Call Us

012 926 913

Open M-F: 9a – 5p

Open Monday to Friday

ឱ ព្រះយេហូវ៉ាអើយសូមផ្ចាលទូលបង្គំចុះ . យេរេមា10:12-25. 7th, Jan, 2026

by | Jan 1, 2026 | QT Books

សូមអធិស្ឋានអំពីពាក្យដែលអ្នកនឹងផ្តល់ឱ្យខ្ញុំនៅថ្ងៃនេះ។

1. ព្រះអើយ តើទ្រង់នឹងប្រទានពាក្យអ្វីដល់ទូលបង្គំនៅថ្ងៃនេះ?(ស្វែងរកពាក្យដែលអ្នកបានផ្តល់ឱ្យក្នុងអត្ថបទ)

   ១២ ព្រះ​ទ្រង់​បាន​បង្កើត​ផែនដី ដោយ​ឫទ្ធិតេជះ​របស់​ទ្រង់ ទ្រង់​បាន​តាំង​លោកីយ៍​ឡើង ដោយសារ​ប្រាជ្ញា​របស់​ទ្រង់ ហើយ​បាន​លាត​ផ្ទៃ​មេឃ ដោយសារ​យោបល់ ១៣ កាល​ណា​ទ្រង់​បព្ចោញ​ព្រះសៀង នោះ​មាន​ទឹក​សន្ធឹក​នៅ​លើ​មេឃ ទ្រង់​ធ្វើ​ឲ្យ​ចំហាយ​ឡើង​ពី​ចុង​ផែនដី​ទាំង​អស់ ក៏​បង្កើត​ផ្លេកបន្ទោរ សំរាប់​ជូន​ភ្លៀង​មក ហើយ​បព្ចោញ​ខ្យល់​ពី​ឃ្លាំង​របស់​ទ្រង់​ផង ១៤ គ្រប់​ទាំង​មនុស្ស​បាន​ទៅ​ជា​កំរោល ហើយ​ឥត​មាន​ចំណេះ គ្រប់​ទាំង​ជាង​ទង​បាន​ត្រូវ​ខ្មាស ដោយសារ​រូប​ដែល​គេ​ឆ្លាក់ ដ្បិត​រូប​សិត​របស់​គេ​ជា​សេចក្តី​កំភូត​ទទេ ឥត​មាន​ដង្ហើម​ឡើយ ១៥ វា​សុទ្ធ​តែ​អសារឥតការ ជា​ការ​បញ្ឆោត​ហើយ នៅ​គ្រា​ដែល​ផ្ចាញ់ផ្ចាល នោះ​វា​នឹង​វិនាស​បាត់​ទៅ ១៦ ឯ​ព្រះ​របស់​ពួក​យ៉ាកុប​មិន​មែន​ដូច​វា​ទេ គឺ​ទ្រង់​ដែល​បាន​បង្កើត​របស់​សព្វ​សារពើ​វិញ ហើយ​សាសន៍​អ៊ីស្រាអែល ជា​ពូជ​អំបូរ​ដែល​ជា​មរដក​របស់​ទ្រង់ ព្រះនាម​ទ្រង់ គឺ​ជា​ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ។១៧ ឱ​ឯង ដែល​នៅ​ក្នុង​កំឡុង មាន​ទាំង​ពួក​ខ្មាំង​ឡោមព័ទ្ធ​ឯង​ជុំវិញ​ហើយ ចូរ​ប្រមូល​អីវ៉ាន់​ឯង ចេញ​ពី​ស្រុក​ទៅ ១៨ ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា មើល ឥឡូវ​នេះ​អញ​នឹង​បោះ​ចោល​ពួក​អ្នក​ស្រុក​នេះ​ចេញ ហើយ​នឹង​ធ្វើ​ទុក្ខ​គេ ឲ្យ​គេ​ស្គាល់​ដៃ​អញ​ផង។១៩ វរហើយ​ខ្ញុំ ដោយ​ព្រោះ​សេចក្តី​ឈឺ​ចាប់​របស់​ខ្ញុំ របួស​ខ្ញុំ​ឈឺ​ណាស់ តែ​ខ្ញុំ​និយាយ​ថា នេះ​ហើយ​ជា​សេចក្តី​លំបាក​របស់​ខ្ញុំ ខ្ញុំ​ត្រូវ​តែ​ទ្រាំទ្រ ២០ ត្រសាល​ខ្ញុំ​បាន​ត្រូវ​បំផ្លាញ​បង់ អស់​ទាំង​ខ្សែ​ក៏​ដាច់​ចេញ​ហើយ កូន​ចៅ​ខ្ញុំ​បាន​ចេញ​ចាក​ចោល​ខ្ញុំ ហើយ​មិន​នៅ​ទៀត​ទេ គ្មាន​អ្នក​ណា​នឹង​ដំឡើង​ត្រសាល ហើយ​ចង​រនាំង​ខ្ញុំ​ទៀត​ឡើយ ២១ ដ្បិត​ពួក​អ្នក​គង្វាល បាន​ត្រឡប់​ជា​មនុស្ស​កំរោល​ទាំង​អស់ ហើយ​មិន​បាន​សួរ​ដល់​ព្រះយេហូវ៉ា​ទេ ហេតុ​នោះ​បាន​ជា​គេ​មិន​បាន​ចំរើន ហើយ​ហ្វូង​គេ​ទាំង​ប៉ុន្មាន​ក៏​ត្រូវ​ខ្ចាត់ខ្ចាយ​ទៅ ២២ មាន​ឮ​សូរសព្ទ ពី​ការ​កោលាហល​ជា​ខ្លាំង ដែល​ចេញ​ពី​ស្រុក​ខាង​ជើង​មក ដើម្បី​នឹង​ធ្វើ​ឲ្យ​អស់​ទាំង​ទី​ក្រុង​នៃ​ស្រុក​យូដា ទៅ​ជា​ទី​បំផ្លាញ​បង់ ជា​ទី​អាស្រ័យ​របស់​ចចក​វិញ។២៣ ឱ​ព្រះយេហូវ៉ា​អើយ ទូលបង្គំ​ដឹង​ថា ផ្លូវ​របស់​មនុស្ស​មិន​ស្រេច​នៅ​ខ្លួន​គេ​ទេ ហើយ​ដែល​ដំរង់​ជំហាន​របស់​ខ្លួន នោះ​ក៏​មិន​ស្រេច​នៅ​មនុស្ស​ដែល​ដើរ​ដែរ ២៥ ឱ​ព្រះយេហូវ៉ា​អើយ សូម​ផ្ចាល​ទូលបង្គំ​ចុះ តែ​គឺ​តាម​សេចក្តី​ទៀង​ត្រង់មិន​មែន​ដោយ​សេចក្តី​ខ្ញាល់​របស់​ទ្រង់​ឡើយក្រែង​ទ្រង់​ធ្វើ​ឲ្យ​ទូលបង្គំ​សាបសូន្យទៅ២៦ សូម​ទ្រង់​ចាក់​សេចក្តី​ក្រោធ​របស់​ទ្រង់ទៅ​លើ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ដែល​មិន​ស្គាល់​ទ្រង់​វិញ ហើយ​ទៅ​លើ​អស់​ទាំង​គ្រួ​មនុស្ស​ដែល​មិន​អំពាវនាវ ដល់​ព្រះនាម​ទ្រង់​ផង ដ្បិត​គេ​បាន​ត្របាក់​លេប​ពួក​យ៉ាកុប អើ គេ​បាន​ត្របាក់​លេប ព្រម​ទាំង​រំលីង​អស់​ទៅ​ផង ហើយ​បាន​ទាំង​បំផ្លាញ​ទី​លំនៅ​របស់​គេ​ដែរ។

1.  ព្រះជាម្ចាស់ហេតុអ្វីបានជាព្រះអង្គប្រទានពាក្យនេះមកខ្ញុំ?(ហេតុអ្វីបានជាអ្នកបានទទួលសារនេះ?)

2.  តើ​យើង​គួរ​អនុវត្ត​ពាក្យ​ដែល​ ព្រះបាន​ផ្ដល់​ឲ្យ​យើង​នៅ​ថ្ងៃ​នេះ ហើយ​រស់នៅ​តាម​របៀប​ណា?

សូម​ប្រទាន​កម្លាំង​ដល់​ទូលបង្គំ ដើម្បី​រស់នៅ​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​ទូលបង្គំ​នៅ​ថ្ងៃ​នេះ។

Explore More Articles

ពាក្យអធិស្ឋានរបស់លោកយេរេមា  យេរេមា 32:16-32   17 September 2026

ពាក្យអធិស្ឋានរបស់លោកយេរេមា យេរេមា 32:16-32 17 September 2026

១៦ ក្រោយ​ដែល​ខ្ញុំ​បាន​ប្រគល់​សំបុត្រ​បញ្ចាំ​ដល់​បារូក​ជា​កូន​នេរីយ៉ា​ហើយ នោះ​ខ្ញុំ​ក៏​អធិស្ឋាន​ដល់​ព្រះយេហូវ៉ា​ថា ១៧ ឱ​ព្រះអម្ចាស់យេហូវ៉ា​អើយ មើល ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ដោយសារ​ព្រះចេស្តា​ដ៏​ធំ​របស់​ទ្រង់ និង​ព្រះពាហុ​ដ៏​លើក​សំរេច...

read more
លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15  16 September 2026

លោកយេរេមាទិញដីមួយកន្លែង យេរេមា 32:1-15 16 September 2026

១ នេះ​ជា​ព្រះបន្ទូល​ដែល​មក​ពី​ព្រះយេហូវ៉ា ដល់​យេរេមា ក្នុង​ឆ្នាំ​ទី​១០ នៃ​រាជ្យ​សេដេគា ស្តេច​យូដា ដែល​ត្រូវ​នឹង​ឆ្នាំ​ទី​១៨​នៃ​រាជ្យ​នេប៊ូក្នេសា ២ រីឯ​គ្រា​នោះ ពួក​ទ័ព​របស់​ស្តេច​បាប៊ីឡូន កំពុង​ឡោមព័ទ ច្បាំង​នឹង​ក្រុង​យេរូសាឡិម...

read more
ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18  15 September 2026

ពាក្យរំលឹកដាស់តឿនចុងបញ្ចប់ កាឡាទី 6:11-18 15 September 2026

១១ សូម​មើល​អក្សរ​ធំ​ទាំង​ម៉្លេះ​នេះ ដែល​ខ្ញុំ​សរសេរ​ដោយ​ដៃ​ខ្ញុំ ផ្ញើ​មក​អ្នក​រាល់​គ្នា ១២ អស់​អ្នក​ណា​ដែល​ចង់​បាន​ឫកពា​ល្អ​ខាង​សាច់​ឈាម នោះ​គេ​បង្ខំ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​កាត់​ស្បែក ដើម្បី​ឲ្យ​តែ​ខ្លួន​គេ​បាន​រួច​ពី​សេចក្តី​បៀត​បៀន...

read more