Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ព្រះយេស៊ូវជាពន្លឺនៃពិភពលោក យ៉ូហាន 8:12-20 07 April 2026

by | Apr 7, 2026 | QT Books

១២ ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា ខ្ញុំ​ជា​ពន្លឺ​លោកីយ៍ អ្នក​ណា​ដែល​តាម​ខ្ញុំ នោះ​មិន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ ១៣ នោះ​ពួក​ផារិស៊ី​ទូល​ថា អ្នក​ធ្វើ​បន្ទាល់​ពី​ខ្លួន​អ្នក ដូច្នេះ សេចក្តី​បន្ទាល់​របស់​អ្នក​មិន​ពិត​ទេ ១៤ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ទោះបី​ខ្ញុំ​ធ្វើ​បន្ទាល់​ពី​ខ្លួន​ខ្ញុំ គង់​តែ​សេចក្តី​បន្ទាល់​នោះ​ក៏​ពិត​ដែរ ព្រោះ​ខ្ញុំ​ដឹង​ជា​ខ្ញុំ​មក​ពី​ណា ហើយ​ទៅ​ឯ​ណា​ផង តែ​អ្នក​រាល់​គ្នា​មិន​ដឹង​ជា​ខ្ញុំ​មក​ពី​ណា ឬ​ទៅ​ឯ​ណា​ទេ ១៥ អ្នក​រាល់​គ្នា​ជំនុំជំរះ​តាម​សាច់​ឈាម ឯ​ខ្ញុំ​មិន​ជំនុំជំរះ​អ្នក​ណា​ទេ ១៦ តែ​បើ​ខ្ញុំ​ជំនុំជំរះ​ដែរ នោះ​សេចក្តី​ជំនុំជំរះ​របស់​ខ្ញុំ​ជា​ពិត​វិញ ពី​ព្រោះ​ខ្ញុំ​មិន​នៅ​តែ​ឯង​ទេ គឺ​មាន​ព្រះវរបិតា ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ទ្រង់​គង់​ជា​មួយ​ផង ១៧ ហើយ​ក្នុង​ក្រឹត្យវិន័យ​របស់​អ្នក​រាល់​គ្នា ក៏​មាន​ពាក្យ​ចែង​ទុក​មក​ថា សេចក្តី​បន្ទាល់​របស់​មនុស្ស​២​នាក់ នោះ​ពិត​ហើយ ១៨ ដូច្នេះ មាន​ខ្ញុំ​នេះ​១​ដែល​ធ្វើ​បន្ទាល់​ពី​ខ្លួន​ខ្ញុំ ហើយ​មាន​ព្រះវរបិតា​១​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ទ្រង់​ក៏​ធ្វើ​បន្ទាល់​ពី​ខ្ញុំ​ដែរ ១៩ នោះ​គេ​ទូល​សួរ​ថា តើ​ព្រះវរបិតា​អ្នក​នៅ​ឯ​ណា ព្រះយេស៊ូវ​ទ្រង់​ឆ្លើយ​ថា អ្នក​រាល់​គ្នា​មិន​ស្គាល់​ខ្ញុំ ឬ​ព្រះវរបិតា​ខ្ញុំ​ទេ បើ​សិន​ជា​អ្នក​រាល់​គ្នា​បាន​ស្គាល់​ខ្ញុំ នោះ​នឹង​ស្គាល់​ដល់​ព្រះវរបិតា​ខ្ញុំ​ដែរ ២០ ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​ពាក្យ​ទាំង​នេះ​នៅ​ត្រង់​ឃ្លាំង កំពុង​ដែល​ទ្រង់​បង្រៀន នៅ​ក្នុង​ព្រះវិហារ តែ​គ្មាន​អ្នក​ណា​ចាប់​ទ្រង់​ទេ ព្រោះ​កំណត់​របស់​ទ្រង់​មិន​ទាន់​ដល់​នៅ​ឡើយ។

ការយល់ដឹងអត្ថបទ

យ៉ូហាន ៨:១២-២០ ​ព្រះយេស៊ូវបាន​ប្រកាស​ថា «ខ្ញុំ​ជា​ពន្លឺ​នៃ​លោកិយ» ដែល​ជា​សេចក្ដី​ថ្លែងការណ៍​សំខាន់​មួយ​នៅ​ក្នុង​ដំណឹងល្អ​របស់​លោកយ៉ូហាន ដែល​មាន​ន័យ​ថា ទ្រង់​នាំ​មក​នូវសិទ្ធិធ្វើជាសាក្សីសម្រាប់ខ្លួនរបស់ព្រះអង្គផ្ទាល់ សេចក្ដីពិត និង​ការ​ណែនាំ ដែល​ផ្ទុយ​ពី​ភាព​ងងឹត​ខាង​វិញ្ញាណ​របស់​ពួក​ប្រឆាំង​ទ្រង់ គឺ​ពួក​ផារីស៊ី ដែល​វិនិច្ឆ័យ​តែ​សំបក​ក្រៅ ហើយ​មិន​អាច​យល់​ពី​ព្រះវត្ដមានរបស់ទ្រង់  ដែលទ្រង់គឺជា រាជបុត្រានៃព្រះវរបិតា។ វគ្គ​នេះ ដែល​បាន​កំណត់​ក្នុង​អំឡុង​ពេល​បុណ្យ​បារាំ បាន​គូសបញ្ជាក់​ថា ការ​ដើរ​តាម​ព្រះយេស៊ូវ​ផ្ដល់​នូវ «ពន្លឺ​នៃ​ជីវិត» ខណៈ​ដែល​ពួក​ផារីស៊ី​មិន​អាច​យល់​ពី​ទ្រង់នូវការ​បង្ហាញ​ពី​ភាព​ងងឹត​ខាង​វិញ្ញាណ​របស់​ពួកគេ ដែល​នាំ​ទៅ​រក​ជម្លោះ និង​បំណង​ប្រាថ្នា​របស់​ពួកគេ​ក្នុង​ការ​សម្លាប់​ទ្រង់ ទោះបីជា «ពេលវេលាកំណត់» (ពេលវេលា​នៃ​សេចក្ដីស្លាប់) របស់​ទ្រង់​មិន​ទាន់​មក​ដល់​ក៏ដោយ។

ព្រះបន្ទូលដែលប្រទានមកខ្ញុំនៅថ្ងៃនេះ

……………………………………………………………………………………………………………………………………………………………………………………..។

១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះខ្ញុំ? ខ្ញុំនឹងធ្វើតាម។

……………………………………………………………………………………………………………………………………………………………………………………..។

២. តើព្រះអម្ចាស់ទ្រង់សន្យាថានឹងប្រទានអ្វីមកដល់អ្នកដែលស្តាប់បង្គាប់ទ្រង់?

……………………………………………………………………………………………………………………………………………………………………………………..។

សេចក្តីអធិស្ឋាន

……………………………………………………………………………………………………………………………………………………………………………………..។

 

Explore More Articles

លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15  16 September 2026

លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15 16 September 2026

១ នេះ​ជា​ព្រះបន្ទូល​ដែល​មក​ពី​ព្រះយេហូវ៉ា ដល់​យេរេមា ក្នុង​ឆ្នាំ​ទី​១០ នៃ​រាជ្យ​សេដេគា ស្តេច​យូដា ដែល​ត្រូវ​នឹង​ឆ្នាំ​ទី​១៨​នៃ​រាជ្យ​នេប៊ូក្នេសា ២ រីឯ​គ្រា​នោះ ពួក​ទ័ព​របស់​ស្តេច​បាប៊ីឡូន កំពុង​ឡោមព័ទ ច្បាំង​នឹង​ក្រុង​យេរូសាឡិម...

read more
ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18  15 September 2026

ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18 15 September 2026

១១ សូម​មើល​អក្សរ​ធំ​ទាំង​ម៉្លេះ​នេះ ដែល​ខ្ញុំ​សរសេរ​ដោយ​ដៃ​ខ្ញុំ ផ្ញើ​មក​អ្នក​រាល់​គ្នា ១២ អស់​អ្នក​ណា​ដែល​ចង់​បាន​ឫកពា​ល្អ​ខាង​សាច់​ឈាម នោះ​គេ​បង្ខំ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​កាត់​ស្បែក ដើម្បី​ឲ្យ​តែ​ខ្លួន​គេ​បាន​រួច​ពី​សេចក្តី​បៀត​បៀន...

read more
ការជួយធុរៈគ្នាទៅវិញទៅមក កាឡាទី 6:1-10  14 September 2026

ការជួយធុរៈគ្នាទៅវិញទៅមក កាឡាទី 6:1-10 14 September 2026

១ ឱ​បង​ប្អូន​អើយ បើ​បាន​ទាន់​ឃើញ​មនុស្ស​ណា​ធ្វើ​ខុស​អ្វី នោះ​អ្នក​រាល់​គ្នា​ដែល​ដើរ​ដោយ​ព្រះវិញ្ញាណ ចូរ​ដំរង់​អ្នក​នោះ​ដោយ​ចិត្ត​សុភាព ព្រម​ទាំង​ប្រយ័ត្ន​ខ្លួន​ឯង​ផង ក្រែង​ត្រូវ​សេចក្តី​ល្បួង​ដែរ ២ ចូរ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​នោះ...

read more