក​អើឃីព...

read more
ស្តេចដាវីឌសោយទិវង្គត របាក្សត្រទី១ 29:20-30  27 August 2026

ស្តេចដាវីឌសោយទិវង្គត របាក្សត្រទី១ 29:20-30 27 August 2026

២០ ឯ​ដាវីឌ​ទ្រង់​មាន​ព្រះបន្ទូល​ដល់​ពួក​ជំនុំ​ទាំង​អស់​គ្នា​ថា ចូរ​អ្នក​រាល់​គ្នា​បង្គំ​ទូល​ដល់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ចុះ ដូច្នេះ ពួក​ជំនុំ​ទាំង​អស់​ក៏​សូម​ឲ្យ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​គេ​បាន​ព្រះពរ រួច​គេ​ឱន​ក្បាល​ថ្វាយ​បង្គំ​ដល់​ព្រះយេហូវ៉ា...

read more