
| ៣៤ អ័ប្រាហាំបង្កើតអ៊ីសាក ឯកូនអ៊ីសាក គឺអេសាវ និងអ៊ីស្រាអែល ៣៥ ឯកូនរបស់អេសាវគឺអេលីផាស រេហួល យេអ៊ូស យ៉ាឡាម និងកូរេ ៣៦ កូនរបស់អេលីផាស គឺថេម៉ាន អូម៉ារ សេផូរ កាថាម កេណាស ធីមណានិងអាម៉ាលេក៣៧កូនរបស់រេហួល គឺណាហាត់ សេរ៉ាស សាំម៉ា និងមីសសា ។ ៣៨ កូនរបស់សៀរ គឺឡូថាន សូបាល ស៊ីបៀន អ័ន៉ា ឌីសសុនអេស៊ើរ និងឌីសសាន ៣៩ ឯកូនរបស់ឡូថាន គឺហូរី និងហោម៉ាម ឯធីមណានាងជាប្អូនរបស់ឡូថាន ៤០ ឯកូនរបស់សូបាល គឺអាលវ៉ាន ម៉ាន៉ាហាត់ អេបាល សេផូរ និងអូណាម ឯកូនរបស់ស៊ីបៀន គឺអៃយ៉ា និងអ័ន៉ា ៤១ ឯកូនអ័ន៉ា គឺឌីសសុន កូនឌីសសុន គឺហិមដាន់ អែសបាន់ យីតរ៉ាន និងកេរ៉ាន ៤២ ឯកូនរបស់អេស៊ើរ គឺប៊ីលហាន សាវ៉ាន និងយ៉ាកាន ហើយកូនរបស់ឌីសសាន គឺ អ៊ូស និងអ័រ៉ាន។៤៣ រីឯស្តេចទាំងប៉ុន្មាន ដែលបានសោយរាជ្យ នៅស្រុកអេដំម មុនដែលមានស្តេចណាសោយរាជ្យលើពួកកូនចៅអ៊ីស្រាអែលនៅឡើយ នោះគឺបេឡា ជាបុត្រាបេអ៊រ ហើយទីក្រុងរបស់ទ្រង់ នោះឈ្មោះឌីនហាបា៤៤ បេឡាក៏សុគតទៅ រួចយ៉ូបាប់ ជាបុត្រាសេរ៉ាស ពីក្រុងបុសរ៉ា បានឡើងសោយរាជ្យជំនួសទ្រង់៤៥ យ៉ូបាប់ក៏សុគតទៅ រួចហ៊ូសាម ពីស្រុកសាសន៍ថេម៉ាន បានឡើងសោយរាជ្យជំនួសទ្រង់ ៤៦ ហ៊ូសាមក៏សុគតទៅ រួចហាដាឌ់ ជាបុត្រាបេដាឌ់ បានឡើងសោយរាជ្យជំនួសទ្រង់ ទីក្រុងរបស់ទ្រង់ ឈ្មោះអាវីត គឺស្តេចនេះហើយ ដែលវាយសាសន៍ម៉ាឌាននៅវាលស្រុកម៉ូអាប់៤៧ ហាដាឌ់ក៏សុគតទៅ រួចសាំឡា ជាអ្នកស្រុកម៉ាសរេកា បានឡើងសោយរាជ្យជំនួសទ្រង់ ៤៨ សាំឡាក៏សុគតទៅ រួចសូល ជាអ្នកស្រុករេហូបូតដែលនៅមាត់ទន្លេ នោះបានឡើងសោយរាជ្យជំនួសទ្រង់ ៤៩ សូលក៏សុគតទៅ រួចបាល-ហាន៉ាន់ ជាបុត្រាអ័កបោរ បានឡើងសោយរាជ្យជំនួសទ្រង់ ៥០ បាល-ហាន៉ាន់ក៏សុគតទៅ រួចហាដាឌ់បានឡើងសោយរាជ្យជំនួសទ្រង់ ទីក្រុងរបស់ទ្រង់ឈ្មោះប៉ាវ ហើយព្រះទេពីទ្រង់ព្រះនាមជាមហេថាបែល ជាបុត្រីម៉ាតរេឌ ដែលជាកូនមេសាហាប់ ៥១រួចហាដាឌ់ក៏សុគតទៅដែរ។ឯពួកមេសាសន៍អេដំម នោះគឺធីមណា១ អាលវ៉ា១ យេថេត១ ៥២ អ័ហូលីបាម៉ា១ អេឡា១ ពីណូន១ ៥៣ កេណាស១ ថេម៉ាន១ មីបសារ១ ៥៤ ម៉ាកឌាល១ និងអ៊ីរ៉ាម១ នោះសុទ្ធតែជាពួកមេនៃសាសន៍អេដំម។ | ការយល់ដឹងពីអត្ថបទ គាត់ចាប់ផ្ដើមពីកូនចៅជំនាន់ក្រោយរបស់លោកអ័ដាម ដល់លោកណូអេ។ទោះបីជាគាត់បានកត់ត្រាកូនចៅជំនាន់ក្រោយរបស់លោកណូអេ តាមរយៈកូនប្រុសបីនាក់របស់គាត់ក៍ដោយ គាត់តែងតែផ្ដោតទៅលើតែសែស្រឡាយរបស់សិម ដែលបង្កើតបានអ័ប្រាហាំប៉ុណ្ណោះ។ ជនជាតិអ៊ីស្រាអែល ជាកូនចៅជំនាន់របស់លោកអ័ប្រាហាំ តាមរយៈកូនប្រុសគាត់ឈ្មោះ អ៊ីសាក និងចៅគាត់ឈ្មោះយ៉ាកុប។ប៉ុន្ដែមនុស្សនឹងនិយាយអំពីអ៊ីស្រាអែល អ្នកនិពន្ធបានរៀបរាប់បញ្ជីឈ្មោះកូនចៅដទៃទៀតរបស់អ័ប្រាហាំ និងកូនប្រុសផ្សេងទៀតរបស់អ៊ីសាកដែរ។ ព្រះបន្ទូលដែលព្រះប្រទានមកនៅថ្ងៃនេះ .................................................................................................................................................................................................................។ ១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ? ខ្ញុំនឹងទទួលតាមទ្រង់។ .................................................................................................................................................................................................................។ ២. ប្រសិនបើកូនធ្វើតាមបង្គាប់ទ្រង់ហើយតើទ្រង់នឹងប្រទានអ្វីដល់ទូលបង្គំ? .................................................................................................................................................................................................................។ សេចក្តីអធិស្ឋាន .................................................................................................................................................................................................................។ |
Carry the Word into your day.
What is one thing God is inviting you to put into practice? Pause, reflect, and respond in prayer.
PrayerDevotional texts are available in their original Khmer. Navigation and reading tools follow your selected language.