កុលសម្ព័ន្ធបេនយ៉ាមីន ១របាក្សត្រ 7:30-8:28 26 June 2026

| ៣០ ឯកូនរបស់អេស៊ើរគឺយីមន៉ា យីសវ៉ា យីសវី បេរា និងសេរ៉ា ជាប្អូនស្រីគេ ៣១ ឯកូនបេរា គឺហេប៊ើរ និងម៉ាលគាល ជាឪពុកប៊ីសាវីត ៣២ ហើយហេប៊ើរបង្កើតយ៉ាផ្លេត សូមើរ ហូថាម និងស៊ូអា ដែលជាប្អូនស្រីគេ ៣៣ ឯកូនរបស់យ៉ាផ្លេត គឺផាសាក់ ប៊ីមហាល និងអ័សវ៉ាត នេះសុទ្ធតែជាកូនយ៉ាផ្លេត ៣៤ ឯកូនរបស់សូមើរ គឺអ័ហ៊ី រ៉ូកា ហ៊ូបបា និងអើរ៉ាម ៣៥ កូនរបស់ហេលេមជាប្អូនគាត់ គឺសូផា យីមន៉ាសេលេស និងអាំម៉ាល ៣៦ ឯកូនរបស់សូផា គឺស៊ូអា ហានេភើរ ស៊ូអាល បេរី យីមរ៉ា ៣៧ បេស៊ើរ ហូឌ សាំម៉ា ស៊ីលសា យីតរ៉ាន និងប្អេរ៉ា ៣៨ ឯកូនរបស់យេធើ គឺយេភូនេ ពីសផា និងអើរ៉ា ៣៩ កូនរបស់អ៊ូឡា គឺអើរ៉ាស ហានាស និងរីសយ៉ា ៤០ នោះសុទ្ធតែជាកូនចៅរបស់អេស៊ើរ ជាកំពូលលើវង្សរបស់ឪពុកគេ ជាមនុស្សជ្រើសរើសហើយខ្លាំងពូកែ មានចិត្តក្លាហាន ជាមេលើពួកចៅហ្វាយ ដែលបានរាប់តាមពង្សាវតារ សំរាប់ក្រសួងខាងចំបាំង មានចំនួនជា២ម៉ឺន៦ពាន់នាក់។១ ឯបេនយ៉ាមីន គាត់បង្កើតបេឡាជាកូនច្បង រួចអ័សបេល ជាកូនទី២ អ័ហ៊ីរ៉ាមទី៣ ២ ណូហាទី៤ រ៉ាផាទី៥ ៣ ឯបេឡាក៏មានកូន គឺអ័តដើរ កេរ៉ា អ័ប៊ីហ៊ូឌ ៤ អ័ប៊ីសួរ ណាម៉ាន អ័ហូអា ៥ កេរ៉ា សេភូផាន និងហ៊ូរ៉ាម ៦ឯកូនរបស់អេហ៊ុឌ ជាពួកអ្នកដែលជាកំពូលលើវង្សរបស់ឪពុកគេ ក្នុងពួកអ្នកស្រុកកេបា ដែលត្រូវផ្លាស់ទៅនៅក្រុងម៉ាន៉ាហាត់វិញ ៧ គឺណាម៉ាន អ័ហ៊ីយ៉ា និងកេរ៉ា គឺកេរ៉ានេះ ដែលនាំគេផ្លាស់ទៅនោះ ហើយគាត់ក៏បង្កើតអ៊ូសា និងអ័ហ៊ីហ៊ូឌ ៨ ឯសាហារែម គាត់បង្កើតកូននៅស្រុកម៉ូអាប់ ក្រោយដែលបានឲ្យគេទៅ ឯប្រពន្ធគាត់ គឺហ៊ូស៊ីម និងប្អារ៉ា ៩ ហើយគាត់បង្កើតកូន និងហូដេស ជាប្រពន្ធគាត់ គឺយ៉ូបាប់ ស៊ីបយ៉ា មេសា ម៉ាលកាម ១០ យេអ៊ូស សុកយ៉ា និងមារម៉ា នោះសុទ្ធតែជាកូនគាត់ ជាកំពូលលើវង្សរបស់ឪពុកគេ ១១ គាត់ក៏បង្កើតកូននឹងហ៊ូស៊ីមដែរ គឺអ័ប៊ីធូប និងអែលផ្អាល ១២ ឯកូនរបស់អែលផ្អាល គឺហេប៊ើរ មីសាម សេមើរ ជាអ្នកដែលសង់ក្រុងអូណូរ និងក្រុងឡូឌ ព្រមទាំងភូមិនៅជុំវិញទាំងប៉ុន្មានផង ១៣ ហើយបេរា និងសេម៉ា ដែលជាកំពូលលើវង្សរបស់ឪពុកគេ ជាពួកអ្នកស្រុកអាយ៉ាឡូន គេបានឈ្នះធ្វើឲ្យពួកអ្នកស្រុកកាថរត់ចេញ ១៤ ហើយអ័ហ៊ីយ៉ូរ សាសាក់ យេរេម៉ូត ១៥ សេបាឌា អើរ៉ាត អេឌើរ១៦ មីកែល យីសប៉ា និងយ៉ូហា នោះសុទ្ធតែជាកូនរបស់បេរា ១៧ ឯសេបាឌា មស៊ូឡាម ហ៊ីសគី ហេប៊ើរ១៨ យីសមេរ៉ាយ យីសលា និងយ៉ូបាប់ នោះសុទ្ធតែជាកូនរបស់អែលផ្អាល ១៩ ឯយ៉ាគីម ស៊ីកគ្រី សាប់ឌី ២០ អេលីយេណាយ ស៊ីលថាយ អេលាល ២១ អ័ដាយ៉ា បេរ៉ាយ៉ា និងស៊ីមរ៉ាត សុទ្ធតែជាកូនរបស់ស៊ីម៉ាយ ២២ ឯយីសផាន ហេប៊ើរ អេលាល ២៣ អាបដូន ស៊ីកគ្រី ហាណាន ២៤ ហាណានា អេឡាំ អាន់ថូធីយ៉ា ២៥ យីបដេយ៉ា និងពេនួល សុទ្ធតែជាកូនរបស់សាសាក់២៦ឯសាំសេរ៉ាយ សេហារា អ័ថាលា២៧យ៉ារេសយ៉ា អេលីយ៉ា និងស៊ីកគ្រី នោះសុទ្ធតែជាកូនរបស់យេរ៉ូហាំ ២៨នេះសុទ្ធតែជាពួកអ្នក ដែលជាកំពូលលើវង្សរបស់ឪពុកគេ តាមដំណគេរៀងខ្លួន ជាពួកមេទាំងអស់ ហើយជាអ្នកនៅក្រុងយេរូសាឡិម។ ការយល់ដឹងពីអត្ថបទ អ្នកនិពន្ធរៀបរាប់ពីកុលសម្ព័ន្ធអេស៊ើរ ហើយកុលសម្ព័ន្ធបេនយ៉ាមីនច្រើនជាងគេ នេះប្រហែលមកពីមានក្រុងយេរ៉ូសាឡិមនៅក្នុងនោះ ហើយកុលសម្ព័ន្ធនេះជាកុលសម្ព័ន្ធតែមួយ ដែលចូលរួមជាមួយនឹងយូដាក្នុងអាណាចក្រខាងត្បូង អាណាចក្រមានចិត្ដស្មោះត្រង់ចំពោះរាជវង្សស្ដេចដាវីឌ។ស្ដេចមុនដំបូងបង្អស់របស់អ៊ីស្រាអែលក៍មានប្រភពពីកុលសម្ព័ន្ធនេះដែរ គឺស្ដេចសូល ហើយអ្នកនិពន្ធបានរៀបរាប់លម្អិតពីរាជវង្សទ្រង់ផង។ ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ ..............................................................................................................................................................................................................។ ១. ហេតុអ្វីបានជាព្រះប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ? ខ្ញុំនឹងទទួលតាមទ្រង់។ ..............................................................................................................................................................................................................។ ២. តើខ្ញុំអាចអនុវត្តតាមព្រះបន្ទូលទ្រង់ក្នុងជីវិតប្រចាំថ្ងៃបានដោយរបៀបណា? ..............................................................................................................................................................................................................។ សេចក្តីអធិស្ឋាន ..............................................................................................................................................................................................................។ |
Carry the Word into your day.
What is one thing God is inviting you to put into practice? Pause, reflect, and respond in prayer.
Prayer