គ្មានមនុស្សណាម្នាក់សុចរិតទេ រ៉ូម 3:1-18

១ ដូច្នេះ តើសាសន៍យូដាវិសេសជាងគេយ៉ាងណា ឬការកាត់ស្បែកមានប្រយោជន៍ដូចម្តេចខ្លះ ២ មានគ្រប់ជំពូកជាច្រើនណាស់ មុនដំបូង គឺពីព្រោះបានផ្ញើព្រះបន្ទូលទុកនឹងគេ ៣ តែបើមានអ្នកខ្លះមិនជឿ នោះដូចម្តេចទៅ សេចក្តីដែលគេមិនជឿនោះ តើនឹងធ្វើឲ្យសេចក្តីជំនឿជឿដល់ព្រះទៅជាមិនកើតការវិញឬអី ៤ ទេ មិនមែនឡើយ សូមឲ្យព្រះបានរាប់ជាពិត ហើយគ្រប់ទាំងមនុស្សជាភូតភរវិញចុះ ដូចមានសេចក្តីចែងទុកមកថា «ឲ្យទ្រង់បានរាប់ជាសុចរិត ក្នុងកាលដែលទ្រង់មានព្រះបន្ទូល ហើយឲ្យទ្រង់បានឈ្នះ ក្នុងកាលដែលគេជំនុំជំរះទ្រង់» ៥ ប៉ុន្តែ បើសិនជាសេចក្តីទុច្ចរិតរបស់យើងរាល់គ្នា បាននាំឲ្យគេឃើញសេចក្តីសុចរិតរបស់ព្រះច្បាស់ជាង នោះតើនឹងថាដូចម្តេច តើព្រះទ្រង់ទុច្ចរិតឬអី ដែលទ្រង់ធ្វើទោសនោះ (នេះខ្ញុំនិយាយតាមបែបមនុស្សលោក) ៦ ទេ មិនមែនឡើយ តែបើសិនជាទុច្ចរិតមែន នោះធ្វើដូចម្តេច ឲ្យព្រះជំនុំជំរះលោកីយ៍បាន ៧ ដ្បិតបើសិនជាសេចក្តីពិតរបស់ព្រះបានចំរើនឡើង សំរាប់ជាសិរីល្អដល់ទ្រង់ ដោយសារសេចក្តីភូតភររបស់ខ្ញុំ នោះតើហេតុអ្វីបានជាខ្ញុំជាប់សេចក្តីជំនុំជំរះ ទុកដូចជាមនុស្សមានបាបទៀត ៨ ហើយហេតុអ្វីបានជាយើងខ្ញុំមិនថា ចូរប្រព្រឹត្តការអាក្រក់ ដើម្បីឲ្យការល្អបានកើតឡើង ដូចជាគេនិយាយបង្កាច់យើងខ្ញុំ ហើយខ្លះប្រកាន់ថា យើងខ្ញុំប្រដៅដូច្នោះមែននោះ ឯទោសនៃពួកអ្នកដែលប្រកាន់ដូច្នោះ នោះត្រឹមត្រូវហើយ។៩ ដូច្នេះ តើដូចម្តេច យើងល្អជាងគេឬទេ មិនមែនទេ ដ្បិតយើងខ្ញុំបានចោទប្រកាន់រួចហើយថា ទោះទាំងសាសន៍យូដា និងសាសន៍ក្រេកផង សុទ្ធតែនៅក្រោមអំពើបាប ១០ ដូចមានសេចក្តីចែងទុកមកថា «គ្មានអ្នកណាសុចរិតសោះ សូម្បីតែម្នាក់ក៏គ្មានផង ១១ គ្មានអ្នកណាដែលយល់ គ្មានអ្នកណាដែលស្វែងរកព្រះ ១២ គ្រប់គ្នាបានបែរចេញ ហើយត្រឡប់ជាឥតប្រយោជន៍ទាំងអស់គ្នា គ្មានអ្នកណាដែលប្រព្រឹត្តតាមសេចក្តីសប្បុរសសោះ តែម្នាក់ក៏គ្មានផង ១៣ បំពង់កគេជាផ្នូរខ្មោចនៅចំហ គេប្រើអណ្តាតគេសំរាប់នឹងបញ្ឆោត ឯនៅបបូរមាត់គេ មានសុទ្ធតែពិសពស់ហនុមាន ១៤ ហើយមាត់គេមានពេញដោយសេចក្តីបណ្តាសា និងសេចក្តីជូរចត់ ១៥ ជើងគេរហ័សនឹងកំចាយឈាម ១៦ នៅអស់ទាំងផ្លូវរបស់គេ មានសុទ្ធតែសេចក្តីវិនាស និងសេចក្តីទុក្ខលំបាក ១៧ គេមិនបានស្គាល់ផ្លូវសុខសាន្តសោះ ១៨ ក៏គ្មានសេចក្តីកោតខ្លាចចំពោះព្រះ នៅភ្នែកគេឡើយ»
ការយល់ដឹងពីអត្ថបទ
ពន្យល់ថា ព្រះជាម្ចាស់នៅតែស្មោះត្រង់ជានិច្ច ទោះបីជាមនុស្សមិនស្មោះត្រង់ក៏ដោយ ហើយមនុស្សទាំងអស់ទាំងជនជាតិយូដា និងជនជាតិដទៃសុទ្ធតែមានទោសកំហុសពេញលេញ និងគ្មានលទ្ធភាពជួយខ្លួនឯងបានឡើយ នៅក្រោមអំណាចនៃអំពើបាប។
លោកប៉ុលសួរថាតើការក្លាយជាជនជាតិយូដា ឬការមានសញ្ញានៃពិធីកាត់ស្បែក មានតម្លៃពិតប្រាកដអ្វីដែរឬទេ។លោកប៉ុលឆ្លើយថា វាមានតម្លៃយ៉ាងខ្លាំង ពីព្រោះជនជាតិយូដាត្រូវបានគេទុកចិត្តឱ្យថែរក្សាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពោលគឺព្រះគម្ពីរដ៏វិសុទ្ធ។
លោកប៉ុលសួរថាតើការសង្ស័យ ឬអាកប្បកិរិយាមិនល្អរបស់មនុស្សអាចលុបចោលសេចក្ដីសន្យារបស់ព្រះជាម្ចាស់បានដែរឬទេ។ លោកឆ្លើយយ៉ាងម៉ឺងម៉ាត់ថា៖ មិនបានទេ។ ទោះបីជាមនុស្សគ្រប់រូបសុទ្ធតែជាអ្នកខុសក៏ដោយ ក៏ព្រះជាម្ចាស់នៅតែរក្សាភាពស្មោះត្រង់ និងសច្ចភាពរបស់ទ្រង់ជានិច្ច។ មនុស្សមួយចំនួនបានលើកហេតុផលខុសឆ្គងថា អំពើបាបរបស់មនុស្សធ្វើឱ្យសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់កាន់តែលេចធ្លោឡើង ដូច្នេះការប្រព្រឹត្តអំពើបាបមិនមែនជារឿងសំខាន់នោះទេ។ លោកប៉ុលបដិសេធគំនិតនេះទាំងស្រុង ដោយបញ្ជាក់ថា ការប្រព្រឹត្តអំពើអាក្រក់ដើម្បីឱ្យមានលទ្ធផលល្អកើតឡើង នឹងនាំមកនូវការដាក់ទោសទណ្ឌដ៏យុត្តិធម៌។
១. តើខគម្ពីរមួយណាដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ?
.........................................................................................................................................................................។
២. តើហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំដូច្នេះ? ទូលបង្គំនឹងទទួលតាមបង្គាប់ទ្រង់។
.........................................................................................................................................................................។
៣. តើទ្រង់នឹងប្រទានអ្វីដល់អស់អ្នកដែលបានស្តាប់បង្គាប់ ហើយរស់នៅតាមព្រះបន្ទូលរបស់ទ្រង់?
.........................................................................................................................................................................។
សេចក្តីអធិស្ឋាន
.........................................................................................................................................................................។
Carry the Word into your day.
What is one thing God is inviting you to put into practice? Pause, reflect, and respond in prayer.
Prayer