Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ព្រះយេហូវ៉ាប្រកាសអំពើបាបរបស់ជនជាតិយូដា, យេរេមា 17:1-18, 22th, Jan, 2026

by | Jan 19, 2026 | QT Books

<អត្ថបទ>

 អំពើ​បាប​របស់​ពួក​យូដា​បាន​ចារឹក​ទុក ដោយ​ដែក​ចារ​មាន​ចុង​ជា​ពេជ្រ គឺ​បាន​ចារឹក​ទុក​នៅ​បន្ទះ​ចិត្ត​គេ ហើយ​នៅ​ស្នែង​អាសនា​របស់​គេ​ដែរ  ម្លោះ​ហើយ កូន​ចៅ​គេ​នឹក​ចាំ​តែ​អាសនា និង​រូប​ព្រះ​របស់​គេ ដែល​នៅ​ក្រោម​អស់​ទាំង​ដើម​ឈើ​ខៀវ​ខ្ចី នៅ​លើ​ភ្នំ​តូច​ទាំង​ប៉ុន្មាន  ឱ​ភ្នំ និង​វាល​របស់​អញ​អើយ អញ​នឹង​ឲ្យ​គេ​ចាប់​យក​ធនធាន និង​ទ្រព្យសម្បត្តិ​របស់​ឯង​ទុក​ជា​របឹប ព្រម​ទាំង​ទី​ខ្ពស់​ទាំង​ប៉ុន្មាន​របស់​ឯង​ផង ដោយ​ព្រោះ​អំពើ​បាប​ដែល​ប្រព្រឹត្ត​នៅ​ពេញ​ក្នុង​ព្រំដែន​របស់​ឯង  ហើយ​ឯង​នឹង​ត្រូវ​ចាក​ចោល​មរដក​របស់​ឯង ដែល​អញ​បាន​ឲ្យ​នោះ គឺ​ដោយ​ព្រោះ​តែ​កំហុស​របស់​ខ្លួន​ទេ ហើយ​អញ​នឹង​ឲ្យ​ឯងបំរើ​ដល់​ពួក​ខ្មាំង​នៅ​ស្រុក​១​ដែល​ឯង​មិន​ស្គាល់ ដ្បិត​ឯង​រាល់​គ្នា​បាន​បង្កាត់​ភ្លើង​ក្នុង​សេចក្តី​កំហឹង​របស់​អញ ដែល​នឹង​ឆេះ​ជា​ដរាប។ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​ទី​ពឹង​ដល់​មនុស្ស ហើយ​យក​សាច់​ឈាម​ជា​ដៃ​របស់​ខ្លួន ជា​អ្នក​ដែល​មាន​ចិត្ត​ដក​ថយ​ចេញ​ពី​ព្រះយេហូវ៉ា  ដ្បិត​អ្នក​នោះ​នឹង​បាន​ដូច​ជា​ដើម​ឈើ​សោះកក្រោះ​នៅ​សមុទ្រ​ខ្សាច់ បើ​កាល​ណា​មាន​សេចក្តី​ល្អ​មក​ដល់ នោះ​នឹង​មិន​ឃើញ​ទេ គឺ​នឹង​ត្រូវ​អាស្រ័យ​នៅ​កន្លែង​ហួតហែង​ក្នុង​ទី​រហោស្ថាន​ជា​ដី​ប្រៃ​ឥត​មាន​អ្នក​ណា​នៅ​វិញ  តែ​មាន​ពរ​ហើយ អ្នក​ណា​ដែល​ទី​ពឹង​ដល់​ព្រះយេហូវ៉ា ហើយ​ដែល​ទុក​ចិត្ត​នឹង​ទ្រង់  ដ្បិត​អ្នក​នោះ​នឹង​បាន​ដូច​ជា​ដើម​ឈើ​ដាំ​នៅ​មាត់​ទឹក ដែល​ចាក់​ឫស​ទៅ​ក្បែរ​ទន្លេ ឥត​ដឹង​រដូវ​ក្តៅ​ទេ គឺ​ស្លឹក​នៅ​តែ​ខៀវ​ខ្ចី​វិញ ហើយ​មិន​រឹត​ត្បិត​នៅ​ឆ្នាំ​ដែល​រាំងរឹះ​ឡើយ ក៏​មិន​ដែល​ខាន​នឹង​កើត​ផល​ដែរ។  ឯ​ចិត្ត​ជា​គ្រឿង​បញ្ឆោត​លើស​ជាង​ទាំង​អស់ ហើយ​ក៏​អាក្រក់​ហួស​ល្បត់​ផង តើ​អ្នក​ណា​នឹង​អាច​ស្គាល់​បាន ១០ អញ​នេះ គឺ​ព្រះយេហូវ៉ា អញ​ស្ទង់​ចិត្ត អញ​ក៏​ល្បង​ល​ថ្លើម ដើម្បី​នឹង​សង​ដល់​មនុស្ស​ទាំង​អស់​តាម​ផ្លូវ​គេ​ប្រព្រឹត្ត ហើយ​តាម​ផល​នៃ​កិរិយា​របស់​គេ ១១ ឯ​ទទា​ដែល​ក្រាប​ពង​ឥត​បាន​ភ្ញាស់​ជា​យ៉ាង​ណា នោះ​អ្នក​ដែល​ប្រមូល​ទ្រព្យ​សម្បត្តិ មិន​មែន​ដោយ​ទៀង​ត្រង់​ក៏​យ៉ាង​នោះ​ដែរ ទ្រព្យ​សម្បត្តិ​នោះ​នឹង​លះ​ចោល​គេ កាល​នៅ​ពាក់​កណ្តាល​អាយុ​នៅ​ឡើយ ហើយ​ដល់​ចុង​បំផុត គេ​នឹង​ទៅ​ជា​ឆ្កួត​ផង។១២ កន្លែង​នៃ​ទី​បរិសុទ្ធ​របស់​យើង​ជា​បល្ល័ង្ក​ឧត្តមឧត្តុង្គ​ដែល​បាន​តម្កល់​នៅ​ខ្ពស់ ចាប់​តាំង​ពី​ដើម​មក ១៣ ឱ​ព្រះយេហូវ៉ា ជា​ទី​សង្ឃឹម​នៃ​សាសន៍​អ៊ីស្រាអែល​អើយ អស់​អ្នក​ណា​ដែល​បោះបង់​ចោល​ទ្រង់ នោះ​នឹង​ត្រូវ​ខ្មាស ពួក​អ្នក​ដែល​ថយ​ចេញ​ពី​អញ​ទៅ នោះ​នឹង​មាន​ឈ្មោះ​កត់​ទុក​នៅ​ផែនដី ដោយ​ព្រោះ​គេ​បាន​ចោល​ព្រះយេហូវ៉ា ដែល​ទ្រង់​ជា​ក្បាល​ទឹក​រស់១៤ ឱ​ព្រះយេហូវ៉ា​អើយ សូម​ប្រោស​ទូលបង្គំ​ឲ្យ​ជា​ផង នោះ​ទូលបង្គំ​នឹង​បាន​ជាៗ​ពិត សូម​ជួយ​សង្គ្រោះ​ទូលបង្គំ នោះ​ទូលបង្គំ​នឹង​បាន​រួច​ពិត ដ្បិត​ទ្រង់​ជា​ទី​សរសើរ​របស់​ទូលបង្គំ ១៥ មើល គេ​សួរ​ទូលបង្គំ​ថា តើ​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​នៅ​ឯ​ណា ឲ្យ​ការ​នោះ​មក​ឥឡូវ​ចុះ ១៦ តែ​ឯ​ទូលបង្គំ​វិញ ទូលបង្គំ​មិន​បាន​រហ័ស​នឹង​លែង​ធ្វើ​ជា​អ្នក​គង្វាល​តាម​ទ្រង់​ឡើយ ក៏​មិន​បាន​ប្រាថ្នា​ឲ្យ​ថ្ងៃ​វេទនា​នោះ​មក​ដែរ ទ្រង់​ជ្រាប​ហើយ ដ្បិត​សេចក្តី​ដែល​ចេញ​ពី​បបូរ​មាត់​ទូលបង្គំ សុទ្ធ​តែ​នៅ​ចំពោះ​ទ្រង់​ទាំង​អស់ ១៧ សូម​កុំ​ឲ្យ​ទ្រង់​បាន​ធ្វើ​ជា​សេចក្តី​ស្ញែង​ខ្លាចដល់​ទូលបង្គំ​ឡើយទ្រង់​ជា​ទី​ពឹង​ជ្រក​នៃ​ទូលបង្គំ​ក្នុង​ថ្ងៃ​អាក្រក់ ១៨ សូម​ឲ្យ​ពួក​អ្នក​ដែល​បៀតបៀន​ដល់​ទូលបង្គំ​ត្រូវ​អៀនខ្មាស តែ​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​ខ្មាស​ឡើយ សូម​ឲ្យ​គេ​ត្រូវ​ស្រយុត​ចិត្ត​ទៅ តែ​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​ស្រយុត​ចិត្ត​ឲ្យ​សោះ សូម​នាំ​ថ្ងៃ​អាក្រក់​នោះ​ឲ្យ​មក​លើ​គេ​វិញ ហើយ​បំផ្លាញ​គេដោយ​ការ​បំផ្លាញ​១​ជា​២​ផង។

 សូមអធិស្ឋានអំពីពាក្យដែលព្រះជាម្ចាស់នឹងផ្តល់ឱ្យខ្ញុំនៅថ្ងៃនេះ។

1.ព្រះអើយ តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ?(ស្វែងរកពាក្យដែលអ្នកបានផ្តល់ឱ្យក្នុងអត្ថបទ)

2.ព្រះជាម្ចាស់ហេតុអ្វីបានជាព្រះអង្គប្រទានពាក្យនេះមកខ្ញុំ?(ហេតុអ្វីបានជាអ្នកបានទទួលសារនេះ?)

3.តើ​យើង​គួរ​អនុវត្ត​ពាក្យ​ដែល​ ព្រះបាន​ផ្ដល់​ឲ្យ​យើង​នៅ​ថ្ងៃ​នេះ ហើយ​រស់នៅ​តាម​របៀប​ណា?

< ការយល់ដឹងអំពីអត្ថបទ >

សូមព្រប្រទាន​កម្លាំង​ដល់​ទូលបង្គំ ដើម្បី​រស់នៅ​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​ទូលបង្គំ​នៅ​ថ្ងៃ​នេះ។

Explore More Articles

ការដាក់ទោសជនជាតិខាល់ដេ ហាបាគុក 1:12-2:4        06  March 2026

ការដាក់ទោសជនជាតិខាល់ដេ ហាបាគុក 1:12-2:4 06 March 2026

១២ ឱ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​ទូលបង្គំ​អើយ តើ​ទ្រង់​មិន​គង់​នៅ​តាំង​ពី​អស់កល្ប​រៀង​មក​ទេ​ឬ​អី យើង​ខ្ញុំ​រាល់​គ្នា​នឹង​មិន​ស្លាប់​ទេ ឱ​ព្រះយេហូវ៉ា​អើយ ទ្រង់​បាន​តម្រូវ​ទុក​គេ​ឲ្យ​ត្រូវ​ជំនុំជំរះ ហើយ​ឱ​ថ្មដា​អើយ ទ្រង់​បាន​តាំង​គេ​ឡើង...

read more
ចម្លើយរបស់ព្រះអម្ចាស់ ហាបាគុក 1:1-11   05 March 2026

ចម្លើយរបស់ព្រះអម្ចាស់ ហាបាគុក 1:1-11 05 March 2026

១ នេះ​ជា​សេចក្តី​ទំនាយ​ទាយ​យ៉ាង​ធ្ងន់ ដែល​ហោរា​ហាបាគុក​បាន​ឃើញ។ ២ ឱ​ព្រះយេហូវ៉ា​អើយ តើ​ត្រូវ​ឲ្យ​ទូលបង្គំ​អំពាវនាវ​ដល់​កាល​ណា​ទៀត ឥត​ទ្រង់​ឆ្លើយ​តប​សោះ​ដូច្នេះ ទូលបង្គំ​ស្រែក​ដល់​ទ្រង់​អំពី​ការ​ច្រឡោត...

read more
អំពីព្រះចេស្តារបស់ព្រះ ទំនុកដំកើង 77:1-20  04 March 2026

អំពីព្រះចេស្តារបស់ព្រះ ទំនុកដំកើង 77:1-20 04 March 2026

១ ខ្ញុំ​បន្លឺ​សំឡេង អំពាវនាវ​ដល់​ព្រះខ្ញុំ​បន្លឺ​សំឡេង​ឡើង​ដល់​ព្រះហើយ​ទ្រង់​ក៏​ស្តាប់​ខ្ញុំ ២ នៅ​ថ្ងៃ​ដែល​ខ្ញុំ​មាន​សេចក្តី​វេទនានោះ​ខ្ញុំ​បាន​ស្វែង​រក​ព្រះអម្ចាស់នៅ​ពេល​យប់ នោះ​ខ្ញុំ​បាន​ប្រទូល​ដៃ​ឡើង​ឥត​ឈប់ឈរព្រលឹង​ខ្ញុំ​មិន​ព្រម​ក្សាន្ត​ទុក្ខ​ទេ...

read more