Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ព្រះយេស៊ូវដេញអ្នកលក់ដូរចេញពីព្រះវិហារ យ៉ូហាន 2:13-25 13 March 2026

by | Mar 11, 2026 | QT Books

១៣ រីឯ​បុណ្យ​រំលង​របស់​សាសន៍​យូដា​ក៏​ជិត​ដល់ នោះ​ព្រះយេស៊ូវ​ទ្រង់​យាង​ឡើង​ទៅ​ឯ​ក្រុង​យេរូសាឡិម ១៤ កាល​ទ្រង់​ឃើញ​ពួក​អ្នក​លក់​គោ លក់​ចៀម លក់​ព្រាប និង​ពួក​អ្នក​ដូរ​ប្រាក់ អង្គុយ​នៅ​ក្នុង​ព្រះវិហារ ១៥ នោះ​ទ្រង់​ក៏​យក​ខ្សែ​ធ្វើ​ជា​រំពាត់ ដេញ​គេ​ចេញ​ពី​ព្រះវិហារ​ទាំង​អស់​ទៅ គឺ​ដេញ​ទាំង​ចៀម ទាំង​គោ ហើយ​ក៏​ចាក់​ប្រាក់​របស់​ពួក​អ្នក​ដូរ​ចេញ​ដែរ ព្រម​ទាំង​ផ្កាប់​តុ​គេ​ផង ១៦ រួច​មាន​ព្រះបន្ទូល​ទៅ​ពួក​អ្នក​លក់​ព្រាប​ថា ចូរ​យក​របស់​ទាំង​នេះ​ចេញ​ទៅ កុំ​ឲ្យ​យក​ដំណាក់​នៃ​ព្រះវរបិតា​ខ្ញុំ ធ្វើ​ជា​ផ្ទះ​ជំនួញ​ឡើយ ១៧ សិស្ស​ទ្រង់​ក៏​នឹក​ឃើញ​ពី​សេចក្តី​ដែល​ចែង​ទុក​មក​ថា«សេចក្តី​ឧស្សាហ៍​ដល់​ដំណាក់​ទ្រង់ បាន​ស៊ី​បង្ហិន​ទូលបង្គំ» ១៨ ដូច្នេះ ពួក​សាសន៍​យូដា គេ​ទូល​សួរ​ទ្រង់​ថា ដែល​លោក​ធ្វើ​យ៉ាង​ដូច្នេះ នោះ​តើ​នឹង​សំដែង​ទី​សំគាល់​ណា ឲ្យ​យើង​ខ្ញុំ​ឃើញ​ផង ១៩ ព្រះយេស៊ូវ​ទ្រង់​ឆ្លើយ​ទៅ​គេ​ថា ចូរ​បំផ្លាញ​ព្រះវិហារ​នេះ​ចុះ រួច​ក្នុង​រវាង​៣​ថ្ងៃ ខ្ញុំ​នឹង​សង់​ឡើង​វិញ ២០ ដូច្នេះ ពួក​សាសន៍​យូដា​ទូល​ថា គេ​សង់​ព្រះវិហារ​នេះ ពេញ​៤៦​ឆ្នាំ​គត់ តែ​លោក​នឹង​សង់​ឡើង​វិញ ក្នុង​រវាង​៣​ថ្ងៃ​ឬ ២១ ប៉ុន្តែ គឺ​ទ្រង់​មាន​ព្រះបន្ទូល​ពី​ព្រះវិហារ ដែល​ជា​រូប​អង្គ​ទ្រង់​ទេ ២២ ដូច្នេះ កាល​ទ្រង់​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​ពួក​សិស្ស​នឹក​ឃើញ​ថា ទ្រង់​បាន​មាន​ព្រះបន្ទូល​ពាក្យ​នោះ ហើយ​គេ​ក៏​ជឿ​គម្ពីរ និង​ព្រះបន្ទូល​របស់​ព្រះយេស៊ូ ២៣ កាល​ទ្រង់​គង់​នៅ​ក្រុង​យេរូសាឡិម នៅ​ក្នុង​វេលា​បុណ្យ​រំលង នោះ​មាន​មនុស្ស​ជា​ច្រើន​ជឿ​ដល់​ព្រះនាម​ទ្រង់ ដោយ​ឃើញ​ទី​សំគាល់​ដែល​ទ្រង់​ធ្វើ​មក ២៤ តែ​ព្រះយេស៊ូវ​ទ្រង់​មិន​ទុក​ចិត្ត​នឹង​គេ​ទេ ពី​ព្រោះ​ទ្រង់​ស្គាល់​ដល់​គ្រប់​ទាំង​មនុស្ស ២៥ ហើយ​ទ្រង់​មិន​ត្រូវ​ការ ឲ្យ​អ្នក​ណា​ធ្វើ​បន្ទាល់​ពី​មនុស្ស​ណា​ទេ ដ្បិត​ទ្រង់​ជ្រាប​ហើយ ពី​សេចក្តី​ដែល​នៅ​ក្នុង​មនុស្ស​ទាំងឡាយ។

ការយល់ដឹងពីអត្ថបទ

ពិពណ៌នាអំពីព្រះយេស៊ូវសម្អាតព្រះវិហារបរិសុទ្ធក្រុងយេរូសាឡិមក្នុងអំឡុងបុណ្យរំលង បណ្ដេញឈ្មួញ និងអ្នកប្តូរប្រាក់ចេញពីសាលប្រជុំពួកជំនុំ  ការនេះបានបញ្ជាក់ពីភាពខ្នះខ្នែងរបស់ព្រះយេស៊ូវចំពោះព្រះដំណាក់របស់ព្រះជាម្ចាស់ ហើយក៍បានបង្ហាញពីសិទ្ធិអំណាចរបស់ព្រះអង្គចំពោះព្រះវិហារបរិសុទ្ធរបស់ព្រះ ក៍បង្ហាញពីការរស់ឡើងវិញនៃគោលជំនឿរបស់ព្រះ និងការផ្លាស់ប្ដូរជាចុងក្រោយនៃប្រព័ន្ធគ្រប់គ្រងបែបប្រព័ន្ធថ្វាយយញ្ញបូជាចាស់។ជាពេលវេលាដ៏សំខាន់ដែលបង្ហាញពីការផ្លាស់ប្តូរនៃការថ្វាយបង្គំព្រះដោយវិញ្ញាណនឹងការគោរពប្រណិប័តដែលផ្តោតលើព្រះយេស៊ូវផ្ទាល់ មិនមែនជាប្រព័ន្ធថ្វាយបង្គំតាមបែបពួកសង្ឃដូចមុនទេ។ដំណើររឿងរបស់លោកយ៉ូហានបានសង្កត់ធ្ងន់ទៅលើព្រះយេស៊ូវគ្រីស្ទ ថាជាវត្តមានថ្មីរបស់ព្រះ ដែលអត្ថន័យដ៏ពិតនិងជ្រាលជ្រៅជាងព្រះវិហារបរិសុទ្ធដែលពួកគេកំពុងថ្វាយបង្គំទៅទៀត។ ក្នុងរឿងនេះអ្នកនិពន្ធបានចង់បង្ហាញថា គាត់ប្រឆាំងនឹងរបៀបថ្វាយបង្គំចាស់ដែលបង្កើតនៅភាពអាណាធិបតេយ្យ ភាពពុករលួយក្នុងពួកជំនុំរបស់ព្រះជាម្ចាស់។ តែពួកគេគួរតែស្គាល់ពីរបៀបថ្វាយបង្គំដែលគ្រប់គ្រងដោយព្រះយេស៊ូវគ្រីស្ទវិញ។​

ព្រះបន្ទូលដែលប្រទានមកខ្ញុំនៅថ្ងៃនេះ

…………………………………………………………………………………………………………………………………………………………………………………………

១. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំ? ខ្ញុំនឹងទទួលតាមព្រះបន្ទូល។

…………………………………………………………………………………………………………………………………………………………………………………………

២. តើព្រះអង្គទ្រង់សន្យាថា នឹងប្រទានអ្វីមកដល់ខ្ញុំ?

……………………………………………………………………………………………………………………………………………………………………………………….

សេចក្តីអធីស្ឋាន

……………………………………………………………………………………………………………………………………………………………………………………….

Explore More Articles

បញ្ញាត្តថ្មី យ៉ូហាន 13:31-38  30 April 2026

បញ្ញាត្តថ្មី យ៉ូហាន 13:31-38 30 April 2026

៣១ កាល​វា​ចេញ​ផុត​ទៅ នោះ​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា ឥឡូវ​នេះ កូន​មនុស្ស​បាន​ដំកើង​ឡើង​ហើយ ព្រះ​ក៏​បាន​ដំកើង​ឡើង​ក្នុង​កូន​មនុស្ស​ដែរ ៣២ បើ​សិន​ជា​ព្រះ​បាន​ដំកើង​ឡើង​ក្នុង​កូន​មនុស្ស នោះ​ទ្រង់​នឹង​ដំកើង​កូន​មនុស្ស​ឡើង​ក្នុង​ព្រះអង្គ​ទ្រង់​ដែរ...

read more
ព្រះយេស៊ូវប្រកាសអំពីយូដាសក្បត់ព្រះអង្គ យ៉ូហាន 13:21-30   28 April 2026

ព្រះយេស៊ូវប្រកាសអំពីយូដាសក្បត់ព្រះអង្គ យ៉ូហាន 13:21-30 28 April 2026

២១ កាល​ព្រះយេស៊ូវ ទ្រង់​មាន​ព្រះបន្ទូល​សេចក្តី​ទាំង​នោះ​រួច​ហើយ នោះ​ទ្រង់​មាន​ព្រះហឫទ័យ​តប់ប្រមល់ ហើយ​ក៏​ធ្វើ​បន្ទាល់​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មាន​ពួក​អ្នក​រាល់​គ្នា​ម្នាក់​នឹង​បញ្ជូន​ខ្ញុំ ២២ ដូច្នេះ...

read more
ព្រះយេស៊ូវលាងជើងពួកសិស្ស   យ៉ូហាន 13:1-20      27 April 2026

ព្រះយេស៊ូវលាងជើងពួកសិស្ស យ៉ូហាន 13:1-20 27 April 2026

១ កាល​មុន​បុណ្យ​រំលង នោះ​ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ថា ពេល​កំណត់ ដែល​ទ្រង់​ត្រូវ​ចេញ​ពី​លោកីយ៍​នេះ ទៅ​ឯ​ព្រះវរបិតា​វិញ បាន​មក​ដល់​ហើយ ដូច្នេះ ដែល​ទ្រង់​បាន​ស្រឡាញ់​ដល់​ពួក​ទ្រង់​នៅ​ក្នុង​លោកីយ៍​នេះ នោះ​ទ្រង់​ក៏​ចេះ​តែ​ស្រឡាញ់​គេ...

read more