២០ ទូលបង្គំមិនអធិស្ឋាន ឲ្យអ្នកទាំងនេះតែប៉ុណ្ណោះ គឺឲ្យដល់ទាំងអ្នកណា ដែលនឹងជឿដល់ទូលបង្គំ ដោយសារពាក្យរបស់គេថែមទៀតដែរ ២១ ដើម្បីឲ្យទាំងអស់បានរួមមកតែមួយ ឱព្រះវរបិតាអើយ ដូចជាទ្រង់គង់ក្នុងទូលបង្គំ ហើយទូលបង្គំនៅក្នុងទ្រង់ដែរ គឺឲ្យអ្នកទាំងនោះបានរួមគ្នាតែមួយ នៅក្នុងយើង ប្រយោជន៍ឲ្យលោកីយ៍បានជឿថា ទ្រង់ចាត់ឲ្យទូលបង្គំមកពិត ២២ ឯសិរីល្អដែលទ្រង់បានប្រទានមកទូលបង្គំ នោះទូលបង្គំបានឲ្យដល់គេហើយ ដើម្បីឲ្យគេបានរួមគ្នាតែមួយ ដូចជាយើងក៏រួមតែមួយដែរ ២៣ គឺទូលបង្គំនៅក្នុងគេ ហើយទ្រង់គង់ក្នុងទូលបង្គំ ដើម្បីឲ្យគេបានគ្រប់លក្ខណ៍ឡើង ដរាបដល់រួមគ្នាតែមួយជាស្រេច ប្រយោជន៍ឲ្យលោកីយ៍បានដឹងថា គឺទ្រង់ដែលចាត់ឲ្យទូលបង្គំមកមែន ហើយថា ទ្រង់ស្រឡាញ់គេ ដូចជាស្រឡាញ់ទូលបង្គំដែរ។២៤ ឱព្រះវរបិតាអើយ ឯពួកអ្នកដែលទ្រង់ប្រទានមកទូលបង្គំ នោះទូលបង្គំចង់ឲ្យគេនៅជាមួយនឹងទូលបង្គំ ក្នុងកន្លែងដែលទូលបង្គំនៅដែរ ដើម្បីឲ្យបានឃើញសិរីល្អ ដែលទ្រង់បានប្រទានមកទូលបង្គំ ដ្បិតទ្រង់បានស្រឡាញ់ទូលបង្គំ តាំងតែពីមុនកំណើតលោកីយ៍រៀងមក ២៥ ឱព្រះវរបិតាដ៏សុចរិតអើយ លោកីយ៍មិនស្គាល់ទ្រង់ទេ តែទូលបង្គំស្គាល់ទ្រង់ ហើយពួកអ្នកនេះក៏ដឹងថា ទ្រង់បានចាត់ឲ្យទូលបង្គំមកដែរ ២៦ ទូលបង្គំបានឲ្យគេស្គាល់ព្រះនាមទ្រង់ ក៏នឹងសំដែងឲ្យគេស្គាល់តទៅទៀត ដើម្បីឲ្យសេចក្តីស្រឡាញ់ ដែលទ្រង់ស្រឡាញ់ដល់ទូលបង្គំ បាននៅក្នុងគេ ហើយឲ្យទូលបង្គំនៅក្នុងគេដែរ
ការយល់ដឹងពីអត្ថបទ
ក្នុងការអធិស្ឋានចុងក្រោយ ព្រះយេស៊ូវបានអធិស្ឋានសម្រាប់អ្នកណាដែលនឹងទទួលជឿព្រះអង្គ តាមរយៈការអធិប្បាយព្រះបន្ទូលរបស់ក្រុមសិស្សដំបូង ហើយអ្នកទាំងអស់នោះនឹងក្លាយជារាស្ដ្រថ្មីរបស់ព្រះអង្គគឺជាក្រុមជំនុំនៃព្រះយេស៊ូវគ្រីស្ទ។ទ្រង់អធិស្ឋានថា ពួកអ្នកដែលជឿទាំងអស់នឹងត្រូវផ្សាភ្ជាប់គ្នាដោយសម្ពន្ធមេត្រី ដូចជាសម្ពន្ធមេត្រីដែលទ្រង់មានជាមួយនឹងព្រះវរបិតាដែរ ដើម្បីអោយមនុស្សបានទទួលជឿទ្រង់តាមរយៈពួកគេ។ទ្រង់សព្វព្រះទ័យអោយមនុស្សទាំងអស់ដែលជឿទ្រង់បានរីករាយជាមួយទ្រង់នាពេលអនាគតនៅក្នុងសិរីរុងរឿងដែលទ្រង់ធ្លាប់មានតាំងពីដើមរហូតមក។ដូចគ្នាដែរក្នុងពិភពលោកដែលពោរពេញទៅដោយការមិនជឿពួកគេនឹងបានស្គាល់ព្រះយេស៊ូវកាន់តែច្បាស់ឡើងថែមទៀត នៅពេលគេបានទទួលនៅក្ដីស្រលាញ់ ដូចដែលព្រះវរបិតាមានចំពោះព្រះរាជបុត្រា។ពិភពលោកនឹងចាប់ផ្ដើមស្គាល់ព្រះជាម្ចាស់នៅពេលគេឃើញសេចក្ដីស្រលាញ់របស់ព្រះយេស៊ូវនៅក្នុងជីវិតរាស្ដ្ររបស់ទ្រង់។
ព្រះបន្ទូលដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ
…………………………………………………………………………………………………………………………………………………………………………..។
១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុមដូចច្នេះ? ខ្ញុំនឹងទទួលតាមទ្រង់។
…………………………………………………………………………………………………………………………………………………………………………..។
២. ប្រសិនបើខ្ញុំធ្វើតាមព្រះបន្ទូលទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីដល់ទូលបង្គំ?
…………………………………………………………………………………………………………………………………………………………………………..។
សេចក្តីអធិស្ឋាន
…………………………………………………………………………………………………………………………………………………………………………..។




