Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ព្រះយេស៊ូ និងលោកអាប្រាហាំ(ត) យ៉ូហាន 8:43-59 10 April 2026

by | Apr 7, 2026 | QT Books

៤៣ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​យល់​សំដី​ខ្ញុំ គឺ​មក​តែ​ពី​ស្តាប់​ពាក្យ​ខ្ញុំ​មិន​បាន​ប៉ុណ្ណោះ ៤៤ អ្នក​រាល់​គ្នា​មាន​អារក្សសាតាំង​ជា​ឪពុក ហើយ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ធ្វើ​តាម​តណ្ហា ដែល​គាប់​ចិត្ត​ដល់​ឪពុក​របស់​អ្នក វា​ជា​អ្នក​សំឡាប់​គេ​តាំង​ពី​ដើម​មក វា​មិន​បាន​នៅ​ជាប់​ក្នុង​សេចក្តី​ពិត ព្រោះ​គ្មាន​សេចក្តី​ពិត​នៅ​ក្នុង​វា​ទេ កាល​ណា​វា​ពោល​ពាក្យ​ភូតភរ នោះ​ដុះ​ចេញ​អំពី​ចិត្ត​វា​មក ដ្បិត​វា​ជា​អ្នក​កំភូត ហើយ​ជា​ឪពុក​នៃ​សេចក្តី​នោះ​ឯង ៤៥ ដោយ​ព្រោះ​តែ​ខ្ញុំ​និយាយ​សេចក្តី​ពិត បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ ៤៦ តើ​មាន​ពួក​អ្នក​រាល់​គ្នា​ណា​មួយ​ចាប់​ប្រកាន់​ខ្ញុំ ពី​អំពើ​បាប​បាន​ឬ​ទេ តែ​បើ​ខ្ញុំ​និយាយ​សេចក្តី​ពិត​វិញ ហេតុ​អ្វី​បាន​ជា​មិន​ជឿ​ដល់​ខ្ញុំ​សោះ ៤៧ អ្នក​ណា​ដែល​កើត​អំពី​ព្រះ នោះ​ក៏​ស្តាប់​តាម​ព្រះបន្ទូល​នៃ​ព្រះ​ដែរ ឯ​អ្នក​រាល់​គ្នា មិន​បាន​កើត​មក​ពី​ព្រះ​ទេ បាន​ជា​មិន​ស្តាប់​តាម​ដូច្នេះ។៤៨ នោះ​ពួក​សាសន៍​យូដា​ទូល​ទ្រង់​ថា តើ​យើង​មិន​និយាយ​ត្រូវ​ថា អ្នក​ជា​សាសន៍​សាម៉ារី ហើយ​មាន​អារក្ស​ចូល​ទេ​ឬ​អី ៤៩ ព្រះយេស៊ូវ​ទ្រង់​ឆ្លើយ​ថា ខ្ញុំ​គ្មាន​អារក្ស​ចូល​ទេ ខ្ញុំ​គោរព​ប្រតិបត្តិ​ចំពោះ​ព្រះវរបិតា​ខ្ញុំ តែ​អ្នក​រាល់​គ្នា​ត្មះតិះដៀល​ខ្ញុំ​វិញ ៥០ ឯ​ខ្ញុំ មិន​មែន​រក​កិត្តិសព្ទ​ចំពោះ​ខ្លួន​ទេ មាន​ព្រះ​១​អង្គ​ដែល​រក​ឲ្យ​ខ្ញុំ​វិញ ហើយ​ទ្រង់​ក៏​ជំនុំជំរះ​ផង ៥១ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​អ្នក​ណា​កាន់​តាម​ពាក្យ​ខ្ញុំ អ្នក​នោះ​មិន​ត្រូវ​ឃើញ​សេចក្តី​ស្លាប់ នៅ​អស់​កល្ប​រៀង​ទៅ ៥២ ដូច្នេះ ពួក​សាសន៍​យូដា​ទូល​ថា ឥឡូវ​នេះ យើង​ដឹង​ជា​ប្រាកដ​ថា អ្នក​មាន​អារក្ស​ចូល​ពិត​មែន ព្រោះ​លោក​អ័ប្រាហាំ និង​ពួក​ហោរា បាន​ស្លាប់​អស់​ហើយ តែ​អ្នក​ថា បើ​អ្នក​ណា​កាន់​តាម​ពាក្យ​អ្នក នោះ​មិន​ដែល​ភ្លក់​សេចក្តី​ស្លាប់ នៅ​អស់​កល្ប​រៀង​ទៅ​វិញ ៥៣ តើ​អ្នក​ធំ​ជាង​លោក​អ័ប្រាហាំ ជា​ឰយុកោ​យើង និង​ពួក​ហោរា ដែល​ស្លាប់​ទៅ​ហើយ​នោះ​ឬ​អី តើ​អ្នក​តាំង​ខ្លួន​ធ្វើ​ជា​អ្វី ៥៤ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា បើ​សិន​ជា​ខ្ញុំ​ដំកើង​ខ្លួន​ខ្ញុំ នោះ​កិត្តិសព្ទ​របស់​ខ្ញុំ​ឥត​មាន​ប្រយោជន៍​ទេ គឺ​ព្រះវរបិតា​ខ្ញុំ​ទេ​តើ ទ្រង់​លើក​ដំកើង​ខ្ញុំ ដែល​អ្នក​រាល់​គ្នា​ថា ទ្រង់​ជា​ព្រះ​នៃ​អ្នក ៥៥ តែ​អ្នក​រាល់​គ្នា​មិន​ស្គាល់​ទ្រង់​ទេ ឯ​ខ្ញុំៗ ស្គាល់​ទ្រង់ បើ​ខ្ញុំ​ថា​មិន​ស្គាល់​ទ្រង់​វិញ នោះ​ខ្ញុំ​នឹង​ទៅ​ជា​អ្នក​ភូតភរ​ដូច​អ្នក​រាល់​គ្នា​ដែរ ប៉ុន្តែ​ខ្ញុំ​ស្គាល់​ទ្រង់​ពិត ហើយ​ក៏​កាន់​តាម​ព្រះបន្ទូល​ទ្រង់​ផង ៥៦ លោក​អ័ប្រាហាំ ជា​ឰយុកោ​អ្នក​រាល់​គ្នា លោក​បាន​ត្រេកអរ​ដោយ​ឃើញ​គ្រា​ខ្ញុំ លោក​ក៏​បាន​ឃើញ​មែន ហើយ​មាន​សេចក្តី​រីករាយ ៥៧ ដូច្នេះ ពួក​សាសន៍​យូដា​ទូល​ទ្រង់​ថា អាយុ​អ្នក​មិន​ទាន់​ដល់​៥០​ឆ្នាំ​ផង ហើយ​អ្នក​ថា បាន​ឃើញ​លោក​អ័ប្រាហាំ​ដែរ​ឬ ៥៨ ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​តប​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មុន​ដែល​លោក​អ័ប្រាហាំ​កើត​មក នោះ​មាន​ខ្ញុំ​ហើយ ៥៩ ដូច្នេះ គេ​រើស​ថ្ម​នឹង​ចោល​ព្រះយេស៊ូវ តែ​ទ្រង់​បាន​បំបាំង​ដល់​គេ រួច​យាង​កាត់​កណ្តាល​ពួក​គេ ចេញ​ពី​ព្រះវិហារ​ផុត​ទៅ។

ការយល់ដឹងពីអត្ថបទ

ពួកយូដាបានបង្ហាញភស្តុតាងពិតថា ព្រះជាម្ចាស់មិនមែនជាព្រះវរបិតារបស់ពួកគេទេគេជេរប្រមាថ ហើយមើលងាយព្រះរាជបុត្រានៃព្រះ ជាហេតុធ្វើអោយពួកគេធ្លាក់ទៅក្នុងការជំនុំជំរះ ។ ព្រះរាជបុត្រាមិនបានស្វែងរកលើកតម្កើងសម្រាប់ព្រះអង្គទ្រង់ផ្ទល់នោះទេ  តែអ្វីដែលព្រះយេស៊ូវយកព្រះហឫទ័យទុកដាក់បំផុតនោះគឺថ្វាយការសរសើរតម្កើងដល់ព្រះជាម្ចាស់ ។ ពួកយូដាបានប្រឆាំងនឹងព្រះយេស៊ូវគិតថា ព្រះអង្គអួតខ្លួនថា ទ្រង់ធំជាងលោកអ័ប្រាហាំ។ ព្រះយេស៊ូវបានប្រាប់ថា ព្រះអង្គមិនមែនអួតទេ តែជារឿងពិតគឺព្រះអង្គរួមសម្ពន្ធមេត្រីជាមួយនឹងព្រះជាម្ចាស់(ព្រះត្រៃឯក)។ ចំណែកលោកអ័ប្រាហាំក៍បានទទួលស្គាល់ថា ព្រះយេស៊ូវមានអំណាចព្រះចេស្ដា និងឋានៈធំជាងលោកឆ្ងាយណាស់ដែរ។ ពួកយូដាបដិសេធព្រះយេស៊ូវថា មិនអាចដឹងគំនិតរបស់លោកអ័ប្រាហាំបានទេ ព្រោះលោកអ័ប្រាហាំបានស្លាប់ជាច្រើនឆ្នាំមកហើយ មុនកំណើតព្រះយេស៊ូទៅទៀត។ ពួកគេខឹងនឹងព្រះយេស៊ូវរឹតតែខ្លាំងឡើងៗ នៅពេលព្រះអង្គមានព្រះបន្ទូលបែបនោះ។ពួកយូដាចាត់ទុកថា ការអះអាងបែបនេះ គឺជាការប្រមាថដល់ព្រះជាម្ចាស់ប៉ុន្ដែពួកគេបរាជ័យក្នុងការចាប់ព្រះយេស៊ូវយកទៅសម្លាប់។

ព្រះបន្ទូលដែលប្រទានមកខ្ញុមនៅថ្ងៃនេះ

………………………………………………………………………………………………………………………………….។

១.ហេតុអ្វីបានជាទ្រង់ប្រទានខគម្គីរនេះមកខ្ញុំ? ខ្ញុំនឹងធ្វើតាម។

………………………………………………………………………………………………………………………………….។

២. តើព្រះទ្រង់សន្យាអ្វីដល់អ្នកដែលធ្វើតាមបង្គាប់ទ្រង់?

………………………………………………………………………………………………………………………………….។

សេចក្តីអធិស្ឋាន

………………………………………………………………………………………………………………………………….។

 

Explore More Articles

លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15  16 September 2026

លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15 16 September 2026

១ នេះ​ជា​ព្រះបន្ទូល​ដែល​មក​ពី​ព្រះយេហូវ៉ា ដល់​យេរេមា ក្នុង​ឆ្នាំ​ទី​១០ នៃ​រាជ្យ​សេដេគា ស្តេច​យូដា ដែល​ត្រូវ​នឹង​ឆ្នាំ​ទី​១៨​នៃ​រាជ្យ​នេប៊ូក្នេសា ២ រីឯ​គ្រា​នោះ ពួក​ទ័ព​របស់​ស្តេច​បាប៊ីឡូន កំពុង​ឡោមព័ទ ច្បាំង​នឹង​ក្រុង​យេរូសាឡិម...

read more
ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18  15 September 2026

ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18 15 September 2026

១១ សូម​មើល​អក្សរ​ធំ​ទាំង​ម៉្លេះ​នេះ ដែល​ខ្ញុំ​សរសេរ​ដោយ​ដៃ​ខ្ញុំ ផ្ញើ​មក​អ្នក​រាល់​គ្នា ១២ អស់​អ្នក​ណា​ដែល​ចង់​បាន​ឫកពា​ល្អ​ខាង​សាច់​ឈាម នោះ​គេ​បង្ខំ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​កាត់​ស្បែក ដើម្បី​ឲ្យ​តែ​ខ្លួន​គេ​បាន​រួច​ពី​សេចក្តី​បៀត​បៀន...

read more
ការជួយធុរៈគ្នាទៅវិញទៅមក កាឡាទី 6:1-10  14 September 2026

ការជួយធុរៈគ្នាទៅវិញទៅមក កាឡាទី 6:1-10 14 September 2026

១ ឱ​បង​ប្អូន​អើយ បើ​បាន​ទាន់​ឃើញ​មនុស្ស​ណា​ធ្វើ​ខុស​អ្វី នោះ​អ្នក​រាល់​គ្នា​ដែល​ដើរ​ដោយ​ព្រះវិញ្ញាណ ចូរ​ដំរង់​អ្នក​នោះ​ដោយ​ចិត្ត​សុភាព ព្រម​ទាំង​ប្រយ័ត្ន​ខ្លួន​ឯង​ផង ក្រែង​ត្រូវ​សេចក្តី​ល្បួង​ដែរ ២ ចូរ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​នោះ...

read more