<អត្ថបទ>
សូមអធិស្ឋានអំពីពាក្យដែលព្រះជាម្ចាស់នឹងផ្តល់ឱ្យខ្ញុំនៅថ្ងៃនេះ។1. ព្រះអើយ តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ?(ស្វែងរកពាក្យដែលអ្នកបានផ្តល់ឱ្យក្នុងអត្ថបទ)2. ព្រះជាម្ចាស់ហេតុអ្វីបានជាព្រះអង្គប្រទានពាក្យនេះមកខ្ញុំ?(ហេតុអ្វីបានជាអ្នកបានទទួលសារនេះ?)3. តើយើងគួរអនុវត្តពាក្យដែល ព្រះបានផ្ដល់ឲ្យយើងនៅថ្ងៃនេះ ហើយរស់នៅតាមរបៀបណា?< ការយល់ដឹងអំពីអត្ថបទ > ដីឥតនៅក្នុងដៃជាងស្មូន ជាងស្មួនអាចធ្វើអោយដីឥដ្ឋមួយដុំ ក្លាយទៅជារបស់មួយដែលមានរាងតាមចិត្ដរបស់គាត់បាន។គាត់ក៍អាចប្ដូរចានឆ្នាំងអោយមានរាងផ្សេងៗបើគាត់គិតថាចាំបាច់។ព្រះជាម្ចាស់បានកំណត់វាសនារបស់មនុស្ស ដូចជាជាងស្មួនកំណត់រូបរាងសំភារៈរបស់គាត់ដែរ។មេរៀននេះពួកយូដាត្រូវតែឆ្លងកាត់។ព្រះអាចប្រកាសការជំនុំជម្រះ ហើយទ្រង់ក៍អាចដកយកមកវិញដែរបើជាតិសាសន៍នោះប្រែចិត្ដ។ម្យ៉ាងទៀតព្រះបានសន្យាថា នឹងអោយព្រះពរដល់ជាតិសាសន៍មួយ ប៉ុន្ដែទ្រង់ក៍អាចដកយកការសន្យានោះមកវិញដែរ បើជាតិសាសន៍នោះប្រឆាំងនឹងព្រះអង្គ។យេរេមាបានធានានឹងយូដាថា ពួកគេអាចនឹងរួចខ្លួនពីមហន្ដរាយដែលកើតឡើងនាពេលខាងមុខ បើសិនពួកគេបែរមករកព្រះជាម្ចាស់វិញ។ តែទោះជាយ៉ាងណាពួកយូដាមិនព្រមបែរទិសដៅរបស់ពួកគេឡើយ។ សូមព្រះប្រទានកម្លាំងដល់ទូលបង្គំ ដើម្បីរស់នៅតាមព្រះបន្ទូលដែលព្រះអង្គបានប្រទានដល់ទូលបង្គំនៅថ្ងៃនេះ។
|
កុលសម្ព័ន្ធលេវី ១របាក្សត្រ 6:1-30 20 June 2026
១ ឯកូនរបស់លេវី គឺគើសុន កេហាត់ និងម្រ៉ារី ២ កូនរបស់កេហាត់ គឺអាំរ៉ាម យីតសារហេប្រុន និងអ៊ូស៊ាល ៣ កូនអាំរ៉ាម គឺអើរ៉ុន ម៉ូសេ និងម៉ារាម ឯកូនចៅរបស់អើរ៉ុន គឺណាដាប អ័ប៊ីហ៊ូវ អេលាសារ...




