| ៣៣ គេបានបែរខ្នងឲ្យអញ មិនមែនជាមុខឡើយ ហើយទោះបើអញបានបង្ហាត់បង្រៀនគេ ព្រមទាំងក្រោកឡើងពីព្រលឹមស្រាង ដើម្បីនឹងបង្រៀនផងក៏ដោយ គង់តែគេមិនបានស្តាប់តាមដើម្បីនឹងទទួលសេចក្តីប្រៀនប្រដៅដែរ ៣៤ គឺគេបានតាំងរបស់គួរស្អប់ខ្ពើមរបស់គេ នៅក្នុងវិហារដែលហៅតាមឈ្មោះអញ ជាការដែលបង្អាប់ដល់ទីនោះវិញ ៣៥ គេក៏បានធ្វើទីខ្ពស់ទាំងប៉ុន្មាននៃព្រះបាល ដែលនៅក្នុងច្រកភ្នំរបស់កូនចៅហ៊ីនណំម សំរាប់នឹងធ្វើឲ្យកូនប្រុសកូនស្រីគេ ដើរកាត់ភ្លើងថ្វាយដល់ព្រះម៉ូឡុក ជាការដែលអញមិនបានបង្គាប់គេឡើយ ក៏មិនដែលចូលក្នុងគំនិតអញ ឲ្យគេបានធ្វើការគួរស្អប់ខ្ពើមនេះ ដើម្បីនឹងនាំឲ្យពួកយូដាបានធ្វើបាបផងដែរ។ ៣៦ ដោយហេតុនោះ ឥឡូវនេះព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលពីដំណើរទីក្រុងដែលឯងថា បានត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃស្តេចបាប៊ីឡូនដោយសារដាវ អំណត់អត់ ហើយនឹងអាសន្នរោគនេះថា ៣៧ មើល អញនឹងប្រមូលគេចេញពីអស់ទាំងស្រុក ដែលអញបានបណ្តេញគេទៅនោះ ដោយសេចក្តីកំហឹង សេចក្តីឃោរឃៅ ហើយនឹងសេចក្តីគ្នាន់ក្នាញ់ដ៏ជាខ្លាំងរបស់អញ ក៏នឹងនាំគេមកឯទីនេះវិញ ព្រមទាំងឲ្យគេនៅដោយសុខសាន្ត ៣៨ នោះគេនឹងបានជារាស្ត្ររបស់អញ ហើយអញនឹងធ្វើជាព្រះដល់គេ ៣៩ អញនឹងឲ្យគេមានទឹកចិត្តតែ១ និងផ្លូវប្រព្រឹត្តតែ១ ប្រយោជន៍ឲ្យគេបានកោតខ្លាចដល់អញជាដរាប សំរាប់ជាសេចក្តីល្អដល់គេ និងកូនចៅគេតរៀងទៅ ៤០ អញនឹងតាំងសេចក្តីសញ្ញានឹងគេ ជាសេចក្តីសញ្ញាដ៏ស្ថិតស្ថេរនៅអស់កល្បជានិច្ចថា អញនឹងមិនបែរចេញពីគេឡើយ គឺនឹងឲ្យគេបានសេចក្តីល្អវិញ អញនឹងដាក់សេចក្តីកោតខ្លាចដល់អញក្នុងចិត្តគេ ប្រយោជន៍កុំឲ្យគេឃ្លាតចេញពីអញឡើយ ៤១ អើ អញនឹងយកគេជាទីរីករាយចិត្ត ដើម្បីនឹងប្រោសសេចក្តីល្អដល់គេ ពិតប្រាកដជាអញនឹងដាំគេចុះ នៅក្នុងស្រុកនេះ ឲ្យអស់ពីចិត្ត ហើយអស់ពីព្រលឹងអញ ៤២ ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា អញបាននាំអស់ទាំងការអាក្រក់យ៉ាងធំនេះ មកលើជនជាតិនេះយ៉ាងណា អញក៏នឹងនាំអស់ទាំងការដែល អញបានសន្យាដល់គេ មកលើគេយ៉ាងនោះដែរ ៤៣ គ្រានោះមនុស្សនឹងទទួលបញ្ចាំចំការ នៅក្នុងស្រុកនេះទៀតជាស្រុកដែលឯងរាល់គ្នាថា បានចោលស្ងាត់ហើយ ឥតមានមនុស្ស ឬសត្វនៅទៀតឡើយ គឺបានប្រគល់ទៅក្នុងកណ្តាប់ដៃនៃពួកខាល់ដេ ៤៤ មនុស្សនឹងទទួលបញ្ចាំស្រែចំការដោយប្រាក់ ព្រមទាំងចុះឈ្មោះ និងបិទត្រា ហើយហៅស្មរបន្ទាល់មកផង គឺនៅក្នុងស្រុកបេនយ៉ាមីននេះឯងនឹងនៅក្រវល់ក្រុងយេរូសាឡិម នៅអស់ទាំងទីក្រុងរបស់ស្រុកយូដា នៅទីក្រុងស្រុកភ្នំ ទីក្រុងស្រុកទំនាប និងក្នុងទីក្រុងនៃស្រុកត្បូងទាំងប៉ុន្មានដែរ ដ្បិតអញនឹងធ្វើឲ្យពួកគេដែលជាប់ជាឈ្លើយ បានត្រឡប់មកវិញ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ ការយល់ដឹងពីអត្ថបទ ពន្យល់ពីការវិនិច្ឆ័យរបស់ព្រះលើស្រុកយូដាចំពោះការគោរពបូជារូបព្រះដែលមានឫសគល់ជ្រៅរបស់ពួកគេ បន្ទាប់មកដោយការសន្យាដ៏មានឥទ្ធិពលមួយដើម្បីនាំរាស្ត្ររបស់ទ្រង់ត្រឡប់ទៅទឹកដីរបស់ពួកគេវិញជាមួយនឹងដួងចិត្តថ្មី និងសេចក្តីសញ្ញាដ៏អស់កល្បជានិច្ច។ព្រះជាម្ចាស់មានបន្ទូលថា ប្រជាជនបានងាកខ្នងទៅរកទ្រង់ ជំនួសឲ្យមុខរបស់ពួកគេ ដោយបដិសេធមិនស្តាប់បង្គាប់។ ពួកគេបានដាក់រូបព្រះដ៏គួរឲ្យស្អប់ខ្ពើមនៅក្នុងព្រះវិហារបរិសុទ្ធរបស់ព្រះនៅក្រុងយេរូសាឡឹម។ពួកគេបានសាងសង់អាសនៈ ព្រះបាល និងព្រះអាម៉ូឡុកនៅក្នុងជ្រលងភ្នំបេនហ៊ីនណម ថែមទាំងបានបូជាកូនៗរបស់ពួកគេទៀតផង។ ព្រះជាម្ចាស់បញ្ជាក់ថា ទោះបីជាក្រុងយេរូសាឡឹមនឹងធ្លាក់ទៅក្នុងកណ្ដាប់ដៃកងទ័ពបាប៊ីឡូនដោយសារតែអំពើបាបក៏ដោយ ទ្រង់នឹងប្រមូលប្រជាជនរបស់ទ្រង់មកវិញពីគ្រប់ដែនដីដែលទ្រង់បានបណ្តេញពួកគេដោយកំហឹង។ ព្រះជាម្ចាស់សន្យាថា «ពួកគេនឹងធ្វើជាប្រជាជនរបស់យើង ហើយយើងនឹងក្លាយជាព្រះរបស់ពួកគេ»។ ព្រះជាម្ចាស់សន្យាថានឹងប្រទានចិត្តតែមួយ និងរបៀបរស់នៅតែមួយ ដើម្បីឲ្យពួកគេនឹងកោតខ្លាចទ្រង់ជារៀងរហូត ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន និងប្រយោជន៍ដល់កូនចៅរបស់ពួកគេ។ ព្រះជាម្ចាស់ធ្វើការសន្យាជាអចិន្ត្រៃយ៍ថានឹងមិនឈប់ធ្វើល្អចំពោះពួកគេឡើយ ដោយដាក់ការកោតខ្លាចដ៏ពិតប្រាកដចំពោះទ្រង់នៅក្នុងចិត្តរបស់ពួកគេ ដើម្បីឲ្យពួកគេមិនដែលងាកចេញឡើយ។ ១. តើខគម្ពីរមួយណាដែលព្រះប្រទានមកខ្ញុំនៅថ្ងៃនេះ? …………………………………………………………………………………………………………………………………………………………………………………………….។ ២. ហេតុអ្វីបានជាទ្រង់ប្រទានខគម្ពីរនេះមកខ្ញុំដូចច្នេះ? ទូលបង្គំនឹងទទួលតាមបង្គាប់ទ្រង់។ …………………………………………………………………………………………………………………………………………………………………………………………….។ ៣. ប្រសិនបើទូលបង្គំបានស្តាប់តាមបង្គាប់ទ្រង់ហើយ តើទ្រង់នឹងប្រទានអ្វីមកដល់ទូលបង្គំ? …………………………………………………………………………………………………………………………………………………………………………………………….។ សេចក្តីអធិស្ឋាន …………………………………………………………………………………………………………………………………………………………………………………………….។ |
ពាក្យអធិស្ឋានរបស់លោកយេរេមា យេរេមា 32:16-32 17 September 2026
១៦ ក្រោយដែលខ្ញុំបានប្រគល់សំបុត្របញ្ចាំដល់បារូកជាកូននេរីយ៉ាហើយ នោះខ្ញុំក៏អធិស្ឋានដល់ព្រះយេហូវ៉ាថា ១៧ ឱព្រះអម្ចាស់យេហូវ៉ាអើយ មើល ទ្រង់បានបង្កើតផ្ទៃមេឃ និងផែនដី ដោយសារព្រះចេស្តាដ៏ធំរបស់ទ្រង់ និងព្រះពាហុដ៏លើកសំរេច...




