Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ព្រះរាជវង្សស្តេចសូល ១របាក្សត្រ 8:29-9:9 27 June 2026

by | Jun 25, 2026 | QT Books

២៩ ឯ​អ្នក​ដែល​តាំង​ក្រុង​គីបៀន ក៏​នៅ​ក្រុង​នោះ​ឯង ប្រពន្ធ​គាត់​ឈ្មោះ​ម្អាកា ៣០ ឯ​កូន​ច្បង គឺ​អាបដូន រួច​ស៊ើរ គីស បាល ណាដាប ៣១ កេដោរ អ័ហ៊ីយ៉ូរ និង​សាការី ៣២ ឯ​មីកឡូត ក៏​បង្កើត​សាំម៉ា អ្នក​ទាំង​នោះ​ក៏​នៅ​ក្រុង​យេរូសាឡិម ជា​មួយ​នឹង​បង​ប្អូន​គេ​ដែរ។៣៣ ឯ​នើរ ក៏​បង្កើត​គីស ហើយ​គីស​បង្កើត​សូល ឯ​សូល ក៏​បង្កើត​យ៉ូណាថាន ម៉ាលគី-ស៊ូអា អ័ប៊ីន៉ាដាប់ និង​អែស-បាល ៣៤ឯ​កូន​របស់​យ៉ូណាថាន គឺ​មេរីប-បាល ហើយ​មេរីប-បាល​នេះ ក៏​បង្កើត​មីកា ៣៥ ឯ​កូន​របស់​មីកា គឺ​ពីថូន មែលេក ថាក់រា និង​អ័ហាស ៣៦ ឯអ័ហាស​បង្កើត​យេហូអាដាៗ​បង្កើត​អ័លេមេត អាសម៉ាវែត និង​ស៊ីមរី ឯ​ស៊ីមរី​បង្កើត​ម៉ូសា ៣៧ ម៉ូសា​បង្កើត​ប៊ីនា ប៊ីនា​មាន​កូន ឈ្មោះ​រេផាយ៉ាៗ​មាន​កូន ឈ្មោះ​អេលាសារអេលាសារ​មាន​កូន​ឈ្មោះ អ័សេល ៣៨ឯ​អ័សេល​គាត់​មាន​កូន​ប្រុស​៦​នាក់​ឈ្មោះ អាសរីកាម បូករូវ អ៊ីសម៉ាអែល ស្អារា អូបាឌា និង​ហាណាន នោះ​សុទ្ធ​តែ​ជា​កូន​របស់​អ័សេល៣៩ ឯ​កូន​របស់​អេសែក ជា​ប្អូន​គាត់ គឺ​អ៊ូឡាម​ជា​កូន​ច្បង រួច​យេអ៊ូស​ជា​កូន​ទី​២ អេលីផាលេត​ទី​៣ ៤០ ឯ​កូន​របស់​អ៊ូឡាម សុទ្ធ​តែ​ជា​អ្នក​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន​ស្ទាត់​ក្នុង​ការ​បាញ់​ធ្នូ ហើយ​គេ​មាន​កូន មាន​ចៅ​ជា​ច្រើន រួម​ទាំង​អស់​មាន​១៥០​នាក់ នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​បេនយ៉ាមីន។  គឺ​យ៉ាង​នោះ​ដែល​បាន​រាប់​សាសន៍​អ៊ីស្រាអែល​ទាំង​អស់ តាម​ពង្សាវតារ​របស់​គេ ហើយ​បាន​កត់​ទុក​ក្នុង​បញ្ជី​របស់​ពួក​ស្តេច​សាសន៍​អ៊ីស្រាអែល រួច​មក ពួក​យូដា​ត្រូវ​ដឹកនាំ​ទៅ​ជា​ឈ្លើយ​ដល់​ស្រុក​បាប៊ីឡូន ដោយ​ព្រោះ​អំពើ​រំលង​របស់​គេ។ រីឯ​ពួក​ដែល​បាន​នៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​ជា​កេរអាករ​របស់​គេ​មុន​បង្អស់ នោះ​គឺ​ពួក​អ៊ីស្រាអែល ពួក​សង្ឃ ពួក​លេវី និង​ពួក​នេធីនិម  ឯ​ពួក​កូន​ចៅ​យូដា ពួក​កូន​ចៅ​បេនយ៉ាមីន ពួក​កូន​ចៅ​អេប្រាអិម និង​ម៉ាន៉ាសេ គេ​សុទ្ធ​តែ​នៅ​ក្រុង​យេរូសាឡិម  ក្នុង​ពួក​កូន​របស់​ពេរេស​ជា​កូន​យូដា នោះ​មាន​អ៊ូថាយ ជា​កូន​អាំមីហ៊ូត ដែល​ជា​កូន​អំរីៗ​ជា​កូន​អ៊ីមរីៗ​ជា​កូន​បានី  ហើយ​ក្នុង​ពួក​ស៊ីឡូរ នោះ​មាន​អ័សាយ៉ា ជា​កូន​ច្បង និង​កូន​ចៅ​គាត់​ទាំង​អស់  ក្នុង​ពួក​កូន​សេរ៉ាស នោះ​មាន​យេអួល និង​ពួក​បង​ប្អូន​គាត់ រួម​ទាំង​អស់​មាន​៦៩០​នាក់  ក្នុង​ពួក​កូន​ចៅ​បេនយ៉ាមីន នោះ​មានសាលូវ ជា​កូន​មស៊ូឡាម ជា​កូន​ហូដាវា ជា​កូន​ហាសេនួរ  ព្រម​ទាំង​យីបនេយ៉ា ជា​កូន​យេរ៉ូហាំ និង​អេឡា ជា​កូន​អ៊ូស៊ី ដែល​ជា​កូន​មីករីៗ​ជា​កូន​មស៊ូឡាមៗ ជា​កូន​សេផាធាៗ ជា​កូន​រេហួលៗ​ជា​កូន​យីបនីយ៉ា  និង​ពួក​បង​ប្អូន​គេ តាម​ពូជ​ដំណ​គេ​រៀង​ខ្លួន​ទាំង​អស់​មាន​៩៥៦​នាក់ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ តាម​ជំនួរ​វង្ស​ឪពុក​គេ​រៀង​ខ្លួន។

ការយល់ដឹងពីអត្ថបទ

ក្នុងពេលអ្នកនិពន្ធរៀបរៀកណ្ឌគម្ពីរនេះ ក្រុមជននិរទេសដំបូងបំផុតបានវិលត្រឡប់មកក្រុងយេរ៉ូសាឡិមវិញ តាមការអនុញ្ញាតរបស់ស្ដេចស្រុកពើស៊ី(ពែរ្ស)ព្រះនាមស៊ីរូស។អ្នកសរសេរព្រះគម្ពីរបានរៀបរាប់ឈ្មោះមេគ្រួសារដែលវិលត្រឡប់មកវិញ។គាត់បានលើកឡើងថា ពួកសង្ឃ ពួកលេវី និងអ្នកបម្រើក្នុងព្រះវិហារក៍បានត្រឡប់មកវិញដែរ ជាការបញ្ជាក់ថា ការបង្កើតអ៊ីស្រាអែលជាថ្មី ត្រូវតែឈរលើមូលដ្ឋាននៃប្រព័ន្ធសាសនា ដែលស្ដេចដាវីឌបានរៀបចំមុនពេលជនជាតិយូដាត្រូវគេចាប់ទៅធ្វើជាឈ្លើយម្លេះ។*ត្រង់នេះសរបង្ហាញអោយឃើញថា កូនចៅអ៊ីស្រាអែលពួកគចង់អោយប្រទេសរបស់ពួកគេបានរីកចម្រើនឡើងវិញដូចសម័យស្ដេចដាវីឌ។ពួកគេចង់ប្រើបា្រស់ប្រព័ន្ធនយោបាយសាសនាដូចសម័យស្ដេចដាវីឌគឺដើម្បីលើស្ទួយសាសនាយូដា និងថ្វាយបង្គំ គោរព សរសើរតម្កើងព្រះជាម្ចាស់អោយល្អប្រសើរដូចមុនឡើងវិញ។

ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ

……………………………………………………………………………………………………………………………………………………………………………………។

១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ ? ខ្ញុំនឹងទទួលតាមទ្រង់។

……………………………………………………………………………………………………………………………………………………………………………………។

២. តើខ្ញុំអាចអនុវត្តព្រះបន្ទូលរបស់ព្រះក្នុងជីវិតប្រចាំថ្ងៃរបស់ខ្ញុំបានយ៉ាងដូចម្តេច?

……………………………………………………………………………………………………………………………………………………………………………………។

សេចក្តីអធិស្ឋាន

……………………………………………………………………………………………………………………………………………………………………………………។

Explore More Articles

ស្តេចដាវីឌទទួលជ័យជំនះលើពួកភីលីស្ទីន   របាក្សត្រទី១ 14:1-17  20 July 2026

ស្តេចដាវីឌទទួលជ័យជំនះលើពួកភីលីស្ទីន របាក្សត្រទី១ 14:1-17 20 July 2026

១រីឯ​ហ៊ីរ៉ាម ជា​ស្តេច​ក្រុង​ទីរ៉ុស ទ្រង់​ចាត់​សារ​មក​ឯ​ដាវីឌ ព្រម​ទាំង​ផ្ញើ​ឈើ​តាត្រៅ និង​ជាង​រៀប​ថ្ម ហើយ​ជាង​ឈើ ដើម្បី​នឹង​សង់​ដំណាក់​ថ្វាយ​ទ្រង់ ២ ដាវីឌ​ក៏​យល់​ឃើញ​ថា ព្រះយេហូវ៉ា​បាន​តាំង​ទ្រង់​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រាអែល​ពិត...

read more
ការដង្ហែហិបនៃសេចក្តីសញ្ញាចូលក្រុងយេរូសាឡិម របាក្សត្រទី១ 13:1-14   18 July 2026

ការដង្ហែហិបនៃសេចក្តីសញ្ញាចូលក្រុងយេរូសាឡិម របាក្សត្រទី១ 13:1-14 18 July 2026

១ ដាវីឌ​ទ្រង់​បាន​ពិគ្រោះ​ជា​មួយ​នឹង​ពួក​មេទ័ព​ធំ​តូច គឺ​ជា​អ្នក​នាំ​មុខ​ទាំង​អស់ ២ ហើយ​ទ្រង់​មាន​ព្រះបន្ទូល​នឹង​ពួក​ជំនុំ​អ៊ីស្រាអែល​ទាំង​អស់​ថា បើ​ការ​នេះ​ពេញ​ចិត្ត​ដល់​អ្នក​រាល់​គ្នា ហើយ​ក៏​កើត​អំពី​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា​ដែរ...

read more
ពួកអ្នកខ្លាំងពូកែរបស់ស្តេចដាវីឌ មកពីក្រុងហេប្រុន   របាក្សត្រទី១ 12:23-40  17 July 2026

ពួកអ្នកខ្លាំងពូកែរបស់ស្តេចដាវីឌ មកពីក្រុងហេប្រុន របាក្សត្រទី១ 12:23-40 17 July 2026

២៣ ឯ​ពួក​មេ​ទាំង​ប៉ុន្មាន ជា​អ្នក​កាន់​គ្រឿង​សស្ត្រាវុធ​ដែល​មក​ឯ​ដាវីឌ នៅ​ក្រុង​ហេប្រុនដើម្បី​នឹង​បង្វែរ​រាជ្យ​របស់​សូល​មក​ឯ​ដាវីឌ​វិញ តាម​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា នោះ​មាន​ចំនួន ដូច​កត់​ទុក​ខាង​ក្រោម​នេះ ២៤ គឺ​ពួក​កូន​ចៅ​យូដា ដែល​កាន់​ខែល និង​លំពែង...

read more