Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

អ្នកជា និងអ្នកងារ យ៉ូហាន 8:21-30 08 April 2026

by | Apr 7, 2026 | QT Books

២១ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា ខ្ញុំ​នឹង​ទៅ​បាត់ ឯ​កន្លែង​ដែល​ខ្ញុំ​ទៅ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន​ទេ អ្នក​រាល់​គ្នា​នឹង​រក​ខ្ញុំ ហើយ​នឹង​ស្លាប់​ក្នុង​អំពើ​បាប​របស់​អ្នក​រាល់​គ្នាវិញ ២២ ពួក​សាសន៍​យូដា​ក៏​និយាយ​គ្នា​ថា តើ​អ្នក​នេះ​នឹង​សំឡាប់​ខ្លួន​ឯង​ឬ​អី បាន​ជា​ថា កន្លែង​ដែល​ខ្ញុំ​ទៅ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន​ទេ ២៣ ទ្រង់​មាន​ព្រះបន្ទូល​ថា អ្នក​រាល់​គ្នា​មក​ពី​ស្ថាន​ក្រោម ឯ​ខ្ញុំៗ មក​ពី​ស្ថាន​លើ​វិញ អ្នក​រាល់​គ្នា​កើត​ពី​លោកីយ៍​នេះ តែ​ខ្ញុំ​មិន​កើត​ពី​លោកីយ៍​នេះ​ទេ ២៤ ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្រាប់​ថា អ្នក​រាល់​គ្នា​នឹង​ស្លាប់​ក្នុង​អំពើ​បាប​របស់​ខ្លួន ពី​ព្រោះ​បើ​មិន​ជឿ​ថា ខ្ញុំនេះ​ជា​ព្រះ នោះ​អ្នក​រាល់​គ្នា​នឹង​ស្លាប់​ក្នុង​អំពើ​បាប​របស់​ខ្លួន​ពិត​មែន ២៥ ដូច្នេះ គេ​ទូល​សួរ​ទ្រង់​ថា តើ​អ្នក​ជា​អ្វី ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា គឺ​ដូច​ជា​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា ពី​ដើម​រៀង​មក​នោះ​ឯង ២៦ ខ្ញុំ​មាន​សេចក្តី​ជា​ច្រើន​ដែល​ត្រូវ​និយាយ ហើយ​ជំនុំជំរះ​ពី​ដំណើរ​អ្នក​រាល់​គ្នា ប៉ុន្តែ​ព្រះអង្គ​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ទ្រង់​ពិត​ប្រាកដ ហើយ​សេចក្តី​អ្វី​ដែល​ខ្ញុំ​បាន​ឮ​ពី​ទ្រង់ នោះ​ខ្ញុំ​ក៏​ប្រាប់​ដល់​មនុស្ស​លោក​ដែរ ២៧ តែ​គេ​មិន​ដឹង​ជា​ទ្រង់​មាន​ព្រះបន្ទូល​នឹង​គេ ពី​ព្រះវរបិតា​ទេ ២៨ ដូច្នេះ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា កាល​ណា​អ្នក​រាល់​គ្នា​បាន​លើក​កូន​មនុស្ស​ឡើង នោះ​ទើប​នឹង​ដឹង​ថា គឺ​ខ្ញុំនេះ​ហើយ​ជា​ព្រះ ហើយ​ថា ខ្ញុំ​មិន​ធ្វើ​ការ​អ្វី​ដោយ​អាង​ខ្លួន​ខ្ញុំ គឺ​ខ្ញុំ​និយាយ​សេចក្តី​ទាំង​នេះ តាម​ដែល​ព្រះវរបិតា​បាន​បង្រៀន​ខ្ញុំ​វិញ ២៩ ព្រះអង្គ​នោះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ក៏​គង់​ជា​មួយ​នឹង​ខ្ញុំ ទ្រង់​មិន​ទុក​ឲ្យ​ខ្ញុំ​នៅ​តែ​ឯង​ទេ ពី​ព្រោះ​ខ្ញុំ​ចេះ​តែ​ធ្វើ​ការ ដែល​គាប់​ដល់​ព្រះហឫទ័យ​ទ្រង់​ជា​ដរាប ៣០ កំពុង​ដែល​ទ្រង់​មាន​ព្រះបន្ទូល​សេចក្តី​ទាំង​នេះនោះ​មាន​មនុស្ស​ជា​ច្រើន​បាន​ជឿ​ដល់​ទ្រង់។

ការយល់ដឹងពីអត្ថបទ

ការអត្ថាធិប្បាយនូវគម្ពីរយ៉ូហាន ៨:២១-៣០ ផ្តោតលើការព្រមានរបស់ព្រះយេស៊ូវចំពោះជនជាតិយូដាថា ពួកគេនឹងស្លាប់ក្នុងអំពើបាបរបស់ពួកគេ ប្រសិនបើពួកគេមិនជឿថាទ្រង់ជា «ព្រះតែមួយ»(ព្រះវរបិតានិងព្រះយេស៊ូវគឺតែមួយអង្គទេ) ដោយប្រៀបធៀបប្រភពដើមនៅលើផែនដីរបស់ពួកគេជាមួយនឹងព្រះតែមួយអង្គនៅស្ថានសួគ៌របស់ទ្រង់ ហើយបង្ហាញពីការឆ្កាងរបស់ទ្រង់ជាមធ្យោបាយដែលពួកគេនឹងយល់អំពីអត្តសញ្ញាណពិតនៃភាពជាព្រះរបស់ទ្រង់(ព្រះរាជបុត្រា) និងបេសកកម្មក្នុងភាពជាមនុស្សលោករបស់ទ្រង់នោះទ្រង់បា្រប់ថា «ខ្ញុំជា»(ព្រះវរបិតា) ដែលផ្តល់ជីវិត។ ប្រធានបទសំខាន់ៗរួមមានផលវិបាកនៃការមិនជឿ (ស្លាប់ក្នុងអំពើបាប ការបែកចេញពីព្រះ) ភាពជាព្រះត្រៃឯករបស់ព្រះយេស៊ូវ (ពីស្ថានសួគ៌ មិនមែនជារបស់ពិភពលោកនេះទេ) និងភាពចាំបាច់នៃការជឿលើទ្រង់ ជាពិសេសនៅពេលដែលទ្រង់ត្រូវបាន «លើកឡើង» (ឆ្កាង) ដើម្បីស្វែងរកសេចក្ដីសង្គ្រោះ និងចំណេះដឹងពិត។

ព្រះបន្ទូលដែលប្រទានមកខ្ញុំនៅថ្ងៃនេះ

……………………………………………………………………………………………………………………………………………………………………។

១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំ? កូននឹងធ្វើតាម។

……………………………………………………………………………………………………………………………………………………………………។

២. បន្ទាប់ពីធ្វើតាមព្រះបន្ទូលទ្រង់ហើយតើទ្រង់សន្យាថានឹងប្រទានអ្វីមកខ្ញុំ?

……………………………………………………………………………………………………………………………………………………………………។

សេចក្តីអធិស្ឋាន

Explore More Articles

លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15  16 September 2026

លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15 16 September 2026

១ នេះ​ជា​ព្រះបន្ទូល​ដែល​មក​ពី​ព្រះយេហូវ៉ា ដល់​យេរេមា ក្នុង​ឆ្នាំ​ទី​១០ នៃ​រាជ្យ​សេដេគា ស្តេច​យូដា ដែល​ត្រូវ​នឹង​ឆ្នាំ​ទី​១៨​នៃ​រាជ្យ​នេប៊ូក្នេសា ២ រីឯ​គ្រា​នោះ ពួក​ទ័ព​របស់​ស្តេច​បាប៊ីឡូន កំពុង​ឡោមព័ទ ច្បាំង​នឹង​ក្រុង​យេរូសាឡិម...

read more
ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18  15 September 2026

ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18 15 September 2026

១១ សូម​មើល​អក្សរ​ធំ​ទាំង​ម៉្លេះ​នេះ ដែល​ខ្ញុំ​សរសេរ​ដោយ​ដៃ​ខ្ញុំ ផ្ញើ​មក​អ្នក​រាល់​គ្នា ១២ អស់​អ្នក​ណា​ដែល​ចង់​បាន​ឫកពា​ល្អ​ខាង​សាច់​ឈាម នោះ​គេ​បង្ខំ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​កាត់​ស្បែក ដើម្បី​ឲ្យ​តែ​ខ្លួន​គេ​បាន​រួច​ពី​សេចក្តី​បៀត​បៀន...

read more
ការជួយធុរៈគ្នាទៅវិញទៅមក កាឡាទី 6:1-10  14 September 2026

ការជួយធុរៈគ្នាទៅវិញទៅមក កាឡាទី 6:1-10 14 September 2026

១ ឱ​បង​ប្អូន​អើយ បើ​បាន​ទាន់​ឃើញ​មនុស្ស​ណា​ធ្វើ​ខុស​អ្វី នោះ​អ្នក​រាល់​គ្នា​ដែល​ដើរ​ដោយ​ព្រះវិញ្ញាណ ចូរ​ដំរង់​អ្នក​នោះ​ដោយ​ចិត្ត​សុភាព ព្រម​ទាំង​ប្រយ័ត្ន​ខ្លួន​ឯង​ផង ក្រែង​ត្រូវ​សេចក្តី​ល្បួង​ដែរ ២ ចូរ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​នោះ...

read more