Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ព្រះយេហូវ៉ាជាកម្លាំងនៃខ្ញុំ ហាបាគុក 3:13-19 11 March 2026

by | Mar 11, 2026 | QT Books

 ទ្រង់​បាន​យាង​ចេញ​មក ដើម្បី​ជួយ​សង្គ្រោះ​រាស្ត្រ​របស់​ទ្រង់ គឺ​ដើម្បី​សង្គ្រោះ​អ្នក​ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ ទ្រង់​បាន​វាយ​អ្នក​ជា​កំពូល​លើ​វង្ស​មនុស្ស​អាក្រក់​ឲ្យ​របួស ក៏​បំផ្លាញ​ទៅ ចាប់​តាំង​ពី​ជើង រហូត​ដល់​កំពូល​ផង -បង្អង់- ១៤ ទ្រង់​បាន​ចាក់​ទំលុះ​មេទ័ព​របស់​គេ ដោយ​លំពែង​របស់​ទ្រង់ គេ​បាន​ចេញ​មក​ដូច​ជា​ខ្យល់កួច ដើម្បី​កំចាត់កំចាយ​ទូលបង្គំ គេ​ត្រេកអរ ចំពោះ​តែ​ការ​ស៊ី​បំផ្លាញ​ពួក​ក្រីក្រ ដោយ​សំងាត់ ១៥ ប៉ុន្តែ​ទ្រង់​បាន​ជាន់​ឈ្លី​សមុទ្រ ដោយ​សេះ​ទាំង​ប៉ុន្មាន​របស់​ទ្រង់ គឺ​អស់​ទាំង​រលក​ដែល​បោក​ឡើង​យ៉ាង​ធំ។ ១៦ ខ្ញុំ​បាន​ឮ ហើយ​ពោះ​ខ្ញុំ​ក៏​ញ័រ​ប៉ផុក បបូរ​មាត់​ខ្ញុំ​ក៏​ញ័រ​ទទាក់ ដោយ​ឮ​សំឡេង​នោះ មាន​សេចក្តី​ពុករលួយ​ចូល​ក្នុង​ឆ្អឹង​របស់​ខ្ញុំ ខ្ញុំ​ក៏​ភ័យញ័រ​នៅ​ក្នុង​ខ្លួន ពី​ព្រោះ​ខ្ញុំ​ត្រូវ​រង់ចាំ​ថ្ងៃ​វេទនា​ដោយ​អំណត់ គឺ​រង់ចាំ​សាសន៍​ដែល​ទន្ទ្រាន​ចូល បាន​មក​ដល់ ១៧ ទោះ​បើ​ដើម​ល្វា​មិន​មាន​ផ្កា ក៏​ឥត​មាន​ផ្លែ​ទំពាំងបាយជូរ ហើយ​ផល​នៃ​ដើម​អូលីវ​ក៏​ខាន​មាន ស្រែ​ចំការ​ឥត​បង្កើត​បាន​អាហារ ហ្វូង​ចៀម​ត្រូវ​បាត់​ចេញ​ពី​ក្រោល ហើយ​គ្មាន​គោ​នៅ​ក្នុង​ឃ្នង​ក៏​ដោយ ១៨ គង់​តែ​ខ្ញុំ​នឹង​រីករាយ ដោយសារ​ព្រះយេហូវ៉ា ខ្ញុំ​នឹង​អរ​សប្បាយ​ក្នុង​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ខ្ញុំ​ដែរ ១៩ ព្រះយេហូវ៉ា គឺ​ជា​ព្រះអម្ចាស់​ទ្រង់​ជា​កំឡាំង​ខ្ញុំ ទ្រង់​នឹង​ធ្វើ​ឲ្យ​ជើង​នៃ​ខ្ញុំ​បាន​លឿន ដូច​ជា​ជើង​ឈ្លូស ហើយ​ឲ្យ​ខ្ញុំ​ដើរ​នៅ​លើ​ទី​ខ្ពស់​របស់​ខ្ញុំ។

ការយល់ដឹងពីអត្ថបទ៖

នៅពេលដែលលោកហាបាគូកបានគិតដល់ពីរឿងជំនុំជម្រះរបស់ព្រះជាម្ចាស់នោះបានធ្វើអោយលោកភ័យតក់ស្លុតជាខ្លាំង។តែនៅក្នុងនោះក៍មានសេចក្ដីសង្ឃឹមមួយកើតឡើងចំពោះលោកដែរនោះគឺលោកមានជំនឿថា ព្រះជាម្ចាស់នឹងគ្រប់គ្រងដោយអំណាចព្រះចេស្ដា និងក្ដីមេត្ដាករុណារបស់ទ្រង់ជាមិនខាននោះទេ។ទោះបីជាដីស្រែចម្ការ ផលដំណាំត្រូវខូចខាតក៍ដោយតែលោកនៅតែមានចិត្ដស្មោះត្រង់ចំពោះព្រះដដែល។លោកនឹងសម្រាក់ដោយចិត្ដស្ងប់ព្រោះលោកដឹងថា ព្រះជាម្ចាស់ដ៏មានអំណាចចេស្ដានិងសិរីរុងរឿង ទ្រង់បានដឹងច្បាស់ណាស់ថា ព្រះអង្គកំពុងធ្វើអ្វី ហើយអ្វីដែលទ្រង់បានរៀបចំនោះគឺសុទ្ធតែត្រឹមត្រូវបំផុត និងគ្រប់លក្ខណ៍ជានិច្ច។ជំនឿដ៏មុតមាំនោះហើយគឺជាចម្លើយដែលតបទៅនឹងសំនួរ ចម្ងល់ និងការរអ៊ូរទាំ ដែលគាត់បានបញ្ចេញមកកាលពីលើកដំបូង។

      ព្រះបន្ទូលដែលប្រទានមកខ្ញុំនៅថ្ងៃនេះ

…………………………………………………………………………………………………………………………………………………………………………………….

១. ហេតុអ្វីបានជាទ្រង់ប្រទានព្រះបន្ទូលនេះមកខ្ញុំ? ខ្ញុំនឹងធ្វើតាមព្រះបន្ទូលទ្រង់។

…………………………………………………………………………………………………………………………………………………………………………………….

២. បើកូនបានធ្វើតាមព្រះបន្ទូលទ្រង់ហើយ ទ្រង់សន្យាថា នឹងប្រទានអ្វីមកខ្ញុំ?

…………………………………………………………………………………………………………………………………………………………………………………….

សេចក្តីអធិស្ឋាន

…………………………………………………………………………………………………………………………………………………………………………………….

 

Explore More Articles

លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15  16 September 2026

លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15 16 September 2026

១ នេះ​ជា​ព្រះបន្ទូល​ដែល​មក​ពី​ព្រះយេហូវ៉ា ដល់​យេរេមា ក្នុង​ឆ្នាំ​ទី​១០ នៃ​រាជ្យ​សេដេគា ស្តេច​យូដា ដែល​ត្រូវ​នឹង​ឆ្នាំ​ទី​១៨​នៃ​រាជ្យ​នេប៊ូក្នេសា ២ រីឯ​គ្រា​នោះ ពួក​ទ័ព​របស់​ស្តេច​បាប៊ីឡូន កំពុង​ឡោមព័ទ ច្បាំង​នឹង​ក្រុង​យេរូសាឡិម...

read more
ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18  15 September 2026

ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18 15 September 2026

១១ សូម​មើល​អក្សរ​ធំ​ទាំង​ម៉្លេះ​នេះ ដែល​ខ្ញុំ​សរសេរ​ដោយ​ដៃ​ខ្ញុំ ផ្ញើ​មក​អ្នក​រាល់​គ្នា ១២ អស់​អ្នក​ណា​ដែល​ចង់​បាន​ឫកពា​ល្អ​ខាង​សាច់​ឈាម នោះ​គេ​បង្ខំ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​កាត់​ស្បែក ដើម្បី​ឲ្យ​តែ​ខ្លួន​គេ​បាន​រួច​ពី​សេចក្តី​បៀត​បៀន...

read more
ការជួយធុរៈគ្នាទៅវិញទៅមក កាឡាទី 6:1-10  14 September 2026

ការជួយធុរៈគ្នាទៅវិញទៅមក កាឡាទី 6:1-10 14 September 2026

១ ឱ​បង​ប្អូន​អើយ បើ​បាន​ទាន់​ឃើញ​មនុស្ស​ណា​ធ្វើ​ខុស​អ្វី នោះ​អ្នក​រាល់​គ្នា​ដែល​ដើរ​ដោយ​ព្រះវិញ្ញាណ ចូរ​ដំរង់​អ្នក​នោះ​ដោយ​ចិត្ត​សុភាព ព្រម​ទាំង​ប្រយ័ត្ន​ខ្លួន​ឯង​ផង ក្រែង​ត្រូវ​សេចក្តី​ល្បួង​ដែរ ២ ចូរ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​នោះ...

read more